ពីនេះ ពីនោះ
រូបត្លុក
សេចក្តីស្រឡាញ់របស់បងប្អូនក្នុងផ្ទៃតែមួយ ប្រែប្រួលទៅតាមវ័យ
× ក្នុងសង្គមគ្រួសារនិមួយៗ សេចក្តីស្រឡាញ់រវាងបងប្អូនខុសៗគ្នា។ គ្រួសារខ្លះ ពេលនៅក្នុងវ័យកុមារ បងប្អូនបង្កើត ចេះស្រឡាញ់គ្នាខ្លាំងណាស់។ ពេលបែកគ្នា ទោះរយៈពេលខ្លី ឬវែង ពួកគេចេះនឹករលឹករកគ្នា។ ពេលចូលដល់វ័យមានគូរស្រករ ពួកគេមានគំនិតរៀងៗខ្លួន សេចក្តីស្រឡាញ់រវាងបងប្អូន ប្រែប្រួលទៅតាមនោះដែរ។
ម្យ៉ាងទៀត ដោយសារស្ថានភាពគ្រួសាររបស់ពួកគេខុសៗគ្នា អ្នកខ្លះមានទ្រព្យ មានយសស័ក្តិ និងអ្នកខ្លះគ្មានយសស័ក្តិ និងមិនសូវមានទ្រព្យ បណ្តាលឲ្យចិត្តដែលធ្លាប់តែស្រឡាញ់គ្នានោះ ក្លាយទៅជាចេះច្រណែនគ្នា ស្អប់គ្នា កាច់កុងគ្នា ឈ្នានីស្តគ្នាទៅវិញ។ មិនត្រឹមតែខ្លួនឯងប្រកាន់គំនិតមិនល្អទាំងនោះទេ ថែមទាំងប្រដៅកូនឲ្យស្អប់តាមខ្លួនទៀតផង។
ពេលឈានចូលដល់វ័យចំណាស់ ចិត្តកាច់កុង ស្អប់គ្នារវាងបងប្អូនបង្កើតហាក់រសាយ។ ជាជំនួសមកវិញ សេចក្តីស្រឡាញ់ ការនឹករលឹកគ្នា ខ្វល់ខ្វាយពីសុខទុក្ខគ្នា ហាក់កើតមានឡើងច្រើន។ ពួកគេចាប់ផ្តើមល្អូកល្អឺននឹងគ្នា យកចិត្តទុកដាក់ពីសុខទុក្ខគ្នាទៅវិញទៅមក។
© រក្សាសិទ្ធិដោយ thmeythmey.com