អត្ថបទពាណិជ្ជកម្ម
ផលិតផល​ដប​ទឹកដោះ​ម៉ាក Hegen បាន​ពានរង្វាន់​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១៨​នេះ​
08, Sep 2018 , 12:31 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ដើមឆ្នាំ​២០១៨​នេះ ដប​ទឹកដោះ Hegen បានទទួល​ពានរង្វាន់​ជា​បន្តបន្ទាប់ ថា​ជា​ដប​ទឹកដោះ​ដែល​ល្អ​ជាងគេ ជា​ដប​ទឹកដោះ​ដែលមាន​មុខងារ​ច្រើន​ល្អ​បំផុត​ប្រចាំឆ្នាំ និង​ជាប់​ជា​ដប​ទឹកដោះ​ដែលជា​ជម្រើស​សម្រាប់​ទារក​ជាដើម​។


​ខាងក្រោម​នេះ ជា​ពានរង្វាន់​ដែល​ផលិតផល​ដប​ទឹកដោះ​ដែល Hegen បានទទួល​៖ 

​ទី​១. ពានរង្វាន់ ParentsWorld Singapore

​ដប​ទឹកដោះ Hegen បានទទួល​ពានរង្វាន់​នេះ កាលពី​ខែមករា ឆ្នាំ​២០១៨​។ Hegen  ត្រូវបាន​ជ្រើសរើស​ជា​លើក​ទី​៣ នៅក្នុង​ផ្នែក​សេវាកម្ម និង​ផលិតផល​ទារក និង​កុមារ​ល្អ​បំផុត​(Best of the best) សម្រាប់​ផលិតផល​ដែលមាន​ប្រព័ន្ធ​ចិញ្ចឹម​កុមារ​ដែលមាន​មុខងារ​ច្រើន​ល្អ​បំផុត សម្រាប់​ពានរង្វាន់ ParentsWorld Online ។ 
 
​ទី​២. ពានរង្វាន់​Singapore’s child 

​នៅក្នុង​ខែកុម្ភៈ ដប​ទឹកដោះ Hegen  ក៏បាន​ទទួល​ពានរង្វាន់​ពីរ​ទៀត ពី​ស្ថាប័ន​អន​ឡាញ Singapore’s child  ពោលគឺ​ពាន់រង្វាន់​ដែលមាន​ឈ្មោះថា «Mummies’ Choice:Baby&Kids»​ប្រចាំឆ្នាំ​២០១៨​។ ពានរង្វាន់​មួយទៀត គឺ​ដប​ទឹកដោះ​ដែលមាន​មុខងារ​ច្រើន​ល្អ​បំផុត ( ប្រចាំឆ្នាំ​២០១៨​។ 


 
​ទី​៣. ពានរង្វាន់​មាស​អ្នក​ម្តាយ​ដ៏​អស្ចារ្យ​(Supermom)

​ដប​ទឹកដោះ Hegen បានទទួល​ពានមាស សម្រាប់​ផលិតផល​ដប​ទឹកដោះ​ដែល​ល្អ​បំផុត នា​កម្មវិធី Supermom ប្រចាំឆ្នាំ នៅក្នុង Singapore Awards នៅ​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៨​។ Supermom គឺជា​បណ្តាញ​អន​ឡាញ​ដ៏​ធំ​មួយ និង​ជា​កន្លែង​នៃ​ការផ្លាស់ប្តូរ​របៀប​ចិញ្ចឹម​កូន​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី សម្រាប់​អនាគត​ឪពុកម្តាយ និង​ឪពុកម្តាយ​ថ្មីថ្មោង​។ 


 
Supermom ត្រូវបាន​បង្កើតឡើង​ដោយ​អ្នក​ម្តាយ​ដែល​បានដឹង​ពី​បញ្ហា​ប្រឈម និង​ការលំបាក​នៃ​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន និង​ការចែករំលែក​បទពិសោធ​ន៍​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍ ក៏ដូចជា​សិក្ខាសាលា ដើម្បី​ជួយ​ដល់​អ្នក​ម្តាយ និង​ទារក ដែលមាន​បញ្ហា​ដូចដែល​ពួកគាត់​បាន​ជួបប្រទះ​ដែរ​។ បន្ទាប់ពី​ការវិនិច្ឆ័យ​ចំនួន​២​ជុំ​យ៉ាង​តឹងរឹង ក្នុងចំណោម​ផលិតផល​ចំនួន​២០​ប្រភេទ​ដែល​បាន​ចូលរួម​ប្រកួត និង​ក្រោម​ការ​តាន​ដាន​លើ​អ្នកប្រើប្រាស់​១២​រូប​យ៉ាង​យកចិត្តទុកដាក់ រយៈពេល​ដល់​ទៅ​១២​សប្តាហ៍  Hegen ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ក្រុម​អ្នក​ម្តាយ ថា​ជា​ជម្រើស​នៃ​ដប​ទឹកដោះ​សម្រាប់​ទារក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com