អត្ថបទពាណិជ្ជកម្ម
AUPP ផ្តល់​អាហារូបករណ៍​ពិសេស​៥​កន្លែង ដល់​សិស្ស​ជាប់​បាក់​ឌុប​ដែល​ខ្វះ​លទ្ធភាព
09, Sep 2018 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) បានប្រកាស​ផ្តល់​អាហារូបករណ៍ ចំនួន​៥​កន្លែង សម្រាប់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប លើ​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។
​សាកលវិទ្យាធិការ AUPP លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn មានប្រសាសន៍ថា «AUPP ផ្តល់ឱកាស​ឱ្យ​សិស្ស​ឆ្នើម​បំផុត​ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ខ្វះ​លទ្ធភាព​បង់ថ្លៃ​សិក្សា ឱ្យទទួល​បានការ​អប់រំ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និង​អាចជួយ​ដល់​សង្គមជាតិ​។ លោក​បាន​បន្ត​បញ្ជាក់ថា​៖ «​ការផ្តល់​អាហារូបករណ៍​ពិសេស​នេះ ជាការ​បន្ថែម​លើ​អាហារូបករណ៍ ដែល​ផ្តល់​ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​បាន​និទ្ទេស​A និង B»​។ 
 
AUPP ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​កំពូល​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តល់នូវ​ការអប់រំ​ប្រកប​គុណភាព​ខ្ពស់បំផុត និង​មាន​សញ្ញាបត្រ​ដែល​ទទួល​ស្គាល់​ជាស​កល​។ AUPP សូម​អញ្ជើញ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ មក​ទទួល​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់​អាហារូបករណ៍ និង​កម្មវិធីសិក្សា​ដោយផ្ទាល់​នៅ​សាកលវិទ្យាល័យ AUPP​។  
 
AUPP មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​២៧៨H ភូមិ​ក្រោលគោ ផ្លូវ​២០១R សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com