ជាតិ
អគ្គិសនី​កម្ពុជា ផ្អាក​ចរន្ត​ភ្លើង​ក្នុង​តំបន់​មួយចំនួន​នៅ​ភ្នំពេញ ដល់​ថ្ងៃទី​៣ ខែមិថុនា​
01, Jun 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា (EDC) ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​បណ្តោះអាសន្ន នៅ​កន្លែង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ  ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ដំឡើង​បរិក្ខារ​អគ្គិសនី​ថ្មី ។​



​ក្នុង​សេចក្តីជូនដំណឹង របស់​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា តំបន់​ភ្លើង​ដែល​នឹងត្រូវ​បិទ នៅ​ថ្ងៃទី​៣១ ខែឧសភា មាន​តំបន់​ភ្លើង​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ក្រាំងធ្នង់ និង​តំបន់​ភ្លើង នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់ ឃុំ​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ នៅ​ថ្ងៃទី​១ ខែមិថុនា មាន​តំបន់​លេខ​P១២៤៤ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២, តំបន់​ភ្លើង P២៧២, P៦៥៧,P៩៦១, P១៦១៣ និង​P២១៣៥ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង និង​តំបន់​ភ្លើង​មួយចំនួន ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​-​លើ​។​

​តំបន់​ភ្លើង​ដែល​ត្រូវ​បិទ​ថ្ងៃទី​៣ ខែមិថុនា មាន​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ឬ​ស្សី​កែវ សង្កាត់​គីឡូ​លេខ​៦ សង្កាត់​ច្រាំង​ចំរេះ​ទី​១-​ទី​២ និង​តំបន់​ភ្លើង​នៅក្នុង​ស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​គងពិសី ខេត្ត​កំពង​ស្ពឺ​៕


Tag:
 EDC
© រក្សាសិទ្ធិដោយ thmeythmey.com