អត្ថបទពាណិជ្ជកម្ម
គ្រាន់តែ​បើក​លក់​ថ្ងៃ​ដំបូង OPPO F9 ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ទូទាំង​កម្ពុជា​
07, Sep 2018 , 3:17 pm        
រូបភាព
ដោយ:
​មិនបាច់​រង់ចាំ​យូរ​ទៀត​ទេ ចាប់ពី​ថ្ងៃនេះ​ទៅ ប្រិយមិត្ត​អាច​រក​ទិញ  OPPO F9 បាន នៅ​គ្រប់​ហាង​ទូរ​សព្ទ​នានា ទូទាំងប្រទេស​កម្ពុជា​។ ថ្ងៃទី​៦ ខែកញ្ញា​នេះ ជា​ថ្ងៃ​បើក​លក់​ផ្លូវការ​ម៉ូ​ឌែ​ល​សំខាន់​ប្រចាំឆ្នាំ​របស់​OPPO  ហើយក៏​ជា​ថ្ងៃ​ដែល​អតិថិជន​ដែល​បានក​ម្ម៉​ង់​ទុក​មុន បាន​ទួល​OPPO F9 នេះ​យកទៅ​ប្រើប្រាស់​ដែរ​។ តើ​មាន​អ្វី​ភ្ញាក់ផ្អើល សម្រាប់​វត្តមាន របស់​OPPO F9 លើ​ទីផ្សារ​កម្ពុជា​?

​យើង​សង្កេតឃើញថា ក្នុងតម្លៃ ៣៣៩​ដុល្លារ OPPO F9 ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អតិថិជន​ជាច្រើន​។ ជាក់ស្ដែង​គ្រប់​ហាង​ទូរ​សព្ទ​ស្ទើរតែ​ទាំងអស់ សុទ្ធ​តែមាន​ភ្ញៀវ​មក​យ៉ាងច្រើន​កុះករ​។ អ្នកខ្លះ​បានមក​រង់ចាំ​តាំងពីព្រឹក ដើម្បី​ឆាប់​ទទួលបាន​ទូរ​សព្ទ​យកទៅ​ប្រើប្រាស់​។ ហេតុនេះហើយ ទើប​ហាង​ទូរ​សព្ទ​ជាច្រើន ជួប​បញ្ហា​ដាច់​ស្តុក ខ្វះ​ទូរ​សព្ទ​ជូន​ដល់​អតិថិជន​។ 
 
​ម្ចាស់​ហាង​មួយរូប​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមហ៊ុន​OPPO ចេញ​ទូរ​សព្ទ​F9 នេះ​មក ពិតជា​ចាក់​ចំ​បេះដូង​អ្នកប្រើប្រាស់​តែម្ដង​។ ម្ចាស់​ហាង​ដដែល​ពន្យល់ថា អតិថិជន​ចូលចិត្ត​ទូរ​សព្ទ​ដែលមាន​អេក្រង់​ពេញ ថាមពល​ថ្ម​ខ្លាំង ហើយ​សាក​ឆាប់​ពេញ​។ ចំណែកឯ​ទំហំ RAM​ក៏​ធំ ដែលជា​ភាពងាយស្រួល​ដល់​ការលេង​ហ្គេម  ជាពិសេស គឺ​តម្លៃ​សមរម្យ​។ នេះ​បើតាម​ម្ចាស់​ហាង​ដដែល ដោយ​គាត់​បាន​បញ្ជាក់ទៀតថា​៖«​ដូច្នេះហើយ​បានជា គ្រាន់តែ​OPPO F9 នេះ ចេញ​ភ្លាម ពួកគាត់​ក៏​មក​ទិញ​ភ្លាម​តែម្តង​»​។​


 
​កញ្ញា សោភា ជា​អតិថិជន​ដែល​បានមក​ជាវ OPPO F9 បាន​និយាយថា កញ្ញា​តាមដាន​ថ្ងៃ​ចេញលក់​របស់ OPPO F9 តាម​អ៊ីនធឺណិត ព្រោះ​កញ្ញា​ជា​អ្នក​ចូលចិត្ត​ថតរូប និង​សែ​ល​ហ្វី​។ កញ្ញា សោភា បន្ថែម​៖«​មួយថ្ងៃៗ​ចាំតែ​ថ្ងៃ​ចេញលក់​។ គ្រាន់តែ​ប្រកា​សលក់​ភ្លាម កញ្ញា​ដើររក​ទិញ​ភ្លាម​។​សម្រាប់​អ្នក​ចូលចិត្ត​លេង​អ៊ីនធឺណិត​ច្រើន ដូច​ខ្ញុំ OPPO F9 នេះហើយ ដែល​ស​ក្ត​សម​បំផុត ព្រោះ​វា​សាក​ថ្ម​បាន​លឿន​។ ដូចនេះ​អា​រឿង​អស់​ថ្ម​ទូរ​សព្ទ​នោះ លែង​ជា​បញ្ហា​ទៀតហើយ​»​។​
 
​ខុសពី​កញ្ញា សោភា​ដែល​ហាក់​ដឹង​ច្រើន​ពី​ទូរ​សព្ទ លោក ថេ​ង ដែល​បាន​ជាវ​ទូរ​សព្ទ​នៅ​ម្តុំ​ផ្សារ​ដើម​គរ បាន​ប្រាប់ថា​លោក​មិនសូវ​ជា​យល់ដឹង​ច្រើន​ពី​ទូរ​សព្ទ​ដៃ​នោះទេ តែ​ប្រពន្ធ​របស់គាត់​ស្រឡាញ់​ទូរ​សព្ទ​ម៉ាក​OPPO​នេះ​ណាស់​។ គ្រាន់តែ​បានឃើញ​គេ​ចាក់​ស្ព​ត​ពាណិជ្ជកម្ម លើ​ទូរទស្សន៍​ភ្លាម ប្រពន្ធ​លោកពូ​ប្រាប់ថា​ចង់បាន​។ នេះ​បើតាម​លោក ថេ​ង ដោយ​លោក​បាន​បន្តថា ខ្លួន​បានមក​រក​ទិញ OPPO F9​ពី​ហាង​ភ្លាម តែ​ខាង​ហាង​ប្រាប់ថា​ទូរ​សព្ទ​មិនទាន់​មកដល់​ទេ ទាល់តែ​ថ្ងៃទី​៦​ខែកញ្ញា​បា​ទើប​មកដល់​។ ដោយ​ចង់​ឲ្យ​ប្រពន្ធ​សប្បាយចិត្ត លោកពូ​ក៏បាន​ក​ម្ម៉​ង់​OPPO F9​នេះ មួយគ្រឿង​ទុក​។​«​ពីរ​ថ្ងៃ​ទៀត​ជា​ថ្ងៃកំណើត​របស់​ប្រពន្ធ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​យក​ទូរ​សព្ទ​នេះ ទៅ​surprise ប្រពន្ធ​។ មិនដឹង​គាត់​នឹង​សប្បាយចិត្ត​យ៉ាងណាទេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ថេ​ង​។​
 
​សូមបញ្ជាក់ថា ទូរ​សព្ទ OPPO F9  មាន ២​ពណ៌ សម្រាប់​ជ្រើសរើស គឺ​ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue) ដែល​ផ្ទៃ​ខាងក្រោយ មាន​ពណ៌​ប្រដេញ (Gradient) នៅពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កាឈូក​។ បន្ថែម​ពីនេះ អេក្រង់​រាង​តំណក់ទឹក (Water Drop Screen) ទំហំ ៦,៣ អ៊ី​ញ កម្រិត FULL HD+ ពិតជា​អាច​ទាក់ចិត្ត ទាំង​ការមើល​អ៊ីនធឺណិត លេង​ហ្គេម និង​មើល​វីដេអូ​។
 
​អំពី​ថ្ម​វិញ គឺ​ខ្លាំង​អស្ចារ្យ ដោយ OPPO F9 បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន  VOOC ។ សាក ៥​នាទី និយាយបាន ២​ម៉ោង ក្រោម​កម្លាំង​ថ្ម 3500mAh​។ OPPO F9  កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB  អាច​លេង​ហ្គេម និង​មើល​វីដេអូ ដោយ​មិនចាំបាច់​បារម្ភ​បញ្ហា​រអាក់រអួល​ឡើយ​៕ 
​ចាំ​អង្កាល​ទៀត​? តោះ​! ទៅយក​កាដូ​ពី OPPO F9 ចាប់ពី​ថ្ងៃនេះ​តទៅ​!






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
​ 

© រក្សាសិទ្ធិដោយ thmeythmey.com