អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា​ក្លា​ស៊ិ​ក​លើក​ទី​៦ នៅ​ខែវិច្ឆិកា​ខាងមុខ​
08, Sep 2018 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បានប្រកាស​ពី​ការមកដល់​ឆាប់ៗ​ខាងមុខនេះ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក​លើក​ទី​២៩ និង​ជា​លើក​ទី​៦​នៅ​កម្ពុជា​។​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែកញ្ញា​កន្លងទៅ លោក ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បញ្ជាក់ថា តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ម៉ៅ​ង​៦​កន្លះ​ល្ងាច ថ្ងៃ​សៅរ៍ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​សាលសន្និសីទ​ចតុមុខ​។
​លោក ឧកញ៉ា បាន​បញ្ជាក់ថា​៖«​នេះ​ជា​មោទនភាព និង​កិត្តិយស​ដ៏​ឧដុង្គឧត្តម​សម្រាប់​ក្រុម​ហ៊ុម តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក្នុងការ​នាំមក​ជូន​នូវ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក ដែល​នឹង​ផ្ដល់ជូន​នូវ​ផ្ទាំងទស្សនីយភាព​កម្សាន្ត​អារម្មណ៍ ក៏ដូចជា​បម្រើ​ដល់​សកម្មភាព​សប្បុរស​ធម៌ នៅក្នុង​សង្គម​ផង​»​។​
 
​បើតាម​ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក នឹង​នាំយក​ជូន​នូវ​ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ មកពី​ទីក្រុង​ឡុង​ដ៏ ចក្រភព​អង់គ្លេស គឺ​ក្រុម Orchestra of the Age of Enlightenment ក្រោម​ការដឹកនាំ​របស់​លោក Steven Devine​។ ជាមួយគ្នា​នោះ ក៏​នឹងមាន​ទស្សនីយភាព​ចាប៉ីដងវែង ដែលជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ដ៏​មានតម្លៃ ពី​ក្រុម​តន្ត្រីបុរាណ និង​តារាចម្រៀង កញ្ញា ចំរើន សុ​ភ័​ក្ក្រ​ផងដែរ ដោយ​នឹង​លើកឡើង​បទ​ចម្រៀង​ចំនួន​២​បទ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ប្រទេស​កម្ពុជា និ​ប្រពៃណី​របស់​យើង គឺ​បទ​៖ ឱ​! ផ្ទៃ​ស្រុក​ខ្មែរ និង​សារិកាកែវ​អើយ មក​បំពេ​អារម្មណ៍​អ្នកទស្សនា​។ 


 
​បន្ថែម​ពីនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បាន​ផ្ដួចផ្ដើម​នូវ​គម្រោង​ថ្មី​មួយទៀត ឈ្មោះថា​«Start Your Impossible» ដែល​បានដាក់​ដំណើរការ​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៧ ក្នុង​បំណង​រួមចំណែក​ផ្លាស់ប្ដូរ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​។​
 
​ជាក់ស្ដែង​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​រៀបចំ​ឲ្យ​មាននូវ​កា​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​តូរ្យតន្ត្រី របស់​ក្រុម Orchestra of the Age of Englishtenent ដោយផ្ទាល់ ទៅកាន់​សិស្ស​-​និស្សិត នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុង​ខែ​វិឆ្ឆិកា​ខាងមុខនេះ​ផងដែរ ដើម្បី​ឲ្យ​ពួកគាត់ អាចមាន​ឱកាស​សម្ដែង នៅលើ​ឆាក​អន្តរជាតិ​នាពេល​អនាគត​។​


 
​គួររំលឹកថា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ប្រារព្ធ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា​ក្លា​ស៊ិ​ក ជា​លើកដំបូង នៅក្នុង​ឆ្នាំ​២០១៣​។ គិត​ត្រឹម​ឆ្នាំ​២០១៧ ថវិកា​សប្បុរសធម៌​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ និង​ការឧបត្ថម្ភ​ពី​សំណាក់​ក្រុមហ៊ុន មាន​ចំនួន ១៦៦,២០១ ដុល្លារ​សហរដ្ឋអាមេរិក​។ កា​ប្រគំ​តន្ត្រី តូយ៉ូតា ក្លា​ស៊ិ​ក ក្នុងឆ្នាំនេះ នឹងមាន​ចូលរួម​សម្ដែង​ពី​បណ្ដាល​ប្រទេស​ចំនួន ៧ ក្នុង​តំបន់​អាស៊ី ដូចជា​ប្រទេស​ប្រ៊ុយណេ ថៃ ឡាវ កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម​។ រាល់​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​នេះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​បរិច្ចាគ​ជា​មូលនិធិ​សប្បុរសធម៌​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចំណែក ថវិកា​មួយចំណែក​ទៀត នឹង​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្តសៀមរាប ដែល​មិន​ត្រឹមតែ​ជា​មន្ទីរពេទ្យ​សប្បុរសធម៌ ផ្តល់​សេវា​ព្យាបាល​កុមារ​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មន្ទីរពេទ្យ​ដែល​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល និង​សេវា​អប់រំ លើ​តំហែទាំ​សុខភាព​ជូន​ដល់​អ្នកជំងឺ អាណាព្យាបាល និង​សហគមន៍​ទាំងមូល​ដែរ​។​


 
​កញ្ញា ចំរើន សុភ័ក្ត្រ ដែលជា​អ្នកចម្រៀង​ផ្នែក​បុរាណ និង​សម័យ បាន​ថ្លែងថា កញ្ញា​ពិតជា​មាន​សេចក្ដីរំភើប និង​រីករាយ​យ៉ាងខ្លាំង ដែល​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានផ្ដល់​កិត្តិយស អញ្ជើញ​ឲ្យ​ចូលរួម​សម្ដែង​ជាមួយ​ក្រុម​តន្ត្រី​ដ៏​ល្បី មកពី​ទីក្រុង​ឡុង​ដ៏ នា​ខែ​វិឆ្ឆិកា​ខាងមុខ ក្នុងនាម​ជា​សិល្បៈការិនី​កម្ពុជា​។  បើតាម​កញ្ញា ចំរើន សុភ័ក្ត្រ នៅក្នុង​ការប្រគំ​តន្ត្រី​នេះ កញ្ញា​ព្រមទាំង​ក្រុម​សិល្បករ នឹង​លើកឡើង​នូវ​បទ​ចម្រៀង​ដែល​ប្រគំ​ភ្លេង​ដោយ​ឧបករណ៍​តន្ត្រី​ខ្មែរ គឺ​ស្គរ និង​ចាប៉ីដងវែង​ដែល​ត្រូវបាន​ចុះ​ប​ញ្ចី​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ​រួចហើយនោះ​។  «​នេះ​ជា​ឱកាស​ដ៏​វិសេសវិសាល និង​មោទកភាព​ជាតិ​មួយ ដែល​ចាប៉ីដងវែង​របស់​ខ្មែរ អាច​បង្ហាញខ្លួន និង​សំឡេង អម​ជាមួយនឹង​ក្រុម​តន្ត្រី​បរទេស​»​។ នេះ​ជាការ​បន្ថែម​របស់​កញ្ញា ចំរើន សុភ័ក្ត្រ រួច​បន្ត​ដោយបាន​អំពាវនាវ និង​គោរព​អញ្ជើញ​សាធារណជន​ទាំងអស់​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​នេះ ក៏ដូចជា​គាំទ្រ​ឲ្យ​បាន​ច្រើន ដើម្បី​រួមចំណែក​ក្នុង​កម្មវិធី​សប្បុរសធម៌​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់លាន​នាក់ ដែល​កំពុងតែ​រងគ្រោះ​។ 
 
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​នេះ មាន​ដាក់លក់​ចាប់ពី​ថ្ងៃទី ១០​ខែកញ្ញា ឆ្នាំ​២០១៨​តទៅ​នៅ​គ្រប់​សាខា​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក្នុង​ទីក្រុង​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប និង​នៅ​Monument Books សាខា​ព្រះ​នរោត្តម​។ សំបុត្រ​មួយ​សន្លឹក មានតម្លៃ​៣៥​ដុល្លារ​សហរដ្ឋអាមេរិក​។ 




 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ​៖ ០១៧ ២២២ ៥៣២/ ០១៧ ៣៣៣ ៥០៣៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com