ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កម្ពុជា រម្លឹកខួបរួមគ្នា ដែលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ក្លាយជាសម្បតិ្តពិភពលោក
06, Jul 2018 ,
8:59 am
រូបភាព
×
ដោយ:
ប៉ូ សាគុន
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃប្រារព្ធខួប១០ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារ ចូលជាសម្បតិ្តបេតិភណ្ឌពិភពលោក ហើយក៏ជាថ្ងៃប្រារព្ធខួប១ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែរ។ ពិធីអបអរសាទរនេះ នឹងធ្វើនៅ៣កន្លែងផ្សេងគ្នា គឺនៅទីតាំងប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ភ្នំពេញ។ ក្នុងនោះនៅតាមវត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា នឹងត្រូវទូងស្គរនៅម៉ោង៩ព្រឹកដូចគ្នា។
នៅព្រឹកថ្ងៃទី៥ ខែកក្កដានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ អបអរសាទរខួប១០ឆ្នាំ សម្រាប់ប្រាសាទព្រះវិហារ និងខួប១ឆ្នាំ សម្រាប់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ការរៀបចំព្រឹត្តិការណ៍រម្លឹកខួបនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍វប្បធម៌ជាតិ ឱ្យកូនខ្មែរមានស្មារតីចូលរួមថែក្សាការពារសម្បត្តិវប្បធម៌ជាតិ។
ការប្រារព្វពិធីអបអរសាទរខួបនៃប្រាសាទទាំងពីរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ធ្វើនៅទីតាំងប្រាសាទព្រះវិហារចាប់ផ្ដើមពីម៉ោង៧ព្រឹក មានអ្នកចូលរួម១៥០០នាក់។ នៅទីតាំងប្រាសាទសំបូរព្រៃគុក ចាប់ផ្ដើមពីម៉ោង៧កន្លះ មានអ្នកចូលរួមជាង៦ពាន់នាក់។ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួម ចាប់ផ្ដើមពីម៉ោង៤រសៀលតទៅ មានអ្នកចូលរួមប្រមាណ៩ពាន់នាក់។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុក ជាប្រាសាទគំរូល្អឯក មានតម្លៃលេចធ្លោជាសកលដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងរក្សាបាននូវស្ថានភាពដើមរបស់ខ្លួន ជាហេតុនាំឱ្យអង្គការយូនីស្កូ ព្រមចុះបញ្ជីទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក ជុច ភឿន បញ្ញាក់ថា៖«ប្រាសាទទាំងពីរនេះមានតម្លៃជាសកល និងមានភាពល្អឯកផ្សេងគ្នា ដែលបង្ហាញលក្ខណៈវិទ្យាសាស្ត្រជាសកល»។
លោក គឹម សេដារា ប្រធានអាជ្ញាធរជាតិព្រះវិហារ ថ្លែងថាក្រោយពីប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិព្រះវិហារ បានធ្វើការយ៉ាងសកម្មលើការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍ ដើម្បីឱ្យមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ លោកថា កត្តាប្រាសាទ ធម្មជាតិ និង មនុស្ស ត្រូវការអ្នកជំនាញបច្ចេកទេសពហុវិស័យចូលរួមធ្វើការរួមគ្នា ដើម្បីឱ្យការថែរក្សាប្រាសាទមានគុណភាព។ លោក គឹម សេដារា បញ្ញាក់បែបនេះថា៖« ប្រាសាទបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ តែអ្វីដែលសំខាន់ទៀតនោះ ការងារថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍ ជាកត្តាសំខាន់បន្ទាប់ ដើម្បីឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ វាមិនមែនជារឿងងាយស្រួលឡើយ។ វាទាមទាឱ្យយើងមានការខិតខំប្រឹងប្រែងខ្លាំង»។
ដូចគ្នាដែរ លោក ផាន់ ឌីណា អគ្គនាយកអាជ្ញាធរសំបូរព្រៃគុក បានថ្លែងថា ក្រោយពីប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរសំបូរព្រៃគុក បានធ្វើការយ៉ាងសកម្មដើម្បីឱ្យប្រជាពលរដ្ឋនៅជិតតំបន់បេតិកភណ្ឌ ចូលរួមថែរក្សានិងការពារប្រាសាទនិងតំបន់ពាក់ព័ន្ធ។ «យើងបានអប់រំប្រជាពលរដ្ឋនៅតំបន់ជិតប្រាសាទ ឱ្យគាត់បានយល់ពីអត្ថប្រយោជន៍ របស់ប្រាសាទនិងព្រៃឈើ ដែលហុចផលទៅគាត់វិញ ដើម្បីឱ្យពួកគាត់ចូលរួមជាមួយពួកយើង»។ នេះជាការបញ្ជាក់ពីលោក ផាន់ ឌីណា។
កម្មវិធីនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក៏មានយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមប្រមាណ៤ពាន់នាក់ផងដែរ។ ក្រុមយុវជននេះនឹងច្រៀងចម្រៀងរួមគ្នាបទ «ពង្សាវតាខ្មែរ» បទ «យើងជឿជាក់លើកម្ពុជា» និងបទ «ជឿថាខ្មែរធ្វើបាន»៕
Thmey Thmey Group
Facebook Group · 596 members
Join Group
សូមស្វាគមន៍មតិយោបល់ទាំងអស់
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វប្បធម៌
ព្រឹត្តិការណ៍ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម