ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញផលនេសាទបានជិត៩ពាន់តោន នៅឆមាសទី១
× ភ្នំពេញ៖ កម្ពុជានាំចេញផលនេសាទ សរុប៨.៦០០តោននៅឆមាសទី១ក្នុងឆ្នាំ២០១៨។ ក្នុងនោះនាំចេញផលនេសាទស្រស់មាន ៥.៣៨០តោន និងផលនេសាទកែច្នៃមាន ៣.២២០តោន ដោយទទួលចំណូលបាន ៦២០.៤៥៣.៨៦៣រៀល ( ប្រមាណជាង១៥ម៉ឺនដុល្លារ)។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញផលនេសាទទឹកសាបក្នុងរដូវនេសាទមានចំនួន ២៧.៦៨០តោន កើនឡើង១៨០តោន និងផលនេសាទសមុទ្រមាន ៥.៩៤០តោន កើនឡើង៧០តោន បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៧។
ជាមួយគ្នានេះ បទល្មើសជលផលមានចំនួន១.៤៤៧ករណី ក្នុងនោះបទល្មើសទឹកសាបមាន ១.៣៦៩ករណី និងសមុទ្រមាន ៧៨ករណីត្រូវបានបង្ក្រាប៕
© រក្សាសិទ្ធិដោយ thmeythmey.com