អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍​ពិសេស​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​
15, Aug 2018 , 11:24 am        
រូបភាព
ដោយ:
(​ភ្នំពេញ​)៖ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានសម្រេច​ផ្តល់​អាហារ​រូបករណ៍​ជាច្រើន​កន្លែង ដល់​សិស្ស​ឆ្នើម​ដែល​ទទួលបាន​និទ្ទេស A ឬ B ទាំងអស់​។

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ AUPP មានប្រសាសន៍ថា ការផ្តល់​ឱកាស​អាហារ​រូបករណ៍​នេះ ជាការ​បើក​ច្រក​ឱ្យ​សិស្ស​ឆ្នើម​និទ្ទេស A ឬ B ដែល​ខ្សត់ខ្សោយ​ផ្នែក​ហរិញ្ញវត្ថុ អាច​ទទួលបាន​ការអប់រំ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​របស់​ពួកគាត់ ក្រុមគ្រួសារ និង​សង្គមជាតិ​។​



AUPP ត្រូវបាន​ទទួលស្គាល់​ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ឈានមុខ​គេ​នៅ​កម្ពុជា ក្នុង​ការផ្តល់​ការអប់រំ​បែប​អាមេរិក សម្រាប់​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​ពីរ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។ សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (University of Arizona) ដែលមាន​ការទទួលស្គាល់​ជា​សាកល​។



​សិស្សានុសិស្ស​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការទទួល​អាហារ​រូបករណ៍​នេះ សូម​ទំនាក់ទំនង​មកកាន់​ការិយាល័យ​ផ្តល់ព័ត៌មាន របស់​សាកលវិទ្យាល័យ AUPP តាមរយៈ​ទូរស័ព្ទ​លេខ​០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ www.aupp.edu.kh







(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com