អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់​សាម​សុង​S-Inverter និង​S-inverter plus ល្អ​ទាំង​សុខភាព កាន់តែ​សន្សំសំចៃ និង​ធានា​៣​ឆ្នាំ​លើ​Evaporator និង​Condenser
08, Sep 2018 , 4:37 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​សាម​សុង បានបង្ហាញ​វត្តមាន​ម៉ាស៊ីនត្រជាក់​ចំនួន​៤ ម៉ូ​ឌែ​ល​ចុងក្រោយ ពោរពេញ​ដោយ​ភាពជឿជាក់​ខ្ពស់បំផុត ទាំង​បច្ចេកវិទ្យា គុណភាព ផាសុកភាព និង​ប្រសិទ្ធភាព​សន្សំសំចៃ​ខ្ពស់​។ ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus (​ម៉ូ​ឌែ​ល AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (​ម៉ូ​ឌែ​ល​AR10MYFTAURNST ,AR13MYFTAURNST) គឺជា​ម៉ាស៊ីនត្រជាក់ ដែល​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយបង្អស់ ដែល អាចជួយ​សន្សំសំចៃ​ខ្ពស់​,​ត្រជាក់​លឿន​,​ថែរក្សា​សុខភាព​,​ធន់​នឹង​ការប្រើប្រាស់​។
​កាន់តែ​ពិសេស​អស្ចារ្យ​នោះ គឺ​ការធានា​រយៈពេល​១០​ឆ្នាំ​ទៅលើ Inverter Compressor និង ៣​ឆ្នាំ​ទៅលើ Evaporator និង Condenser ដែល​អាចជួយ​ការពារ​មិន​ឲ្យ​ម៉ាស៊ីន​លិច​ទឹក និង ការប្រើប្រាស់​ប្រកបដោយ​ភាព​ស្ងប់ចិត្ត ឥត​កង្វល់ និង​មាន​អាយុកាល​ប្រើប្រាស់​យូរអង្វែង​។ ការធានា​ជូន​ក្នុង​រយៈពេល​ដ៏​យូរ​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​ការជឿជាក់​លើ​គុណភាព ដែល​អតិថិជន​អាច​រីករាយ​ប្រើប្រាស់ ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​ការខូចខាត ការផ្លាស់ប្ដូរ​ថ្មី ឬ​ការជួសជុល​ញឹកញាប់​ទៀតឡើយ​។ 
 
​តើ​បច្ចេកវិទ្យា​នីមួយៗ​មាន​មុខងារ​អ្វីខ្លះ​? ហើយ​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​អស្ចារ្យ​យ៉ាងណា​? 
 
​សន្សំ​ថាមពល​ខ្ពស់បំផុត 
​ម៉ាស៊ីនត្រជាក់​ម៉ូ​ឌែ​ល​ចុងក្រោយ​ទាំងនេះ ត្រូវបាន​បំពាក់​ជាមួយ​បច្ចេកវិទ្យា Samsung Digital Inverter 8-Pole ដែល​អាចជួយ​សន្សំសំចៃ​អគ្គិសនី​រហូតដល់​ទៅ ៦៨​ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ម៉ូ​ឌែ​ល​ធម្មតា​។ Digital Inverter រក្សា​កម្រិត​សីតុណ្ហភាព​ដែល​បានកំណត់​ឲ្យ​បាន​ថេរ ដោយ​មិន​ផ្អាក​ដំណើរ​ការបិទ​បើកៗ​នោះឡើយ​។ ដូច្នេះ វា​ពិតជា​ស្ងាត់​មិនមាន​សំឡេង​រំខាន និង​មាន​អាយុកាល​ប្រើប្រាស់​យូរអង្វែង​។   


 
Virus Doctor បន្សុទ្ធ​ខ្យល់ ការពារ​ធូលី នាំមក​នូវ​ខ្យល់​បរិសុទ្ធ​
​គឺជា​តម្រង​ចម្រោះ​ធូលី​ដី មេរោគ​ចម្លង ដែលមាន​ក្នុង​ខ្យល់ និង​បាក់តេរី​បង្ក​អា​ឡែ​ហ្ស៊ី បាន​យ៉ាង​មាន​ប្រសិទ្ធភាព រហូតដល់ ៩៩​ភាគរយ ខណៈដែល​មុខងារ Virus Doctor នេះ​មាននៅ​ម៉ាស៊ីនត្រជាក់ S-Inverter plus លើ​ម៉ូ​ឌែ​ល AR10NYSHBWKNST និង AR13NYSHBWKNST ។ 


 
​ប្រព័ន្ធ​ហ្គាស R32
​ជា​ប្រព័ន្ធ​ដ៏​ពិសេស​ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិស្ថាន មិន​បំផ្លាញ​ដល់​ស្រទាប់​អូហ្សូន និង​កាត់បន្ថយ​ការឡើង​កម្តៅ​នៃ​ផែនដី​។ នៅ​រាល់ពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់​ឲ្យ​ដំណើរការ គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ផែនដី​។  




 
​ការប្រើប្រាស់​យូរអង្វែង (Durability) ៖
១/​ការធានា​សម្រាប់ រយៈពេល​១០​ឆ្នាំ​ទៅលើ Inverter Compressor


២/​ការធានា​សម្រាប់ រយៈពេល​៣​ឆ្នាំ​ទៅលើ​Evaporator និង Condenser


៣/​ព្រមទាំង​ការធានា​សម្រាប់ រយៈពេល​១​ឆ្នាំ​ទៅលើ​សេវាកម្ម​ផងដែរ​
​ដើម្បី​ឲ្យ​កាន់តែច្បាស់ ពី​ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus (AR10NYSHBWKNST ,AR13NYSHBWKNST) និង​S-Inverter (​ម៉ូ​ឌែ​ល​AR10MYFTAURNST, AR13MYFTAURNST)  សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com