អត្ថបទពាណិជ្ជកម្ម
BNI Cambodia រៀបចំ​មហាសន្និបាត​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៨ និង​ការជួបជុំ​សមាជិក​របស់ខ្លួន​
09, Sep 2018 , 12:33 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​៨ ខែកញ្ញា BNI Cambodia បានរៀបចំ​ព្រឹត្តិការណ៍​មហាសន្និបាត​ដ៏​ធំ​ប្រចាំឆ្នាំ​២០១៨ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយ​អាត្រា​ចំណូល​របស់ខ្លួន រហូតដល់​៦៣​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ពោល​ចាប់​តាំង​២០១៣ រហូតដល់​២០១៨ នេះ​។ មហា​សិ​ន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៣​នេះ រៀបចំ​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ មានការ​អញ្ជើញ​ចូលរួម​ពី លោក ហុង សុខ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ភ្ញៀវ​ក​ត្តិ​យស​ជាច្រើន​ពី​សមាជិក​របស់ BNI Cambodia ទាំងអស់គ្នា និង​តំណាង​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​។​
​កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ឲ្យ​សមាជិក​ទាំងអស់​បាន​ជួបជុំគ្នា និង​ស្គាល់គ្នា ក៏ដូចជា​ដើម្បី​ពង្រីក​ទំនាក់ទំនង ពង្រីក​ឱកាស​អាជីវកម្ម និង​បង្កើន​មិត្តភាព​ផងដែរ​។ លើសពីនេះ មហាសន្និបាត​នេះ ក៏​ជា​ឱកាស​ពិសេស​បំផុត​ដើម្បី​រៀនសូត្រ ពី​គន្លឹះ និង​ទ្រឹស្តី​ធ្វើយ៉ាងណា​ឲ្យ​អាជីវកម្ម​របស់លោក​អ្នក កាន់​តែមាន​ភាពជោគជ័យ​បន្ថែមទៀត​។​
 
​លោក ឡុ​ក សាម​ឌី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន BNI Cambodia បាន​ថ្លែងថា​រយៈពេល​៥​ឆ្នាំ​មកនេះ BNI Cambodia រកចំណូលបាន​ជាង​៦៣​លាន​ដុល្លារ និង​មាន​សមាជិក​ជិត​៥០០​នាក់​។ បើតាម លោក ឡុ​ក សាម​ឌី  មាន​ចក្ខុវិស័យ​បង្កើន​សមាជិក​ឲ្យ​ដល់​ជិត​១០០០​នាក់​នៅ​ឆ្នាំ​២០១៩ ហើយ​នៅ​ឆ្នាំ​២០២០ និង​មាន​សមាជិក​១៥០០​នាក់​។​


 
​លោក ហុង សុខ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បង្ហើប​ពី​គ​ន្លះ​ផ្សេងៗ​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​កាន់តែ​រីកចម្រើន​ទៅមុខ​ដោយ​ប្រើប្រាស់​លុយ​របស់​អ្នកដទៃ ដើម្បី​ពង្រីក​អាជីវកម្ម​។  បើតាម លោក ហុង សុខ​ហួរ ផ្សា​រមូល​ប​ត្រ​បានចាប់ផ្តើម​ដំណើរការ​អស់​រយៈពេល​៦​ឆ្នាំ​មកហើយ មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​៥ ហើយ​នៅ​ដំណាច់​ឆ្នាំនេះ មាន​ក្រុមហ៊ុន​ចុះបញ្ជី​ថែម​២​ទៀត​។ លោក ហុង សុខ​ហួរ បញ្ជាក់ថា​៖«​ផ្សា​រមូល​ប​ត្រ​បានចាប់ផ្តើម​ដំណើរការ​យូរហើយ ហេតុអ្វី​ក្រុមហ៊ុន​ចុះបញ្ជី​តិច​?​អាចមាន​មូលហេតុ​ច្រើន និង​មាន​មូលហេតុ​មួយ​ក្នុងចំណោម​នេះ គឺ​ម្ចាស់​សហគ្រិន ម្ចាស់​សហគ្រាស ម្ចាស់​អាជីវកម្ម​នៅក្នុង​ស្រុក​នៅ​មិនទាន់​យល់​អំពី​ចំណុច​មួយ ដែល​ធ្វើឱ្យ​អាជីវកម្ម​នៅ​បរទេស​រីកចម្រើន​ខ្លាំង​។ ចំណែក​យើង​រីកចម្រើន​យឺត គឺ​ប្រើប្រាស់​លុយ​របស់​អ្នកដទៃ ដើម្បី​ពង្រីក​អាជីវកម្ម​»​។​


 
BNI បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ពោលគឺ​៥​ឆ្នាំ​មកហើយ​។ គោលដៅ​ចម្បង​របស់ BNI គឺ​ជួយ​សមាជិក​របស់ខ្លួន​ដែលជា​ម្ចាស់​អាជីវកម្ម ពង្រីក​អាជីវកម្ម​តាម​ប្រព័ន្ធ BNI ។ ពេល​ចូលរួម​ជា សមាជិក​របស់ BNI និង​ទទួលបាន​អត្ថប្រយោជន៍​ចំនួន​៥​យ៉ាង​រួមមាន​៖
១. ក្រុមទី​ផ្សារ​ដ៏​ធំ​។​
 
២. បាន​សិទ្ធិផ្តាច់មុខ​នៅក្នុង​ក្រុម​របស់គាត់​។ 
 
៣. ប្រភព​អតិថិជន​ជាប្រចាំ​។​
 
៤. វគ្គ​បណ្តុះបណ្តាល និង​ចែករំលែក​បទពិសោធន៍ ធ្វើយ៉ាងណា​ដើម្បី​ម្ចាស់​អាជីវកម្ម​មានការ រីកចម្រើន​កាន់តែខ្លាំង ថែមទៀត​។​
 
៥. ទំនាក់ទំនង​យូរអង្វែង​។​
 
​គួររំលឹកថា BNI ជា​បណ្តាញ​ធុរកិច្ច​អន្តរជាតិ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោក​វេជ្ជបណ្ឌិត អាយ វិ​ន​ម៉ា​យ​ស្ទ័​រ នៅ​ឆ្នាំ​១៩៨៥​។ បច្ចុប្បន្ន BNI មាននៅ​៧៨​ប្រទេស និង​មាន​សមាជិក​ជាង​២៤​ម៉ឺន​នាក់​។ BNI នឹង​ផ្សារភ្ជាប់​អាជីវកម្ម​របស់​អ្នក ជាមួយ​សមាជិក​លើសពី​៤០០​នាក់ និង​អ្នកដឹកនាំ​ជាច្រើនរូប​ទៀត មកពី​បណ្តាល​ប្រទេស​ផ្សេងៗ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com