អត្ថបទពាណិជ្ជកម្ម
តើ​អ្នកដឹង​ទេ​ថា OPPO Find X មាន​អ្វី​ប្លែក​?
24, Jun 2018 , 7:20 pm        
រូបភាព
​អ្វីដែល​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ប៉ារីស​ក៏​ដូច​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ផលិតផល​នៃ​ក្រុមហ៊ុន​OPPO នោះ គឺ OPPO Find X ដែល​បានធ្វើការ​សម្ពោធ​នា​ថ្ងៃទី​១៩​មិថុនា​នេះ​។ ម៉ូ​ដែល​ថ្មី​របស់​OPPO​មួយ​នេះ វា​ប្រើប្រាស់​នូវ​ការ​រចនា​តួខ្លួន​ជា​លក្ខណៈ​Gradient Design (​ប្រដេញ​ពណ៌​) ហើយ​វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ធ្វើ​ឲ្យ​អេក្រង់​របស់​វា​នៅ​លាត​ពេញ​លើ​ផ្ទៃ​ទូរស័ព្ទ​ទាំងមូល សឹងតែ​គ្មាន​សល់​គែម ចំណែក​កាមេរ៉ា​របស់​វា​ទាំង​ខាងមុខ​និង​ខាងក្រោយ​ត្រូវបាន​បង្គ​ប់​នៅក្នុង​ទូរស័ព្ទ​តែម្តង​។ 

​កាមេរ៉ា​សម្រាប់​ថត​ស៊ែ​ល​ហ្វី​ដែលមាន​ឈ្មោះថា​"Stealth 3D" នឹង​លៀន​ចេញមកក្រៅ​នៅពេលដែល​អ្នក​ប្រើ​កម្មវិធី​ថត​ប៉ុណ្ណោះ ហើយ​វា​នឹង​លឹប​បាត់​ទៅវិញ​ពេលដែល​អ្នក​បិទ​កម្មវិធី​ថត​ស៊ែ​ល​ហ្វី ហើយ​វា​មាន​ទំហំ​២៥​មេ​ហ្គា​ភិ​ច​ស៊ែ​ល​។ ចំណែកឯ​កាមេរ៉ា​ខាងក្រោយ​មាន​ចំនួន​២​គ្រាប់ មាន​ទំហំ​២០​មេ​ហ្គា​ភិ​ច​ស៊ែ​ល​និង​១៦ មេ​ហ្គា​ភិ​ច​សែ​ល​។ អេក្រង់​របស់​វា​ក៏​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ផ្សេងៗ​ដែល​កំពុង​លក់​លើ​ទីផ្សារ​ផងដែរ ម៉ូ​ដែល​នេះ​មាន​អេក្រង់​កោង​គែម​ទាំងសងខាង​តែម្តង ដូច្នេះ​អ្នក​អាច​មើលរូប​ភាព​បាន​ធំ​ជាង​មុន​ជាមួយនឹង​អេក្រង​ទំហំ​៦,៤ អ៊ី​ញ​។ អេក្រង់​នេះ​គឺ​គ្រប់​ដណ្តប់​រហូតដល់​ទៅ​៩៣,៨% នៃ​ផ្នែក​ខាងមុខ​របស់​ទូរស័ព្ទ​ទៅហើយ​។​
 
​ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​វិញ ក្រុមហ៊ុន​ក៏បាន​បំពាក់​នូវ​កម្មវិធី 3D face ដើម្បី​ដោះ​សោ​ទូរស័ព្ទ បាន​យ៉ាង​រហ័ស​បំផុត ដោយ​មិន​ប្រកាន់​ថា​ពន្លឺ​តិច​ឬ​ខ្លាំង​ទេ​។ កម្មវិធី​នេះ​ធ្លាប់​ត្រូវបាន​គេ​និយាយថា​អាច​រក្សា​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ជាមួយ​ហ្នឹង OPPO R15Pro ដែល​បាន​ចេញលក់​នាពេល​ថ្មីៗ​នេះ​។​
 
​បើ​និយាយ​ពី​ផ្នែក​ខាងក្នុង​វិញ OPPO Find X ត្រូវ​បំពាក់​ដោយ​រ៉េ​ម​ដែលមាន​ទំហំ ៨ GB អង្គ​ផ្ទុក​ទិន្ន័យ​ជាប់​នឹង​ម៉ាស៊ីន​រហូតដល់​ទៅ​២៥៦ GB ហើយ​ក៏មាន​បំពាក់​នូវ Qualcomm Snapdragon 845 processor ដែល​ធ្វើ​ឲ្យ​វា​ដំណើរការ​លឿន​ជាមុន ព្រមទាំង​អាច​ប្រើ​ជាមួយ​កម្មវិធី​ថ្មីៗ​បាន​ច្រើន​។ រីឯ​ថាមពល​ថ្ម​វិញ Find X មាន​កម្លាំង​ថ្ម​3730 mAh ហើយ​បាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC​។ ហើយ​អ្វី​កាន់​ដែរ​តែ​ពិសេស​ជាងនេះទៀត​នោះ Find X​ក៏បាន​សហការ​ណ៍​ជាមួយនឹង​ក្រុមហ៊ុន​រថយន្ត Lamborghini ហើយនឹង​ចេញលក់​នូវ​ម៉ូ​ដែល​Find X Lamborghini Edition ដែលមាន​អង្គ​ផ្ទុក​ទិន្នន័យ​រហូតដល់​៥១២GB និង​បច្ចេកវិទ្យា​សាក​ថ្ម​កំពូល​លឿន​គឺ​Super VOOC ដែលមាន​សមត្ថភាព​សាក​ថ្ម​ដែលមាន​ទំហំ​3400mAh ពី​០​ភាគរយ ដល់​១០០​ភាគរយ​ក្នុង​រយៈពេល​៣៥​នាទី​តែប៉ុណ្ណោះ​។​
 
OPPO Find X មាន​២ គឺ ក្រហម​និង​ខៀវ​។​តម្លៃ​របស់​វា​គឺ ៩៩៩​អ៊ឺ​រ៉ូ ចំណែកឯ Find X Lamborghini Edition វិញ​វា​មានតម្លៃ​រហូតដល់​១,៦៩៩​អ៊ឺ​រ៉ូ បើ​គិត​ជា​ដុល្លា​អាមេរិក​ជិត ២០០០ ដុល្លារ​។ បន្ទាប់ពី​ឃើញ​នូវ​លក្ខណៈពិសេស​របស់​វា តើ​លោកអ្នក​ចាប់អារម្មណ៍​ចង់​ប្រើ​ទេ​? OPPO Find X នឹងដាក់​លក់​លើ​ទីផ្សារ​អឺ​រុ​ប​នៅក្នុង​ខែសីហា​នេះហើយ​។ យើង​នៅ​មិនទាន់​ច្បាស់​ថា តើ​ក្រុមហ៊ុន​OPPO​នឹង​យក​ម៉ូ​ដែល​មួយ​នេះ​មក​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​ឬ​យ៉ាងណា មានតែ​រងចាំ​តាមដាន​ទាំងអស់គ្នា​៕










© រក្សាសិទ្ធិដោយ thmeythmey.com