អត្ថបទពាណិជ្ជកម្ម
កម្មវិធី ABC Exceptional Night ជាមួយ លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ​
18, May 2018 , 3:43 pm        
រូបភាព
​កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ Mango Mango Dine & Chill ដោយមាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​តារាចម្រៀង​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ  និង​ជា​កូនប្រុស​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ​។ ពួកគេ គឺ​លោក សុវត្ថិ មុនី​វណ្ណ និង​លោក សុវត្ថិ មុនី​នាគ ដែល​បានចាប់ផ្តើម​បង្កើត​កេរ្តិ៍ឈ្មោះ​ជាមួយនឹង​ទេពកោសល្យ ផ្ទាល់ខ្លួន និង​បុគ្គលិកលក្ខណៈ​បែប​ទាក់ទាញ (Prince Exceptional)​។

​កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹម​តែមាន​វត្តមាន​តារាចម្រៀង​ដែល​ចូលរួម ដើម្បី ផ្តល់​ភាពសប្បាយ​រីករាយ ក៏ដូចជា​បង្ហាញ​ពី​ភាពល្អ​ឯក​ប៉ុណ្ណោះ​ទេ អតិថិជន​របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត និង​អតិថិជន​នៅ​ភោជនីយដ្ឋាន ភូមិគ្រឹះ​អង្គរ  ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ​ផងដែរ​។​

​កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​«​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដើម្បី​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍​។​



ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ ដែល​ឈានមុខ​គេ​គ្មាន​គូ​ប្រៀប​នៅលើ​ទីផ្សារ និង​ជា​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន​។ «​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​» នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។​

​កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង ភូមិ​មូល Container Pub នៅ​ថ្ងៃ សុក្រ ទី​១៨ ខែឧសភា​ខា​នេះ​។ រាត្រី​ដ៏​សប្បាយរីករាយ​អស្ចារ្យ​នេះ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ស្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​តារាចម្រៀង​ដែលមាន​ភាពចាស់ទុំ ដែល​តែងតែ​ផ្តល់​ភាពសប្បាយ​ដល់​គ្រប់​ចក្ខុ ហើយ​ជា​សិល្បៈការិនី​ដែលមាន​ជំហរ​យ៉ាងរឹងមាំ គ្រប់​សម័យកាល និង​ជាតា​រា​ដែល​វិវឌ្ឍន៍​ថ្មី​ជានិច្ច (Re-Invented Exceptional) គឺ អ្នកនាង ពេជ្រ សោភា​។​



​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖https://www.facebook.com/ABC.ExtraStoutCambodia/

​សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com