អត្ថបទពាណិជ្ជកម្ម
តើ​តារា​ល្បីៗ​ណាខ្លះ កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី កាមេរ៉ា​៤​គ្រាប់ Huawei Y9 2018 កម្លាំង​ថ្ម​យក្ស​?
18, May 2018 , 10:09 am        
រូបភាព
Huawei Y9 2018 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​មុខក្រោយ មាន​កម្លាំង​ថាមពល​ថ្ម​ធំមហិមា រហូតដល់​ទៅ ៤០០០ អំពែ​ម៉ោង​។ ដោយសារ​សមត្ថភាព​ខ្លាំង គុណភាព​ល្អ តម្លៃ​ល្អ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Huawei Y9 2018 មួយ​នេះ បាន​ឆក់យក​បេះដូង​តារា​ល្បីៗ ឲ្យ​ងាក​មកប្រើប្រាស់​ស្ទើរ​គ្រប់គ្នា​។ ខាងក្រោម​នេះ គឺជា​តារា​ល្បីៗ ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន Huawei Y9 2018៖

​ពិធី​ការិនី​ពូកែ​វោហារ​ស័ព្ទ អ្នកនាង ខៀវ សាន​សា​ណា​



​តារាចម្រៀង Original Song លោក ថេ​ណា



​តារាចម្រៀង​ប្រចាំ​ផលិតកម្ម Sunday កញ្ញា វីរៈ និច្ច



​តារា ភាពយន្ត កញ្ញា ឌុ​ច លីដា



​តារា​បង្ហាញ​ម៉ូត​ល្បីឈ្មោះ កញ្ញា ចាន់ គ​ង្កា​



​តារា​បង្ហាញ​ម៉ូត និង​សម្តែង​ល្បីឈ្មោះ កញ្ញា សុ​ផា លីន​ដា



​តារា​បង្ហាញ​ម៉ូត និង​សម្តែង​ល្បីឈ្មោះ កញ្ញា Piya Vega



តារាហ្វេសប៊ុក  ហេង វាសនា



​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y9 2018 ត្រូវបាន​ផលិតឡើង​តាម​ស្ដង់ដារ និង​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់ ជាពិសេស​គុណភាព នៃ​ការផលិត​។ តួខ្លួន​ស្រោប​ដោយ​លោហៈ អេក្រង់​លាត​ដែលមាន​ទំហំ 5.93 កម្រិត Aspect Ratio 18:9 និង​កម្រិត​បង្ហាញ Full HD+ FullView Display បំពាក់​កាមេរ៉ា​ភ្លោះ ខាងមុខ​ទំហំ 16MP+2MP ថតរូប​ច្បាស់​ល្អ​។ ជាពិសេស​អាច​ថតរូប​បែប​កំប្លែងៗ ខ្យូ​តៗ ជាមួយនឹង​កញ្ចក់ AR lens និង​មុខងារ Effects​។  Huawei Y9 2018 បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ ទំហំ 13MP+2MP អាច​ផ្តិត​រូបភាព​បាន​ច្បាស់​ល្អ និង​ព្រាល​ផ្ទៃ​ខាងក្រោយ ដូច​កាមេរ៉ា​អាជីព​។​


 
Huawei Y9 2018 មាន​កម្លាំង​ថ្ម​ធំ​មហិមា រហូតដល់​ទៅ 4000mAh ប្រើ​បន្ទះ​ឈី​ប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo) ចេញពី​ប្រអប់​ស្រាប់ ជាមួយ RAM 3GB និង ROM 32GB និង​បន្ថែម​មក​នូវ​សេន​ស័​រ ស្កេ​ន​ម្រាមដៃ​លឿន ព្រមទាំង​មុខងារ​ដោះ​សោរ ដោយ​ប្រើ​ទម្រង់​មុខ​ផងដែរ​។ កាន់តែ​ពិសេស Huawei Y9 2018 មាន​ជើង​ទម្រ​ដាក់​ស៊ីម​បាន​ពីរ និង Micro SD card ១ (256G) និង​បច្ចេកវិទ្យា Screenshot ដោយ​ប្រើ​ម្រាមដៃ​បី​អូស​ចុះក្រោម (Three Finger Screen Shoot) ថែម​ទៀតផង​។​


 
 អតិថិជន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 ឥលូវ​នេះ អាច​ទទួលបាន​កាដូ​ពិសេស​រួមមាន កាស​ស្តាប់​ត្រចៀក​ធំ កែវ​ទឹក ក្រវិល​ទ្រ​ទូរស័ព្ទ ស៊ីម​ស្មា​ត និង​កញ្ចប់​ធំ​ម្ម៉​ង់ ១២​សប្តាហ៍ ហើយនឹង​មានឱកាស​ចូល​រួម​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​របស់ Huawei ដើម្បី​ឈ្នះ​រង្វាន់​ធំ Huawei Matebook X តម្លៃ ១៥៦៨ ដុល្លារ និង​នាឡិកាដៃ​សុខភាព B0 ជាច្រើន​គ្រឿង​។

​អតិថិជន​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន Huawei Y9 2018 តម្លៃ​ត្រឹមតែ ២៤៩ ដុល្លារ ថែម​កាដូ​កក្រើក នៅ​ហាង​លក់​ទូរ​សព្ទ​នានា ជាពិសេស​ហាង​ដែលមាន​ស្លាក​សញ្ញា Huawei ឬ​បុគ្គលិក​លក់ របស់ Huawei ទូទាំងប្រទេស​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://consumer.huawei.com
​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា សូម​តាមដាន​ជាមួយ​ពួកយើង​តាមរយៈ​៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh  ៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com