បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សាកលវិទ្យាធិការ Zaman ផ្តាំ​យុវជន​ថា​កុំ​រៀន​ដើម្បី​តែ​សញ្ញាបត្រ​
08, Sep 2018 , 10:59 pm        
រូបភាព
​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Zaman មិន​លើកទឹកចិត្ត​ឲ្យ​និស្សិត​រៀន​ពីរ ឬ​បី​ជំនាញ​នៅក្នុងពេល​តែមួយ​នោះឡើយ​។ លោក​យល់ថា ការរៀន​ដូច្នេះ​អាចធ្វើ​ឲ្យ​និស្សិត រៀន​មិនចេះ​ច្បាស់​លើ​ជំនាញ​ទាំងពីរ ឬក៏​ពួកគេ​ត្រូវ​ហត់នឿយ និង​លំបាក​ខ្លាំង ដើម្បី​អាច​ចាប់បាន​នូវ​ជំនាញ​នោះ​។ ម្យ៉ាងទៀត នៅពេលដែល​និស្សិត​រៀន​ចប់ ចេញ​ធ្វើការ ក៏​គេ​រើស​បានតែ​មួយ​ដែរ​។  លោក ដេ​ត សុខ​ឧ​ត្ត​ម បញ្ជាក់​ដូច្នេះ​៖«​សិស្ស​ត្រូវ​យល់ថា យើង​កុំ​រៀន​ដើម្បី​តែ​ជាប់ រៀន​ដើម្បី​តែ​សញ្ញាបត្រ  ព្រោះ​សញ្ញាបត្រ​អាច​ទទួលបាន​នៅពេលដែល​យើង​អាចបំពេញ​លក្ខខណ្ឌ ឬ​ជាប់​មធ្យមភាគ​ទៅ សាលា​ចេញ​សញ្ញាបត្រ​ឲ្យ​ហើយ​។  នៅពេល​យើង​ចេញ​ធ្វើការ​សញ្ញាបត្រ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ទេ ប៉ុន្តែ​អ្វីដែល​គេ​ត្រូវការ​ខ្លាំង​បំផុត គឺ​ជំនាញ​ពិតប្រាកដ​របស់​យើង​។ អីចឹង​នៅពេល​រៀន កុំ​គិតតែ​រៀន​ដើម្បី​យក​ពិន្ទុ គឺ​ត្រូវ​រៀន​ឲ្យ​ចេះ​ជំនាញ​មួយ​ពិតប្រាកដ​»​។​



​ខាងក្រោម​នេះ ជា​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា និង​លោក ដេ​ត សុខ​ឧ​ត្ត​ម សាក​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ Zaman​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖ 
 






 

Tag:
 អប់រំ​
 ​ ដេ​ត សុខ​ឧ​ត្ត​ម​
  Zaman
 ​ សញ្ញាបត្រ​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com