អត្ថបទពាណិជ្ជកម្ម
ពិធី​ប្រគល់​រង្វាន់​រថយន្ត Ford Ranger 2018 ពី​ដែកថែប​អ៊ីតាលី​ម៉ាក វី
06, Sep 2018 , 5:38 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ កាលពី​ថ្ងៃទី 31 ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន ជីបម៉ុង គ្រុប “CHIP MONG Group” ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ ដែកថែប​អ៊ីតាលី​ម៉ាក វី បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់ និង​នាំយក​រថយន្ត Ford Ranger 2018  ដែលជា​រង្វាន់​ធំ​សម្រាប់​ឆមាស​ទី​១ ជូន​ដល់​អតិថិជន​របស់ខ្លួន​ដោយផ្ទាល់ ដល់ទី​រួម​ខេត្តកំពង់ចាម​។ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ផ្ទាល់ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជីបម៉ុង គ្រុប និង​ដេប៉ូ​ចែកចាយ​ដែកថែប​អ៊ីតាលី​ម៉ាក វី​ប្រចាំ​តំបន់​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​រង្វាន់​ធំ ដែកថែប​អ៊ីតាលី​ម៉ាក វី ជាមួយ​ការជួបជុំ​ពិសា​អាហារ​ពេល​ល្ងាច ដ៏​សោមនស្ស​នេះ លោក ញ៉ា​ង ខាន់ នាយក​ផ្នែក​អភិវឌ្ឍន៍ អាជីវកម្ម នៃ​ក្រុមហ៊ុន​ជីបម៉ុង គ្រុប បានបញ្ជាក់​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​ក្រុមហ៊ុន មាន​កិ​តិ្ត​យស​រៀបចំ កម្មវិធី​យក​រង្វាន់​ធំ ជូន​ដល់​អតិថិជន​ដែលមាន​សំណាង​ដោយផ្ទាល់ ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ ក៏ដូចជា​អំណរគុណ​ដល់​អតិថិជន ក៏ដូចជា​ដេប៉ូ​ចែកចាយ​ក្នុង​ខេត្តកំពង់ចាម ដែល​តែងតែ​គាំទ្រ​ផលិតផល​ដែកថែប​អ៊ីតាលី​ម៉ាក វី តាំងពីដើម​រហូតមក​»​។  លោក ញ៉ា​ង ខាន់ អះអាង​ទៀតថា ក្រុមហ៊ុន​ជីបម៉ុង គ្រុប នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ផ្តល់ជូន​នូវ​អ្វីដែល​ល្អ ក៏ដូចជា​កម្មវិធី​ពិសេស និង​លើ​កម្ពស់​សេវាកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន ឲ្យ​កាន់តែ​ប្រសើរ​។​
 
​គួររំលឹកថា កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា​កន្លងមក ក្រុមហ៊ុន​បាន​រកឃើញ​ម្ចាស់​រង្វាន់​រថយន្ត Ford Ranger 2018 សម្រាប់​ឆមាស​ទី​១ នៅក្នុង​ការចាប់​ឆ្នោត ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង​កម្មវិធី​ប្រដាល់​ភេសជ្ជៈ Wurkz ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ សន្លឹកឆ្នោត​មានឈ្មោះ អ៊ា​ន លាង អាសយដ្ឋាន​មកពី​ខេត្តកំពង់ចាម និង​ជា​អតិថិជន​ប្រើប្រាស់​។ 


 
​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ផ្ទាល់ លោក ប៉ី ប៊ុន​សុង ដែល​ត្រូវជា​ស្វាមី​របស់លោក​ស្រី អ៊ា​ន លាង  បាន​ឲ្យ​ដឹងថា លោក​ជា​អ្នកម៉ៅការ​សាងសង់​គ្រប់​ប្រភេទ ដែល​តែងតែ​ជ្រើសរើស​ដែកថែប​អ៊ីតាលី​ម៉ាក វី មកប្រើប្រាស់​ព្រោះតែ​ជឿជាក់​លើ​គុណភាព​ដែក​ម៉ាក វី ក៏ដូចជា​រាល់​ផលិតផល​សំណង់​ផ្សេងៗ​ដែល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប​ផ្គត់ផ្គង់​។ លោក​លោក ប៉ី ប៊ុន​សុង បញ្ជាក់ទៀតថា ខ្លួន​រីករាយ និង​រំភើប​យ៉ាងខ្លាំង​ណាស់ សម្រាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ ហើយ​បាន​ថ្លែង​អរគុណ​ដល់​ក្រុមហ៊ុន ដែល​តែងតែ​បង្កើត​ជូន​នូវ​កម្មវិធី​ល្អៗ ដល់​អតិថិជន​ដែល​ជាវ​ដែកថែប​អ៊ីតាលី​ម៉ាក វី​។ លោក ប៉ី ប៊ុន​សុង បញ្ជាក់បន្ថែម​យ៉ាងខ្លី​ថា​៖«​នេះ​ជា​រង្វាន់​ពិត ហើយ​លោក​ពិត​ឈ្នះ​ពិត​ប្រាក​មែន​»​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​អតិថិជន​ដែល​ពុំទាន់​ទទួល​រង្វាន់ អាច ជាវ​ដែកថែប​អ៊ីតាលី​ម៉ាក វី ចាប់ពី​កន្លះ​តោន​ឡើងទៅ ដើម្បី​ទទួលបាន​សន្លឹកឆ្នោត សម្រាប់​ផ្សងសំណាង​យក​រង្វាន់​ជាច្រើន ជា​រៀងរាល់ខែ ដូចជា ម៉ូតូ Zoomer X ទូរ​សព្ទ​ដៃ iphone 8 Plus និង​ស្រា​បៀ Barrley Black ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​នៅមាន​រង្វាន់​ធំ រថយន្ត Ford Ranger២០១៨​ចំនួន​មួយគ្រឿង​ទៀត នៅ​រង់ចាំ​លោកអ្នក សម្រាប់​ឆមាស​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ នា​ខែធ្នូ ឆ្នាំ​២០១៨​នេះ​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com