ជាតិ
សេដ្ឋកិច្ច
ទេសចរ​ខ្មែរ​ទៅ​ថៃ ច្រើនជាង​ថៃ​មក​ខ្មែរ ជិត​២​ដង ក្នុង​ឆ្នាំ​២០១៧
30, May 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទេសចរ​កម្ពុជា​ទៅ​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ ៧០​ម៉ឺន​នាក់ ដោយ​រាប់ទាំង​អ្នក​ទៅ​សម្រាក​ព្យាបាល​ជំងឺ ខណៈ​ភ្ញៀវ​ថៃ​មក​កម្ពុជា​វិញ​មាន​ចំនួន​ជិត ៤០​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៧ កន្លងមក​។ តួលេខ​នេះ​ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកអគ្គរាជទូត​ថៃ​ថ្មី​ប្រចាំ​កម្ពុជា លោក ប៉ាន់​យ៉ា​រ៉ា​ក់ ពល​ទ័ព នៅ​ថ្ងៃទី​២៨​ខែឧសភា​។​



​ក្នុងជំនួប​នេះ ភាគី​ពីរ​កម្ពុជា​-​ថៃ រំពឹង​ដូចគ្នា​ថា ចំនួន​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​នឹង​កើនឡើង​ក្នុង​ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ទាំងពីរ​ត្រូវ​បើក​ច្រកទ្វារ​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ជំរុញ​កំណើន​នេះ​។ ទន្ទឹមនឹងនេះ​ត្រូវមាន​ការសម្រួល​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទេសចរ​។

​បើ​ធៀប​ការទាក់ទាញ​ទេសចរ​អន្តរជាតិ សម្រាប់​ប្រទេស​ទាំងពីរ​។ ថៃ​ស្រួប​យក​ទេសចរ​ជាង ៣០ លាន​នាក់​ក្នុង​មួយឆ្នាំៗ ខណៈ​កម្ពុជា​ទទួលបាន​ទេសច​រ ៥,៦ លាន​នាក់​កាលពី​ឆ្នាំ​២០១៧​។ ថៃ​មាន​សក្ដានុពល​វិស័យ​ទេសចរណ៍​បែបនេះ ដោយសារ​ថៃ​មាន​ជើង​ហោះ​ត្រង់​ពី​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក និង​មាន​ផលិតផល និង​សេវាកម្ម​សម្បូរបែប​ឆ្លើយតប​តម្រូវការ​ទេសច​រ​៕


Tag:
 ទេសចរ​កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com