ជាតិ
មណ្ឌល​ផ្ដល់​សេវា​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ចាប់ដំណើរការ​ថ្ងៃទី​៣០​ខែឧសភា​
28, May 2018 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​មណ្ឌល​ផ្ដល់​សេវា​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប Aeon Mall2 ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៣០​ខែឧសភា តទៅ​។ នេះ​បើតាម​ប្រភពពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​។​



​គួរ​បញ្ជាក់ថា កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ កន្លង ក្រសួង​សាធារណការ បានដាក់​ឲ្យ​ប្រើប្រាស់​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប Aeon ដែល​មណ្ឌល​នេះ​កំពុងផ្ដល់​សេវា​ដល់​ពលរដ្ឋ រហូតមកដល់​សព្វថ្ងៃ​៕


Tag:
 បណ្ណ​បើកបរ​
© រក្សាសិទ្ធិដោយ thmeythmey.com