អត្ថបទពាណិជ្ជកម្ម
ទីបំផុត vivo បង្ហើប​តម្លៃ​របស់ V11 V11i ហើយ​
07, Sep 2018 , 5:17 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន vivo បាន​បង្ហើប​ពី​តម្លៃ​ដែល​គួរអោយ​ចាប់អារម្មណ៍ ដល់​អតិថិជន​របស់​ខ្លួន​សម្រាប់​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ចុងក្រោយ គឺ​ម៉ូ​ឌែ​ល V11 និង​V11i​។ នេះ​ជាការ​បង្ហើប​តម្លៃ នៅមុន​ការ​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ទូរ​សព្ទ​ទាំង​២​ម៉ូ​ឌែ​ល​នេះ  ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា​នេះ ក្នុង​កម្មវិធី vivo Music Run Glow Concert ដែលជា​កម្មវិធី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ​ជាច្រើន ។
 
​បើតាម​ក្រុមហ៊ុន vivo  ទូរ​សព្ទ​ម៉ូ​ឌែ​ល V11 គឺ​តម្លៃ​ក្រោម​៤៣០​ដុល្លារ និង V11i តម្លៃ​ក្រោម​៣៣០ ដុល្លារ​។ ដែល​នេះ​ជា​តម្លៃ​កំពុង​ប្រកួតប្រជែង​ខ្លាំង នៅលើ​ទីផ្សារ​បច្ចុប្បន្ន​។ អ្វីដែល​គេ​ចាប់អារម្មណ៍​កាន់តែខ្លាំង​នោះ គឺ​នៅលើ​សមត្ថភាព​ខ្ពស់ របស់​ទូរ​សព្ទ​vivo ម៉ូ​ឌែ​ល V11 V11i ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ របស់​ត្រកូល V នេះ​តែម្តង​។ ចំណុច​ពិសេស​របស់ vivo V11​និង V11i​មិន​ត្រឹម​តែមាន​រូបរាង​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏មាន​បំពាក់​មកជា​មួយ​លក្ខណៈ​ពិសេស​មួយចំនួន​ផងដែរ​ដូចជា​៖
 
​ម៉ូ​ឌែ​ល​V11 
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (Fingerprint Scanning)​។​
-​អេក្រង់​លាត​ធំ​ជាង​មុន (​ទំហំ 6.41" FHD+Super AMOLED)+2340*1080​។​
-​ថាមពល​ថ្ម​ទំហំ​ធំ 3400mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ​។ សាក​ថ្ម ៥​នាទី និយាយបាន​ដល់ ២​ម៉ោង ៣០​នាទី​។ 
-​បច្ចេកវិទ្យា AI Portrait Framing,AI HDR, AI Face Beauty ដែល​អាច​ថតរូប​ភាព​ព្រាល​កាន់តែ​ស្អាត​។​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 12MP+5MP (24 Million Photographic Units) ។​
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue​។​
-Funtouch OS_4.5/Android 8.1 ។​
-Qualcomm 660AIE Octa-core 1.95GHz​។​
-RAM 6GB + ROM 128GB​។​
​ម៉ូ​ឌែ​ល​V11i
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ (Finger Print)​។​
-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Acess)​។​
-​អេក្រង់ 6.3" (FHD+2280*1080)​។​
-​ថាមពល​ថ្ម​ទំហំ​ធំ 3315mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម​៥​នាទី និយាយបាន​ដល់ ៣​ម៉ោង ៤៨​នាទី​។ 
-​បច្ចេកវិទ្យា AI Portrait Framing, AI HDR, AI Face Beauty, AR Sticker ដែល​អាច​ថតរូប​ភាព​កាន់តែ​ស្អាត​។​
-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 16MP+5MP(24 Million Photographic Units)​។​
-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue​។​
-Funtouch OS_4.5/Android 8.1 ។​
-P60 Octa_core 2.0GHz​។​
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)​។​
 
​សម្រាប់​អតិថិជន​ដែលជា Fan របស់ vivo និង​មានបំណង​ក្លាយខ្លួនជា​ម្ចាស់​របស់ V11/V11i អា​ចក​ម្ម៉​ង់​ទុក​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ទាំង​២​នេះ ចាប់ពីពេលនេះ​បាន នៅតាម​ក្រុមហ៊ុន vivo ឬ​ហាង​លក់​ទូរ​សព្ទ​នានា ដែលជា តំណាង​ចែកចាយ​របស់ vivo ជាមួយនឹង​កញ្ចប់​កាដូ​ពិសេស​រួមមាន​ដូចជា កា​តាប​ស្ពាយ V11 ដ៏​ស្រស់ស្អាត​,​ដង​សែ​ល​ហ្វី​,​ដប​ទឹក​រក្សា​កម្តៅ​, កាស និង​បន្តោង vivo និង​ស៊ីម​កាត ដែល​ភ្ជាប់​គម្រោង​ស្មា​ត​ធំ​ហ្មង ២៤       សប្តាហ៍​រួចជាស្រេច​។​
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ផេ​ក​vivo: https://www.facebook.com/vivosmartphonekh/

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com