អត្ថបទពាណិជ្ជកម្ម
ឆ្ងាញ់​ទៀតហើយ​!​ស្វិ​ន​សិន បាន​នាំមក​នូវ​ការ៉េម​រសជាតិ​ទុរេន​ពេញនិយម​បំផុត​
06, Sep 2018 , 4:19 pm        
រូបភាព
ដោយ:
​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ដ៏​ល្បីឈ្មោះ​ឈរជើង​ក្នុង​ទីផ្សារ​កម្ពុជា ជាង​១១​ឆ្នាំ​មកហើយ ដែល​តែងតែ​នាំមក​នូវ​រសជាតិ​ថ្មីៗ ទៅតាម​រដូវ​កាល​នីមួយៗ សម្រាប់​អតិថិជន​របស់ខ្លួន​។ ឥឡូវនេះ សម្រាប់​ការរង់ចាំ​រប​ស់​អតិថិជន បាន​មកដល់​ទៀតហើយ ជាមួយនឹង​ការ៉េម    រសជាតិ​ទុរេន​ឈ្ងុយឆ្ងាញ់ ដែលជា​ចំណង់​ចំណូលចិត្ត​ខ្លាំង​បំផុត របស់​ប្រជាជន​កម្ពុជា​យើង​។​
 
​លក្ខណៈពិសេស​របស់​កា​រ៉េ​ម​រសជាតិ​ទុរេន គឺ​វា​បាន​បន្ថែម​នូវ​សាច់​ដូងខ្ចី និង​បាយដំណើប​ផ្កា​អមតៈ​ពណ៌​ស្វាយ ដែល​រឹតតែ​ធ្វើ​ឲ្យ​ការ៉េម​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សោភ័ណភាព គួរ​ឲ្យ​ទាក់ទាញ​។ ឃើញ​ភ្លាម​ស្រក់ទឹកមាត់​ចង់​ញុំ​ា​តែម្ដង​។ អ្វីដែល​ពិសេស​នោះ គឺមាន​ស្រោច​ដោយ​ទឹក​ទុរេន ដែល​ធ្វើ​ឲ្យ​ការ៉េម​មាន​ក្លិន​ទុរេន​ពិតៗ​តែម្ដង​។​
 
​ការ៉េម​រសជាតិ​ទុរេន​របស់​ស្វិ​ន​សិន (SWENSEN’S) មាន​ច្រើន​ខ្នាត ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន ជាមួយ​តម្លៃ​សមរម្យ មាន​លក់​នៅ​គ្រប់​សាខា​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ទូទាំងប្រទេស​។​
 
​បើតាម​អ្នកស្រី ជុំ លីម​ហ៊ាង អ្នករស់នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គាត់​បាន​រង់ចាំ​ការ៉េម​រស់ជាតិ​ទុរេន នៅ​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ជា​យូរ​មកហើយ​។ ពេលនេះ​ការទន្ទឹងរង់ចាំ​របស់​ខ្លួន​បានមក​ដល់​ហើយ​។ អ្នកស្រី ជុំ លីម​ហ៊ាង បន្ថែមទៀតថា​៖«​ខ្ញុំ​តែងតែ​មក​ញ៉ាំ ការ៉េម​ទុរេន​ជា​ញឹកញយ ដោយសារតែ​រសជាតិរ​បស់​វា​ឈ្ងុយ​ឆ្ញា​ញ់ ជាប់ចិត្ត នៅ​កន្លែង​ត្រជាក់​ស្រួល​។ កា​រចនា​ហាង​ដ៏​ប្រណិត​,​ការប្រើប្រាស់​Internet ល្បឿន​លឿន ស័ក្តិ​សមជា​កន្លែង​ជួបជុំ​មិត្តភក្តិ និង​ក្រុមគ្រួសារ​បំផុត​»​។​


 
​ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) គឺជា​ហាង​ការ៉េម​សាន់​ដេ​រសជាតិ​រាប់សិប​មុខ ឈ្ងុយឆ្ងាញ់ ដែលជា​កន្លែង​សម្រាប់​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ ជាពិសេស ជា​កន្លែង​សាង​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម និង​សុភមង្គល​ជាច្រើន តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) តែងតែ​យកចិត្តទុកដាក់​បំផុត ទៅលើ​គុណភាព​ចំណីអាហារ និង​សេវាកម្ម ធ្វើយ៉ាងណា អាចបំពេញ​ចិត្ត​អតិថិជន ១០០​ភាគរយ​។ គិត​មកដល់​ត្រឹម​ថ្ងៃនេះ ហាង​ការ៉េម​ស្វិ​ន​សិន (SWENSEN’S) បាន​ពង្រីក​សាខា​របស់ខ្លួន​ចំនួន​៨​ទីតាំង នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​
​គួរ​បញ្ជាក់ថា ស្វិ​ន​សិន (SWENSEN’S) ជា​ម៉ា​កមួយ ក្នុងចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៥ រួមមាន​ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) នំ​ដូ​ហ្វ​ណាត់ និង កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B.Q. Plaza) ដែល​ទិញ​សិទ្ធិផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៦១​ហាង ទូទាំងប្រទេស​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com