ជាតិ
ឧក​ញ៉ា ម៉ុង ឫទ្ធី ទៅ​សិក្សា​វិស័យ​កសិកម្ម​នៅ​អាមេរិក
22, Aug 2018 , 2:53 pm        
រូបភាព
រូបពីហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឫទ្ធី
រូបពីហ្វេសប៊ុកលោកឧកញ៉ា ម៉ុង ឫទ្ធី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ទៅ​សិក្សា​វិស័យ​កសិកម្ម និងកសិ​ឧស្សាហកម្ម​នៅ​អាមេរិក​។ ដំណើរ​ទៅកាន់​អាមេរិក​របស់លោក ម៉ុង ឫទ្ធី ពេលនេះ ធ្វើឡើង​ស្របពេល​ដែល​អាមេរិក កំពុង​រឹតបន្តឹង​ទិដ្ឋាការ​ចេញ​-​ចូល លើ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​មួយចំនួន ។​



​លោក ម៉ុង ឫទ្ធី ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អង្គការ Global Witness ធ្វើដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១-២៩ សីហា ដើម្បី​ចូលរួម​ទទួល​សញ្ញាបត្រ​ចៅស្រី និង​ពាណិជ្ជករ​ខ្មែរ​នៅ​ទីនោះ​។ តាមរយៈ​រូបថត​ជាច្រើន​សន្លឹក ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន លោក ម៉ុង ឫទ្ធី បាន​បញ្ជាក់ថា​៖«​ក្នុងឱកាស​នោះ​គណប្រតិភូ​ក៏​នឹងត្រូវ​ទៅពិនិត្យ​សិក្សា មើល​ការរីកចម្រើន​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​កែច្នៃ​របស់​សហរដ្ឋអាមេរិក ដើម្បី​យក​បទពិសោធ​មក​អភិវឌ្ឍ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផងដែរ​»​។​

​កន្លងមក​លោក​ឧក​ញា ម៉ុង ឫទ្ធី ធ្លាប់​រង​ការចោទប្រកាន់​ពី Global Witness ពាក់ព័ន្ធ​នឹង​ករណី​កាប់​ឈើ​ខុសច្បាប់ បូម​ខ្សាច់ និង​រត់ពន្ធ​កញ្ឆា​ជាដើម​។  Global Witness បានស្នើ​ទៅ​អាមេរិក ឲ្យ​ដាក់ទណ្ឌកម្ម​លើ​លោក ម៉ុង ឫទ្ធី និង​លោក​ឧក​ញា​៣​រូប​ទៀត​។ ប៉ុន្តែ​លោក ម៉ុង ឫទ្ធី បាន​បដិសេធ​ចំពោះ​របាយការណ៍ Global Witness នេះ​។​

អត្ថបទទាក់ទង



Tag:
 ម៉ុង ឫទ្ធី​
  កសិកម្ម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com