កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមប្រឹក្សាភិបាល Man Utd នៅតែ​គាំទ្រ Mourinho ដោយ​មិន​គិតពី​ជម្រើស Zidane
22, Aug 2018 , 8:39 am        
រូបភាព
​ជា​អ្នកចាត់ការ​ទូទៅ Jose Mourinho នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រុមប្រឹក្សាភិបាល​ក្លិប Manchester United បើទោះបី​បរាជ័យ​ក្រោម​ថ្វី​ជើង Brighton ក្នុង​លទ្ធផល ៣-២ ក្នុង​ក្របខណ្ឌ Premier League​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



អត្ថបទទាក់ទង


​លទ្ធផល និង​ទម្រង់​លេង​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​២​នៃ​លី​គ​កំពូល​អង់គ្លេស​បាន​ទាក់ទាញ​ការរិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​កីឡាករ​លេង​មិនត្រូវ​គ្នា​។​
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៥៤​ឆ្នាំ មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​ក្លាយជា​គ្រូ​បន្ទាប់​នៅ Premier League ដែល​ត្រូវ​ចាក​ចេញពី​តំណែង​របស់ខ្លួន ហើយ​ត្រូវ​ជំនួស​វិញ​ដោយ​អតីត​អ្នកចាត់ការ Real Madrid លោក Zinedine Zidane ដែល​កំពុង​ទំនេរ​ពី​ការងារ​។



​ប​ន្តែ​យ៉ាងណាក៏ដោយ ប្រភព​មួយ​ពី​ក្លិប Man Utd បាន​និយាយថា​៖«​ហេតុអ្វី​យើង​ត្រូវ​ពិភាក្សា​អំពី Zidane នៅពេលដែល​រូបគេ​គ្មាន​ការងារ​ធ្វើ​?»​។​
​ក្រុមប្រឹក្សាភិបាល​ក្លិប​នេះ នៅតែ​បង្ហាញ​ជំហរ​គាំទ្រ​អតីត​អ្នកចាត់ការ Chelsea, Inter Milan និង Real Madrid ឲ្យ​នៅ​បន្ត​ដដែល​បើ​ទោះ​ដឹកនាំ​ក្រុម​មិនបាន​ល្អ និង​មាន​បញ្ហា​ប្រព័ន្ធ​លេង​ក៏ដោយ​។​

​ដោយឡែក​លោក Mourinho វិញ បានទទួល​ការខកចិត្ត​ដ្បិត​នាយក​ប្រ​ត្តិ​ប​ត្ត​រង​ក្លិប​លោក Ed Woodward មិន​អនុញ្ញាត​ឲ្យ​ទិញ​ចូល​កីឡាករ​បន្ថែមទៀត​ក្រៅពី​ខ្សែបម្រើ Fred និង​ខ្សែការពារ Diogo Dalot អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​មុន​បើក​រដូវ​កាល​ថ្មី​នេះ​៕



Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com