អត្ថបទពាណិជ្ជកម្ម
​និស្សិត នឹង​ទទួលបាន​ការអប់រំ​បែប​អាមេរិកាំង​នៅ​AUPP ហើយ​បាន​សញ្ញាបត្រ​ដល់​ទៅ​២ ក្រោយ​បញ្ចប់​ការសិក្សា​
22, Aug 2018 , 2:42 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) គឺជា​សាកលវិទ្យាល័យ​មួយ​ដែល​លេចធ្លោ​មួយ ក្នុងចំណោម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ផ្សេងៗ​នៅក្នុង​ស្រុក និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ AUPP បង្កើត​ដើម្បី​ផ្តល់ជូន​និស្សិត នូវ​ការអប់រំ​ប្រក​ដោយ​គុណភាព​ខ្ពស់​បែប​អាមេរិកាំង​។ កាន់តែ​ពិសេស​ទៀត​នោះ  តាមរយៈ​កម្មវិធីសិក្សា​សញ្ញាបត្រ​២ និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​២ ក្នុងពេល​តែមួយ ដែល​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​សញ្ញាបត្រ​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អាមេរិក​។

​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ   មេ​រិ​កាំ​ង​ភ្នំពេញ (AUPP)​។ សូម​អញ្ជើញ​អាន​ដូចតទៅ​៖

​សារព័ត៌មាន​ថ្មីៗ​៖ សាកលវិទ្យាល័យ​មេ​រិ​កាំ​ង​ភ្នំពេញ (AUPP) បង្កើតឡើង​ដោយ​ស្ថាបនិក​៣​រូប នៅក្នុង​ឆ្នាំ​២០១៣​។ លោក​សាស្ត្រាចារ្យ​បណ្ឌិត AUPP បង្កើតឡើង​ក្នុង​មូលហេតុ​អ្វី​?

​សាកលវិទ្យាធិការ​AUPP៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៣ ដោយ​ស្ថាបនិក ៣​រូប ក្នុងនោះ​មាន​ស្ថាបនិក ២​រូប​ជា​បញ្ញវន្ត​ខ្មែរ និង ១​រូប​ទៀត ជា​បញ្ញវន្ត​អាមេរិកាំង និង​ការ​ជ្រោមជ្រែង​ពី​បញ្ញវន្ត​មកពី​សាកលវិទ្យាល័យ​អាមេរិក​ជាច្រើន ក៏ដូចជា​បានរួម​គ្នា​ចងក្រង និង​រៀបរៀង​កម្មវិធីសិក្សា​សម្រាប់​សាកលវិទ្យាល័យ AUPP​។ គោលបំណង​សំខាន់​ក្នុងការ​បង្កើត​សាកលវិទ្យាល័យ​នេះ​ឡើង គឺ     ផ្តល់ជូន​និស្សិត​ខ្មែរ និង​ក្នុង​តំបន់ នូវ​ការអប់រំ​បែប​អាមេរិកាំង ប្រកបដោយ​គុណភាព​ខ្ពស់បំផុត  និង​ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អាមេរិក ដោយ​មិនចាំបាច់​ត្រូវ​ទៅ​សិក្សា​ដោយផ្ទាល់ នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​សិក្សា​តិចជាង ជំនួស​ការសិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​។

​សារព័ត៌មាន​ថ្មីៗ​៖ តើ​សាកលវិទ្យាល័យ AUPP ត្រូវបាន​ទទួលស្គាល់ថា ជា​សាកលវិទ្យាល័យ​ដែល​លេចធ្លោ​មួយ ក្នុងចំណោម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ផ្សេងៗ​នៅក្នុង​ស្រុក និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ លោក សាស្ត្រាចារ្យ​បណ្ឌិត​តើ​ស​ម្ប​តិ្ត​អ្វីខ្លះ ដែល​ធ្វើឱ្យ AUPP មាន​លក្ខណៈ​លេចធ្លោ​ដូច្នេះ​?



​សាកលវិទ្យាធិការ​AUPP៖ លក្ខណៈ​លេចធ្លោ​របស់ AUPP ប្រៀបធៀប​ជាមួយ​សាកលវិទ្យាល័យ​ផ្សេងៗ​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់ គឺ​និស្សិត​ទទួលបាន​ឱកាស​ទទួលបាន​ការអប់រំ​អាមេរិកាំង ប្រកបដោយ​គុណភាប​ខ្ពស់បំផុត និង​ការទទួលបាន​សញ្ញាបត្រ​មកពី​សាកលវិទ្យាល័យ​អាមេរិក ដោយ​មិនចាំបាច់​ត្រូវ​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​។ សាស្ត្រាចារ្យ​នៅ AUPP សុទ្ធតែ​ជនជាតិ​អាមេរិកាំង មាន​សញ្ញាបត្រ​បណ្ឌិត និង​មានបទពិសោធន៍​បង្រៀន និង​ស្រាវជ្រាវ​ជាច្រើន​ឆ្នាំ នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដែល​បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​បណ្តុះបណ្តាល​និស្សិត​នៅ​AUPP​។ AUPP បណ្តុះបណ្តាល​ជំនាញ ធុរកិច្ច​រដ្ឋបាល ច្បាប់ វិស្វកម្ម​សំណង់​ស៊ីវិល ស្ថាបត្យកម្ម គ្រប់គ្រង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច    គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា កិច្ចការ​សាកល និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​។ 

​សារព័ត៌មាន​ថ្មីៗ​៖ តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាកលវិទ្យាល័យ AUPP មានការ​ផ្សព្វផ្សាយ​អំពី​ឱកាស​ទទួលបាន​សញ្ញាបត្រ ២  សញ្ញាបត្រ​មួយ​ចេញ​ដោយ​AUPP និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អាមេរិក​។ តើ​ហេតុអ្វី​បានជា​សាកលវិទ្យាល័យ​អាមេរិក មក​ចាប់​ដៃគូ​បង្រៀន​កម្មវិធី​សញ្ញាបត្រ ២​នេះ​?

សាកលវិទ្យាធិការ​AUPP៖ តាមរយៈ​កម្មវិធីសិក្សា​សញ្ញាបត្រ​២ និស្សិត AUPP នឹង​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​២ ក្នុងពេល​តែមួយ ដោយ​ចំណាយ​សិក្សា​ទាំងស្រុង​នៅ AUPP ដែល​សញ្ញាបត្រ​មួយ​ចេញ​ដោយ AUPP និង​សញ្ញាបត្រ​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ​អាមេរិក​។ មាន​លក្ខណៈពិសេស​មួយ​ចំនួន​ដែល​ធ្វើឱ្យ AUPP ត្រូវបាន​ចាប់​ជា​ដៃគូ ជា​សាកលវិទ្យាល័យ​បង្រៀន​កម្មវិធី​សញ្ញាបត្រ​ពីរ​នេះ​ដំបូង​នៅ​កម្ពុជា​។ លក្ខណៈពិសេស​ទាំងនោះ​រួមមាន កម្មវិធីសិក្សា​អាមេរិក (​ដូច​សាកលវិទ្យាល័យ​អាមេរិក​ដែរ​) ត្រូវ​បង្រៀន​ជា​ភាសា​អង់គ្លេស ដោយ​សាស្ត្រាចារ្យ​អាមេរិកាំង និង​បរទេស ដែលមាន​សញ្ញាបត្រ​បណ្ឌិត និង​បទពិសោធន៍​បង្រៀន​ខ្ពស់បំផុត​។ គណៈ​គ្រប់គ្រង​AUPP មានបទពិសោធន៍​គ្រប់គ្រង​ជាច្រើន​ឆ្នាំ នៅ​សាកលវិទ្យាល័យ​អាមេរិក អូស្ត្រាលី និង​ប៉ែក​អឺរ៉ុប និស្សិត​AUPP សុទ្ធតែជា​និស្សិត​ឆ្នើម បរិក្ខារ​សិក្សា​នៅ AUPP ដូចជា​បរិក្ខារ​សិក្សា​នៅ​សាកលវិទ្យាល័យ​អាមេរិក និង​អន្តរជាតិ​ដែរ​។​



​សារព័ត៌មាន​ថ្មីៗ​៖ តាមរយៈ​បទពិសោធន៍​បង្រៀន​ចាប់ពី​ឆ្នាំ​២០១៣ តើ​ការសិក្សា​របស់​និស្សិត​ខ្មែរ​នៅ​AUPP យ៉ាងណាដែរ ហើយ​មាន​និស្សិត​ប៉ុន្មាន​ជំនាន់​ហើយ ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​AUPP? តើ​ពួកគាត់​ទទួលបាន​ជោគជ័យ​យ៉ាងដូចម្តេច បន្ទាប់ពី​បញ្ចប់​ការសិក្សា​? 

​សាកលវិទ្យាធិការ​AUPP៖ និស្សិត AUPP ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ស្រឡាញ់​ការសិក្សា និង​តាំងចិត្ត​សិក្សា​ឱ្យទទួល​បាន​ជោគជ័យ​។ ជាក់ស្តែង យើង​មាន​និស្សិត​ដែល​បានបញ្ចប់​សិក្សា​មួយចំនួន បាន​ទៅ​បម្រើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល និង​ជាច្រើន​ទៀត បាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) និង​បណ្ឌិត នៅតាម​សាកលវិទ្យាល័យ​ធំៗ នៅ​សហរដ្ឋអាមេរិក អូស្ត្រាលី និង​អឺរ៉ុប ហើយ​ភាគច្រើន គឺ​ពួកគាត់​ទទួលបាន​អាហារូបករណ៍​។ មកទល់ពេលនេះ AUPP មាន​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា ២​ជំនាន់​មកហើយ​។ ជំនា​ន់ទី​១ បានបញ្ចប់​នៅ​ឆ្នាំ​២០១៧ ក្នុងនោះ​មាន​និស្សិត​បញ្ចប់​ការសិក្សា​ចំ​នួ​១៨​នាក់ និង​ជំនា​ន់ទី​២​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​មាន​និស្សិត​បញ្ចប់​ការសិក្សា​ចំនួន ៣៥ នាក់​។

​សារព័ត៌មាន​ថ្មីៗ​៖ តើ​អគារសិក្សា​របស់​សាកលវិទ្យាល័យ AUPP មាន​ទំហំ​ប៉ុន្មាន ហើយ​មាន​បរិក្ខារ​សិក្សា និង​កីឡា​អ្វីខ្លះ​?

​សាកលវិទ្យាធិការ​AUPP៖ អគារសិក្សា AUPP មាន​ទំហំ​រហូតដល់ ៣៦០០០​ម៉ែត្រការ៉េ ដែល​លាតសន្ធឹង​នៅលើ​ផ្ទៃដី​ជាង ៧​ហិកតា ហើយ​មាន​បរិក្ខារ​សិក្សា និង​កីឡា​ដ៏​ទំនើប និង​សម្បូរបែប ដូច​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក និង​អន្តរជាតិ​ដែរ​។ អគារសិក្សា AUPP បាន​ក្លាយជា​អគារសិក្សា​ដែល​ធំ និង​ប្រណីត​ជាងគេ ធៀប​ជាមួយ​អគារសិក្សា​របស់​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​កម្ពុជា ក៏ដូចជា​អគារសិក្សា​របស់​សាកលវិទ្យាល័យ​មួយចំនួន​ក្នុ​ហ​តំបន់​។ 

​សារព័ត៌មាន​ថ្មីៗ​៖ បន្ថែម​ពី​ការចូលរួមចំណែក​លើ​ការផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ហើយ តើ AUPP មានការ​ចូលរួមចំណែក​ជាមួយ​សង្គមជាតិ ដូចជា​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នើម​ក្រីក្រ​ដែរឬទេ​?



​ជាការ​ពិតណាស់ គោលបំណង​ចម្បង​មួយ នៃ​ការបង្កើត​សាកលវិទ្យាល័យ​នេះ​ឡើង គឺ​ដើម្បី​ផ្តល់ជូន​និស្សិត​ខ្មែរ​គ្រប់ទិសទី និង​គ្រប់​ស្ថានភាព​ជីវភាព​ទាំងអស់ ទទួលបាន​ការអប់រំ​អាមេរិកាំង ប្រកបដោយ​គុណភាព​ខ្ពស់បំផុត​។ ដើម្បី​ចូលរួមចំណែក​ទទួលខុស​ត្រូវ​ក្នុងសង្គម AUPP បាន​អាហារូបករណ៍​ជាច្រើន​កន្លែង ដល់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប ហើយ​ទទួលបាន​និទ្ទេស A និង​B ក៏ដូចជា​សិស្ស​ដែលមាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ដែរ​។​

​សារព័ត៌មាន​ថ្មីៗ​៖ លោក​សាស្ត្រាចារ្យ​បណ្ឌិត​មានមតិ​អនុសាសន៍​អ្វីខ្លះ សម្រាប់​សិស្ស​និស្សិត និង​អាណាព្យាបាល​នៅ​កម្ពុជា​?

​សាកលវិទ្យាធិការ​AUPP៖ ដើម្បី​ស្វែងយល់​បន្ថែម​ពី​សាកលវិទ្យាល័យ AUPP ហើយ​ដើម្បី​ឱ្យទទួល​ជ្រាបថា ក៏មាន​វត្តមាន​សាកលវិទ្យាល័យ​លំដាប់​អន្តរជាតិ​មួយ​នៅ​កម្ពុជា​ដែរ យើង​សូម​អញ្ជើញ​សិស្ស​និស្សិត និង​អាណាព្យាបាល​ទាំងអស់ មក​ទទួល​ព័ត៌មាន​បន្ថែម​ពី​ក្រុមការងារ​សាកលវិទ្យាល័យ អំពី​កម្មវិធីសិក្សា កម្មវិធីសិក្សា​សញ្ញា      ប​ត្រ​២ លក្ខណៈសម្បត្តិ​របស់​សាស្ត្រាចារ្យ បទពិសោធន៍​ពី​និស្សិត AUPP ព័ត៌មាន​ពី​ការផ្តល់​អាហារូបករណ៍ ជាពិសេស​ការ​ទស្សនា​អគារសិក្សា​ដែល​ធំ ហើយ​ប្រណីត​ជាងគេ​នៅ​កម្ពុជា​។ 
​សារព័ត៌មាន​ថ្មីៗ​៖ ដោយ​សង្កេតឃើញថា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា កំពុងតែ​បង្កើន​គុណភាព​អប់រំ​រៀងៗ​ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ទទួលបាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។ តើ​លោក​សាស្ត្រាចារ្យ​បណ្ឌិត សង្កេតឃើញថា​ការខិតខំ​នេះ ទទួលបាន​ការទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ហើយ​ឬ​នៅ​?



​សាកលវិទ្យាធិការ​AUPP៖
គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន កំពុងតែ​ពង្រឹងគុណភាព​អប់រំ​របស់ខ្លួន ដើម្បី​ឱ្យមាន​ការទទួល​ស្គាល់​ជា​សាកល​។ ដើម្បី​ឆ្លើយ​នឹង​ការប្រកួតប្រជែង​នេះ AUPP ត្រូវបាន​ទទួលស្គាល់​ជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​មួយ ក្នុង​តំបន់​អាស៊ាន​។ និស្សិត ឬ​អាណាព្យាបាល អាច​ប្រៀបធៀប​គុណភាព​សិក្សា​រវាង AUPP និង​សាកល​វិទ្យា​ល័​នៅ​សហរដ្ឋអាមេរិក​។ AUPP មិន​ត្រឹមតែ​ផ្តល់​ការអប់រំ​អាមេរិកាំង ដែលមាន​គុណភាព​ខ្ពស់បំផុត​ទេ យើង​ថែមទាំង​ផ្តោត​សំខាន់ លើ​ការផ្តល់​ការចុះ​កម្មសិក្សា ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ AUPP ធ្លាប់បាន​បញ្ជូន​និស្សិត ទៅ​ចុះ​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក បារាំង សិង្ហ​បុរី ថៃ ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន​៕





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com