ជាតិ
សង្គមជាតិ
សមត្ថកិច្ច រឹបអូស​សត្វព្រៃ​ជាង ៤០០​គីឡូក្រាម ពី​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​
31, May 2018 , 8:59 pm        
រូបភាព
រូបភាពហ្វេសប៊ុក ក្រសួងកសិកម្ម
រូបភាពហ្វេសប៊ុក ក្រសួងកសិកម្ម
​ភ្នំពេញ​៖ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង ដែល​បាន​ដឹក​សត្វព្រៃ​ជាច្រើន​ប្រភេទ​សរុប ៤២១​គីឡូក្រាម​។ សមត្ថកិច្ច ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ផ្ទុក​សត្វព្រៃ​ខាងលើ នៅ​ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៩ ឧសភា នេះ​។​



​ក្នុង​រថយន្ត ដែល​សមត្ថកិច្ច​រកឃើញ​នោះ មាន​សត្វព្រៃ​ដូចជា ពស់ ១៨៣​គីឡូ​, កន្ធាយ ៥៦​គីឡូ​, អណ្តើក​៥២​គីឡូ​, អ​ន្ស​ង ១០១ គីឡូ និង​ប្រវឹក ២៩ គីឡូ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ លោក សៀង បូ​រិ​ន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សៀង បូ​រិ​ន បាន​និយាយថា សត្វព្រៃ​ទាំងនោះ បានប្រគល់​ឲ្យ​អង្គការ​សត្វព្រៃ​យកទៅ​ប្រលែង​នៅ​កន្លែង​មាន​សុវត្ថិភាព​។ ដោយឡែក​រថយន្ត ដែល​លួច​ដឹក​សត្វព្រៃ ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៧ ខែឧសភា សមត្ថកិច្ច បាន​ឃាត់​រថយន្ត ដែល​ដឹក​សត្វ​អ​ន្ស​ង ៧០​ក្បាល និង​អណ្តើក ជាង​៦០០​ក្បាល ផងដែរ​៕


Tag:
 សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com