ជាតិ
ព្រះករុណា និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​
10, Sep 2018 , 9:14 am        
រូបភាព
ភ្នំពេញ៖ ​ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ទ្រង់​បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃចន្ទ ទី​១០ ខែកញ្ញា​នេះ​។​ ព្រះអង្គ​ទាំង​ទ្វេ យាង​ចេញទៅ​ត្រួតពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន ជា​ទៀងទាត់​រយៈពេល​៦​ខែម្តង​។


 
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច ហ៊ុន សែន អម​ជាមួយ​បណ្តា​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប ក៏មានវត្តមាននៅ​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​​ផងដែរ ដើម្បីយាង​ព្រះរាជដំណើរ​ព្រះមហាក្សត្រ​ ទៅកាន់​ប្រទេស​ចិន​​។ ក្នុងពេល​ព្រះរាជ​អវត្តមាន​របស់​ព្រះអង្គ ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ នឹង​ក្លាយជា​ប្រមុខរដ្ឋស្តីទី​នៃ​ព្រ​រាជាណាចក្រ​កម្ពុជា​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com