ជាតិ
អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាធិការ AUPP ផ្ញើ​សារ​ជូនពរ​បេក្ខជន​ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​
19, Aug 2018 , 11:36 am        
រូបភាព
(​ភ្នំពេញ​)៖ គណៈ​គ្រប់គ្រង​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) សូម​ជូនពរ​ប្អូនៗ​សិស្ស​ថ្នាក់​ទី ១២ ទាំងអស់​ឱ្យ​ប្រឡង​ជាប់​និង​ទទួលបាន​និទ្ទេស​ល្អ​ពី​ការប្រឡង​បាក់​ឌុប​នៅ​ស​ប្តា​ហ៏​ក្រោយនេះ​។




ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ សូម​ក្មួយៗ​ទាំងអស់គ្នា​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ពង្រឹងស្មារតី​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​។ ចូរ​ក្មួយៗ​ត្រូវ​ចងចាំ​ថា ការចូលរួម​ក្នុងការ​ប្រឡង​ដ៏​សំខាន់បំផុត​នេះ ក្មួយៗ​បានន​បង្ហាញ​នូវ​ភាព​មាន​វិន័យ​លើ​ខ្លួនឯង ការលើកទឹកចិត្ត និង​ការតស៊ូ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជិវិត​។

​សាកលវិទ្យាល័យ AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​តែមួយគត់​នៅ​កម្ពុជា​ដែល​ផ្តល់​កម្មវិធីសិក្សា​ទទួលបាន​សញ្ញាបត្រ​ពីរ (Dual Degree) ដោយមាន​ការទទួលស្គាល់​ជា​សាកល​។

 សាកលវិទ្យាល័យ​ដែ​គូរ​បស់ AUPP រួមមាន​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍​។  សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​ទាំងពីរ​នេះ​ត្រូវបាន​
​បញ្ជូនមក​បង្រៀន​និស្សិត​ដោយផ្ទាល់​នៅ AUPP​។ 

AUPP បញ្ជូន​និស្សិត​ទៅ​ចុះ​កម្មសិក្សា​ទាំង​ក្នុងស្រុក តំបន់ និង​អន្តរជាតិ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បាន​អនុវត្ត​ក្នុង​បរិយាកាស​ការងារ​ជាក់ស្តែង ដើម្បី​ត្រៀមខ្លួន​ទទួលយក​អាជីព​ការងារ​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ និស្សិត AUPP បាន​ចុះ​កម្មសិក្សា​នៅ​ទីក្រុង​ញូវយ៉ក ប៉ារីស សិង្ហ​បុរី ចា​កាតា និង​តាម​បណ្តា​ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ធំៗ​មួយចំនួនទៀត​។

​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ AUPP ត្រូវ​បានទទួល​ឱ្យចូល​រៀន​បន្ត​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) និង​បណ្ឌិត ពី​សាកលវិទ្យាល័យ​ល្បីៗ​នៅ​សហរដ្ឋអាមេរិក​។ និស្សិត​ជ័យលាភី​ផ្សេងៗ​ទៀត​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម បម្រើ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង​នៅ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​។


​ដោយ​សេចក្តី​គោរព​ស្រឡាញ់​!


​សាកលវិទ្យាធិការ​
​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com