ជាតិ
អត្ថបទពាណិជ្ជកម្ម
VIVO បង្ហាញ​តារា​តំណាង​ទាំងពី​រូបនោះ​គឺ សុខ ពិសី និង ឡូ​រ៉ា ម៉ម​
19, Aug 2018 , 3:05 pm        
រូបភាព
បន្ទាប់ពី​ក្រុមហ៊ុន VIVO បាន​ផុស​លើ​ផេ​ក​ផ្លូវការ​របស់ខ្លួន​រូបភាព​ចំនួន​មួយ​សន្លឹក​ដែល​បាន​ឲ្យ​អតិថិជន​របស់ខ្លួន​ចូលរួម​ទស្សន៍ទាយ​ថា​នរណា​ជា​តារា​តំណាង​ថ្មី​របស់​ក្រុមហ៊ុន VIVO រួចមកហើយ​នោះ យើង​ឃើញថា​មាន​អតិថិជន​ជាច្រើន​បាន​ចូលរួម​ទស្សន៍ទាយ​និង​ធ្វើការ​Share លើ​រូបភាព​មួយ​សន្លឹក​នេះ​។​

​ផ្អែកទៅលើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន VIVO នៅថ្ងៃនេះ​បាន​បង្ហោះ​នៅ​រូបភាព​បង្ហាញ​អំពី​វត្តមាន​របស់​តារា​តំណាង​ថ្មី​បន្ថែម​ទាំង​ពីររូប​ទៀត​នោះ​គឺ កញ្ញា សុខ ពិសី និង កញ្ញា ឡូ​រ៉ា ម៉ម​។ វា​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​នៅ​វត្តមាន​របស់​តារា​ស្រី​ទាំងពីរ​ដួង​នេះ ដែល​ពួកគាត់​ទាំងពីរ​គឺជា​តារា​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នាពេល​បច្ចុប្បន្ន​។ ជាក់ស្តែង

កញ្ញា សុខ ពិសី​គឺជា​តារា​ស្រី​មួយរូប​ដែល​ទទួលបាន​ភាពល្បីល្បាញ​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ គាត់​ត្រូវបាន​អ្នកគាំទ្រ​ស្រលាញ់​ចូលចិត្ត​ជាច្រើន​នូវ​បទ​ចម្រៀង​របស់​កញ្ញា​ផ្ទាល់ ក៏ដូចជា​រូប​សម្រស់​ស្រស់ស្អាត​របស់គាត់​។ ពិសេស​ទៅទៀត​ពេលណា​កញ្ញា​ទៅ​Concert​តាម​ខេត្ត​ម្តងៗ​នោះ​គឺមាន​អ្នក​មក​ទស្សនា​និង​គាំទ្រ​ទៅលើ​រូបគាត់​យ៉ាងខ្លាំង​ផងដែរ ហើយ​ក្នុងនោះ​ភាគច្រើន​ជា​យុវវ័យ​ក្មេងៗ​តែម្តង​។

ងាក​មក​កញ្ញា ឡូ​រ៉ា ម៉ម វិញ​ដែល​ចេះ​លេង​ផ្នែក​ហ្គី​តា​យ៉ាង​ស្ទាត់ជំនាញ និង​ជា​តារាចម្រៀង​Original Song កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​ទៅលើ​ការ​បទ​ចម្រៀង​ក៏ដូចជា​MV​ថ្មីៗ​របស់គាត់​ផងដែរ​។ កញ្ញា ឡូ​រ៉ា ម៉ម គាត់​បានចេញ​បទ​ចម្រៀង​ជំនាន់​មុន​ដូចជា​បទ ស្វា​រាំ​មាំ​ឃី​ស រាំ​មិន​ឆ្អែត​ទេ ដែល​សុទ្ធសឹងតែ​ជា​បទ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​។ ដូចនេះ​យើង​ឃើញថា​ក្រុមហ៊ុន VIVO  ពេលនេះ​គឺមាន​តារា​តំណាង​បី​រូប​សុទ្ធតែជា​តារា​ល្បីល្បាញ​ដូចជា លោក ព្រាប សុវត្ថិ ក​ញ្ញ សុខ ពិសី កញ្ញា ឡូ​រ៉ា ម៉ម ដែល​គេ​នឹង​ជឿជាក់ថា​ពួកគាត់​អាច​ជំរុញ​ទៅលើ​Branding​ក៏ដូចជា​ការលក់​រប​ស់​ខ្លួន​ឲ្យ​កាន់តែខ្លាំង​ជាងនេះទៅទៀត​។

ដោយឡែក​តាមរយះ​ពត៌មាន​មិន​ផ្លូវការ​មួយ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន VIVO  នឹង​យក​នូវ​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ​ដែលមាន​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​មិន​ខុសពី​រៀមច្បង​របស់​វា​X21​នោះទេ​។ 
 
​បើ​យើង​មើល​លើ​ទីផ្សារ​បច្ចុប្បន្ន​ដែល​ទីផ្សារ​ទូរស័ព្ទ​កំពុង​ឡើង​ខ្លាំង ក៏ដូចជា​ក្រុមហ៊ុនទូរស័ព្ទ​ផ្សេងៗ​ចេញ​នូវ​ម៉ូ​ដែល​ថ្មីៗ​ជា​បន្តបន្ទាប់​នោះ ក្រុមហ៊ុន​VIVO អាច​នឹងមិន​ខុសពី​ក្រុមហ៊ុន​ផ្សេង​ឡើយ ពីព្រោះ​ពេលនេះ​ក្រុមហ៊ុន​VIVO បាន​ជ្រើស​តារា​តំណាង​ថ្មី​បន្ថែម​ដើម្បី​អាចជួយ​ជំរុញ​វិសាលភាព​និង​ការលក់​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​។ ដូចនេះ​យើង​នឹង​រង់​ចាំមើល​ទាំងអស់គ្នា​ថា​ម៉ូ​ដែល​មួយណា​ជា​ម៉​ដែល​ថ្មី​របស់ខ្លួន​?

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com