អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ផ្តល់​អំណោយ​អំពូល​ភ្លើង​សូ​ឡា​ចំនួន ២៨៣​គ្រឿង ដល់​ភូមិ​ចំនួន ៥
24, Jun 2018 , 1:00 pm        
រូបភាព
 ​រាជធានី​ភ្នំពេញ​, ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨៖ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) បាន​បន្ត​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​បន្ថែមទៀត ចំពោះ​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​តាមរយៈ​ការផ្តល់​អំណោយ​ជា​អំពូល​ភ្លើង​សូ​ឡា ចំនួន ១៥០ គ្រឿង ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ភូមិ​ចំនួន​៣​ទៀត គឺ​ភូមិ​មនោ​សុខ ភូមិ​វាល​ក្រសាំង  និង​ភូមិ​ចម្ការមន ក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​

​តាមរយៈ​គម្រោង «​ការផ្តល់​អំណោយ​អំពូល​ភ្លើង​សូ​ឡា​ដល់​សហគមន៍​» ក្រុមហ៊ុន អ៊ី​ដ​ត​ខូ សង្ឃឹមថានឹង​អាចជួយ សម្រាល​បន្ទុក​ទាំងឡាយ​ដែល​សមាជិក​សហគមន៍​កំពុង​ជួបប្រទះ និង​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​ការអនុវត្ត​ប្រកប ដោយ​និរន្តរភាព​។ ការបរិច្ចាគ​នេះ គឺជា​លើក​ទី​៣​ហើយ ដែល​កាលពី​២​លើកដំបូង ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ខែមេសា និង​ខែឧសភា​ឆ្នាំនេះ ដោយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ បានផ្តល់​អំណោយ​ជា​អំពូល​ភ្លើង​សូ​ឡា​ចំនួន ១៣៣​គ្រឿង ដល់​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ គឺ​ភូមិ​ជ័យ​តា​ស្វាយ ភូមិ​ព្រៃ​ពាយ និង មណ្ឌល​សុខភាព ចំនួន ២​កន្លែង​ទៀត គឺ​មណ្ឌល​សុខភាព​តាកែ​ន និង​មណ្ឌល​សុខភាព​ត្រពាំង​ភ្លាំង រួមទាំង ប្រជា​ការពារ​សហគម​ន៍​ចំនួន ៥​ភូមិ ក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​។​
 
​លោក Phillip Wong នាយក​ប្រចាំ​តំបន់ ផ្នែក​ពង្រីក​ទីផ្សារ​នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា បាន​ថ្លែងថា គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​បម្រើ​សេចក្តីត្រូវការ និង ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​សហគមន៍​ជនបទ ស្របពេល​ទៅនឹង​ការបន្ត​ពង្រឹង និង​ចូលរួម​គាំទ្រ​កិច្ចខិតខំ​ប្រឹង ប្រែង​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន​។
 


«​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ប្តេជ្ញា​ថា​នឹង​ក្លាយជា​ក្រុមហ៊ុន​អាជីវកម្ម​មួយ ដែល​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម​តាមរយៈ​ការ ជំរុញឱ្យមាន​ការអភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្ត​ភាព​ក្នុងប្រទេស ឬ​តំបន់​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​។ នៅពេល​អាជីវកម្ម​របស់​យើង​រីកចម្រើន យើង​ក៏​ចង់ឃើញ សហគមន៍​ទាំងឡាយ​ទទួលបាន​ភាព​រីកចម្រើន​ជាមួយ យើង​ផងដែរ​។ អំពូល​ភ្លើង​ដែល​មិន​ផ្តល់​ផលប៉ះពាល់​ដល់​បរិស្ថាន​ទាំងនេះ នឹង​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​គ្រួសារ នីមួយៗ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ មិន​ថា​ក្នុង​រដូវប្រាំង ឬ​រដូវវស្សា​នោះឡើយ ជាពិសេស​ជួយ​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​បន្ថែមទៀត​។ វា​ផ្តល់នូវ​សុវត្ថិភាព​ខ្ពស់ ហើយក៏​មិន ចាំបាច់​ព្រួយបារម្ភ​ពី​ហានិភ័យ ដែល​អាច​នឹង​កើតឡើង​ដូច​កាលពីពេល​ប្រើ​ចង្កៀងប្រេងកាត​នោះដែរ​។ គំនិត​ផ្តួចផ្តើម នេះ ក៏​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ ផ្តល់​ថាមពល​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ​។ ផ្នែក​មួយ​នៃ​ការប្តេជ្ញាចិត្ត​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​សង្គម របស់​យើង គឺ​បង្កើត​ភាពជា​ដៃគូ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​យើង​សង្ឃឹម ថា យើង​នឹង​នៅតែ​អាច​ផ្គត់ផ្គង់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ ប្រទេសជាតិ​ទាំងមូល​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Phillip Wong​។​
 
​ក្រៅពី​ការផ្តល់​អំណោយ​ជា​អំពូល​ភ្លើង​សូ​ឡា​ទាំង ២៨៣​គ្រឿង ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និង​ក្រុមហ៊ុន​ដៃគូ​អាជីវកម្ម ក៏បាន​ចែក​កង់​ចំនួន ៦០​គ្រឿង និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ចំនួន ១៦០​កញ្ចប់ ដែល​ក្នុងនោះ​រួមមាន​សម្ភារ ប្រើប្រាស់​ក្នុង​បន្ទប់ទឹក​ថ្នាំពេទ្យ និង​ក្រមា​ព្រមទាំង​សម្ភារ​សិក្សា​ជូន​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ផងដែរ​៕ 
 
អំពី​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​)
​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣ និង​ជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន Axiata Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅ​អាស៊ី ដែល​រួមមាន​៖ ទូរស័ព្ទ​ចល័ត ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្តាញ និង ក្រុមហ៊ុន​អ៊ីនធឺណិត ឌីជីថល ជាច្រើន​ទៀត ដែល​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ប្រមាណ ២៩០ លាន​នាក់ នៅតាម​បណ្តា​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​។ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ គ្រប់គ្រង និង​ប្រតិបត្តិការ​ដោយផ្ទាល់ លើ​បង្គោល​អង់​តែ​ន​ជាង ២,០០០ បង្គោល នៅ​ទូទាំងប្រទេស​កម្ពុជា​៕ 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
 
​អ៊ី​ដ​ត​ខូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​
​អគារ​លេខ 1B ផ្លូវ​លេខ ៥៩៨ សង្កាត់ ទួល​សង្កែ​
​ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។​
​ទូរស័ព្ទ​: +855 10 209 999
 

© រក្សាសិទ្ធិដោយ thmeythmey.com