ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេលធ្វើ​ទុក្ខ​ក្រពះ គួរតែ​ដោះស្រាយ​បែបណា​ទើប​ល្អ​?
10, Sep 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក ឬ​កូន​ធ្វើទុក្ខ​ក្រពះ ការរង​ចាំ​ឲ្យ​រោគសញ្ញា​ស្រាកស្រាន្ត​អាចជា​រឿង​ពិបាក​។ យ៉ាងណាមិញ វិធី​ដើម្បី​បំបាត់​ភាពមិន​ស្រួល​អាចមាន​ច្រើន​ដូចជា​៖


•​ ​ញ៉ាំ​ទឹក​ធម្មតា​។ ទឹកតែ​ត្រជាក់​អាចជា​រឿង​ល្អ​ដើម្បី​បំបាត់​ការ​ចង្អោ​។ ចូរ​បង្កើន​ការ​ញ៉ាំ​ទឹក​នេះ​បន្តិច​ម្តងៗ​ផង​។​
•​ ​នៅពេល​ការ​ក្អួត​ស្រាកស្រាន្ត​ហើយ ចូរ​ញ៉ាំ​អាហារ​តិចៗ ជាពិសេស​អាហារ​ប្រភេទ​នំ​ស្រួយៗ​។ មិនត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ឬ​ផ្អែម​ឡើយ​
•​ ​ចូរ​ញ៉ាំ​អាហារ​តិចតួច​តែ​ច្រើនដង និង​ញ៉ាំ​យឺតៗ​។ មិនត្រូវ​ញ៉ាំ​អាហារ​ត្រជាក់ និង​ក្តៅ​ចូលគ្នា​ឡើយ​
•​ ​ក្រោយពី​ញ៉ាំ​រួច មិនត្រូវ​ដុះធ្មេញ​ភ្លាមៗ​ឡើយ​។ ចូរ​ធ្វើ​ចលនា​តិចៗ​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com