ពីនេះ ពីនោះ
រូបត្លុក
តើ​គោលការណ៍​អ្វីខ្លះ​ដែល​នាំ​ឲ្យ​យុវជន​-​យុវនារី​ជោគជ័យ​?
03, Jul 2022 , 7:00 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តើ​បុគ្គល​ម្នាក់ៗ​គួរ​ធ្វើ​ដូ​ម្តេច​ដើម្បី​ជោគជ័យ​នៅក្នុង​ជីវិត​?



​នេះ គឺជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​ឲ្យ​ឃើញ​ពិតប្រាកដ​ណាស់​។ ប៉ុន្តែ ប្រសិនបើ យុវជន​-​យុវនារី គោរព​គោលការណ៍​មួយចំនួន​បាន ពេលនោះ ពួកគេ​អាច​ទទួលជោគជ័យ​ក្នុង​កម្រិត​ណាមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​។

​គោលការណ៍​ទាំងនោះ ជារួម​មាន​៖ ទី​១៖ ត្រូវ​កសាង​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែ​ខ្ពស់ ទាំង​ចំណេះដឹង​ទូទៅ ទាំង​ចំណេះដឹង​ជំនាញ​(​ជំនាញ​រឹង​) និង​ជំនាញ​ទន់​។ ទី​២៖ ត្រូវ​ពង្រឹង​ជំនាញ​ភាសាបរទេស​ឲ្យ​បាន​កាន់តែច្រើន កាន់តែ​ប្រសើរ និង ទី​៣៖ ត្រូវធ្វើ​ការងារ​ឲ្យ​ហ្មត់ចត់ ដោយ​ប្រសិទ្ធិភាព ដោយ​អំណត់ ដោយ​ព្យាយាម ពោល គឺ​មិន​ខ្ជិលច្រអូស​។ ចូរ​កុំ​ធ្វើការ​ងារ​ដោយ​គ្រាន់តែ​ដូរ​ប្រាក់ខែ​។ ចូរ​កុំ​ចង់​ធ្វើ​ការងារ​តែមួយ​ភ្លែត ហើយ​ខ្ជិល​ទៅវិញ​។ ប្រសិនបើ បុគ្គល​ម្នាក់ៗ​អាច​ប្រកាន់​គោលការណ៍​ទាំងអស់​ខាងលើនេះ​បាន ពេលនោះ ភាពជោគជ័យ​អាច​នឹង​កើតមានឡើង​ជាក់​ជាពុំខាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com