កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប​ស៊ុយអែត​-​អង់គ្លេស​៖ Ibrahimovic និង Beckham ភ្នាល់​គ្នា​ដាក់​បាយ និង​ការសន្យា​មួយចំនួន
07, Jul 2018 , 4:44 pm        
រូបភាព
Ibrahimovic និង Beckham ពេលលេងនៅ PSG ជាមួយគ្នា។ រូបថត AFP
Ibrahimovic និង Beckham ពេលលេងនៅ PSG ជាមួយគ្នា។ រូបថត AFP
ដោយ: ថ្មីៗ
Zlatan Ibrahimovic និង David Beckham បាន​ព្រមព្រៀងគ្នា​លើ​បណ្តាញ​សង្គម​សម្រាប់​ការ​ភ្នាល់​បែប​មិត្តភាព​មួយ​ទាក់ទង​នឹង​លទ្ធផល​នៃ​ជំនួប​រវាង​ស៊ុយអែត និង​អង់គ្លេស នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​យប់​នេះ​។​


អត្ថបទទាក់ទង


Ibrahimovic ដែលជា​វីរបុរស​របស់​ស៊ុយអែត បាន​សរសេរ​សារ​បបួល David Beckham ដែលជា​វីរបុរស​របស់​អង់គ្លេស ឲ្យ​ចូលរួម​ភ្នាល់​ជាមួយ​ខ្លួន​។ Ibrahimovic សរសេរ​ទៅកាន់​អតីត​មិត្ត​រួម​ក្រុម PSG របស់ខ្លួន​ថា​៖ «Yo! David Beckham ប្រសិនបើ​អង់គ្លេស​ឈ្នះ ខ្ញុំ​នឹង​ទិញ​អាហារ​ពេល​ល្ងាច​ជូន ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ដែល​ឯង​ចង់បាន ប៉ុន្តែ​ប្រសិនបើ​ស៊ុយអែត​ឈ្នះ ឯង​ត្រូវ​ទិញ​នូវ​អ្វីដែល​ខ្ញុំ​ចង់បាន​ពី​ហាង IKEA Sverige​។ យល់ព្រម​ទេ​?»​។​

​មិនយូរប៉ុន្មាន Beckham បាន​ឆ្លើយតប​តាមរយៈ Instagram ទៅ​សំឡាញ់​របស់ខ្លួន​វិញ​ថា​៖ «Zlatan Ibrahimovic ប្រសិនបើ​ស៊ុយអែត​ឈ្នះ ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​នាំ​ឯង​ទៅ​ហាង IKEA Sverige រួមទាំង​ទិញ​នូវ​អ្វីដែល​ឯង​ចង់បាន​ពី​ហាង​ថ្មី​របស់ Los Angeles Galaxy ប៉ុន្តែ​នៅពេលដែល​អង់គ្លេស​ឈ្នះ​វិញ ខ្ញុំ​ចង់​ឲ្យ​ឯង​មក​ទស្សនា​ការប្រកួត​ណាមួយ​របស់​អង់គ្លេស​នៅ Wembley ដោយ​ពាក់អាវ​ជម្រើសជាតិ​អង់គ្លេស និង​ញ៉ាំ​ត្រី និង​អាហារ​ដ៏​រីករាយ​នៅ​ពាក់កណ្តាល​តង់​»​។


Ibrahimovic និង Beckham គឺជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​នឹង​គ្នា​។ បច្ចុប្បន្ន Ibramovic លេង​ឲ្យ Galaxy របស់​អាមេរិក ដែល Beckham ធ្លាប់​ចំណាយពេល​លេង​ឲ្យ​៥​ឆ្នាំ​ដោយ​ឈ្នះ​ពាន MLS Cup ២​លើក​។ ក្រៅពី​អតីត​មិត្ត​រួម​ក្លិប​គ្នា​នៅ Paris Saint-Germain នៅ​ឆ្នាំ​២០១៣ អ្នក​ទាំងពីរ​ក៏​ធ្លាប់​លេង​នៅ AC Milan រួមគ្នា​ផងដែរ​៕



Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com