ជាតិ
ក្រសួងអប់រំមានបុគ្គលិកជាង ១សែននាក់ នៅទូទាំងប្រទេស រូបភាព បានពីក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ គិតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា មានបុគ្គលិកនៅទូទាំងប្រទេសសរុប១១៩.៣៦៨នាក់ ក្នុងនោះមានបុគ្គលិកស្រីជាង៤៥ភាគរយ។ ចំនួនបុគ្គលិកសរុបនេះ មានបុគ្គលិកថ្នាក់ជាតិចំនួន៣.២៣៧នាក់ (បុគ្គលិកស្រីជិត២៨ភាគរយ) និងថ្នាក់ក្រោមជាតិចំនួន១១៦.១៣១នាក់ (បុគ្គលិកស្រី ៤៦ភាគរយ)។ បើតាមទីភ្នាក់ងារសារព័ត៌មានAKP។
ទីភ្នាក់ងារសារព័ត៌មានជាតិ បានបញ្ជាក់ថា ចំនួនបុគ្គលិកខាងលើ មានគ្រូមត្តេយ្យចំនួន៣៥៧៨នាក់ ស្រី៩៨.២៩ភាគរយ។ គ្រូបឋមសិក្សាមាន៥៦.៣២៥នាក់ ស្រីប្រមាណ៥០ភាគរយ។ គ្រូកម្រិតមូលដ្ឋាន៤៧.៤៧១នាក់ ស្រី៤១ភាគរយ។ គ្រូកម្រិតឧត្តម១៥.៦៨២នាក់ ស្រីជាង២៩ភាគរយ និងក្របខ័ណ្ឌគ្រូបច្ចេកទេស២១៤នាក់ ស្រីជិត២៥ភាគរយ។ អធិការបឋមមាន៥៧នាក់ ស្រី២១ភាគរយ អធិការមធ្យម៤១នាក់ ស្រីជិត២៧ភាគរយ។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ កុមារអាយុ៥ឆ្នាំ បានទទួលសេវាអប់រំគ្រប់រូបភាព មានចំនួន២០១.០៤៦នាក់ ក្នុងនោះសិស្សស្រីជាង៥០ភាគរយ។ សិស្សបឋមសិក្សាសាធារណៈសរុប២.០២៨.៦៩៤នាក់ សិស្សស្រីជិត៤៩ភាគរយ។ សិស្សមធ្យមសិក្សាបឋមភូមិសរុប៦០៥.១៧៣នាក់ សិស្សស្រីមាន៥២ភាគរយ និងសិស្សមធ្យមសិក្សាទុតិយភូមិសរុប ៣០៣. ៨៩៣នាក់ សិស្សស្រីប្រមាណ៥២ភាគរយ និងសិស្សបច្ចេកទេសចំនួន១.៤៦៩នាក់ ស្រី៥១៣នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAKP៕
Tag:
អប់រំ
គ្រូ
ទុតិយភូមិ
បឋមភូមិ
មត្តេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com