ជាតិ
តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី ដែល​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​បម្រើ​បណ្ដោះអាសន្ន​
31, May 2018 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ចំណាយពេល​សាកសួរ​អស់​ជាច្រើន​ម៉ោង ចៅក្រម​ស៊ើប​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន ស្ត្រី​ដែល​បានធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​បម្រើ នៅ​ពន្ធនាគារ​ព្រៃ​ស បណ្ដោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​សាកសួរ​។



​ស្ត្រី​ម្នាក់ ដែល​ប្រើ​ទណ្ឌកម្ម​លើ​ក្មេងស្រី​បម្រើ អាយុ​១៦​ឆ្នាំ ត្រូវបាន​ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ​។ បើសិនជា​តុលាការ រកឃើញថា ស្ត្រី​ខាងលើនេះ ពិតជា​បានធ្វើ​ទារុណកម្ម​លើ​កុមារ​មែន​នោះ រូបគេ​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​។

​កាលពី​ថ្ងៃទី​២៧ ឧសភា កន្លងមក សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ជួយសង្គ្រោះ​ក្មេងស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​នោះ ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​សម្លៀកបំពាក់ នៅ​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ  មាន​ស្រុកកំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។ បើតាម​សម្ដី​ក្មេងស្រី​រងគ្រោះ ស្ត្រី​ខាងលើ​បាន​ប្រើ​អំពើហិង្សា​មកលើ​រូបនាង អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​៕


Tag:
 តុលាការ​
  ហិង្សា​លើ​កុមារ​
 ​ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com