អត្ថបទពាណិជ្ជកម្ម
Hegen អញ្ជើញ​អ្នក​ម្តាយ​ជាង​១០០​នាក់​ដែល​បាន​ចែក​ពិសោធន៍​របស់ខ្លួន មក​ចាប់​រង្វាន់​ផ្លូវការ និង​បរិភោគ​អាហារ​ថ្ងៃត្រង់​រួមគ្នា​
10, Sep 2018 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដប​ទឹកដោះ Hegen សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​ម្តាយ​វ័យក្មេង​ទាំងអស់​ដែល​ចូលរួម​ចែករំលែក​បទពិសោធន៍​ជាក់ស្តែង នៃ​ការប្រើប្រាស់​ដប​ទឹកដោះ Hegen សម្រាប់​បុត្រាបុត្រី​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ 
 
​ដើម្បី​ជាការ​អរគុណ Hegen នឹង​អ​ញ្ចើ​ញ​អ្នក​ម្តាយ​ទាំងអស់​សរុប​ជាង ដែល​បាន​ចែករំលែក​បទពិសោធន៍​ក្នុង​Post របស់ Hegen (​កាលពី​ថ្ងៃទី 10 សីហា 2018) មក​ចូលរួម​កម្មវិធី​ក្នុង​វិធី​ចាប់​រង្វាន់​ផ្លូវការ នៅ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខ នៅ​ភោជនីយដ្ឋាន Urban Space Playground & Café ដែល​នឹងមាន​ទទួល​អាហារ​ថ្ងៃត្រង់ ជូន​ភ្ញៀវកិត្តិយស​ទាំងអស់​ព្រមទាំង​មាន​កាដូ សម្រាប់​អ្នក​ម្តាយ​ទៀតផង​។ អ្វីដែល​កាន់តែ​ពិសេស​នោះ ក៏​ជា​ពេលវេលា​សម្រាប់​កូនៗ បាន​លេង​កម្សាន្ត សប្បាយរីករាយ និង​ល្បែង​កម្សាន្ត​ជាច្រើន​ទៀត នៅ​ទីធ្លា​កម្សាន្ត​ដ៏​ធំ​ទូលាយ នៅក្នុង​ភោជនីយដ្ឋាន​នោះ​តែម្តង​។​
 
​តំណាង​ក្រុមហ៊ុន​ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ ផលិតផល​ដប​ទឹកដោះ Hegen បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ក្រុមហ៊ុន​អញ្ជើញ​អ្នក​ម្តាយ​ដែល​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ឲ្យ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជុំគ្នា ព្រោះ Hegen ចង់យក​ឱកាស​នេះ ដើម្បី​បាន​ជួប​ជាមួយ​អតិថិជន​របស់ខ្លួន​។ ជាមួយគ្នានេះ អ្នក​ម្តាយ​ដែល​ចូលរួម នឹងត្រូវ​ធ្វើជា​សាក្សី​ដោយផ្ទាល់ និង​បង្ហាញ​ពី​តម្លាភាព នៅក្នុងពេល​ចាប់​រង្វាន់ ដែលមាន​កាដូ​ឈុត​ធំ (​ដែលមាន​តម្លៃ​ស្មើនឹង $95.00) និង​កាដូ​ឈុត​តូច (​ដែលមាន​តម្លៃ​ស្មើនឹង $41.80) ពី​Hegen​ផងដែរ​ជាងនេះទៅទៀត Hegen ចង់​ឲ្យ​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល​របស់ខ្លួន  បាន​ជួបគ្នា និង​ចែករំលែក​បទពិសោធន៍​នៃ​ការប្រើប្រាស់​ផលិតផល​នេះ​ដោយផ្ទាល់​ជាមួយគ្នា​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែសីហា​កន្លងទៅ  Hegen បានរៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធន៍ ដើម្បី​ឈ្នះ​រង្វាន់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។ គ្រាន់តែ​ផុស​ភ្លាម មាន​អ្នក​ម្តាយ​យ៉ាងច្រើន​បាន​ចូលរួម​លេង និង​ចែករំលែក​បទពិសោធន៍ នៃ​ការប្រើប្រាស់​ដប​ទឹកដោះ​Hegen សម្រាប់​បុត្រ​ធីតា​របស់​ពួកគាត់​រៀងៗ​ខ្លួន​។

សូម​ជម្រាប​ផងដែរ​ថា រង្វាន់​ដែល Hegen នឹង​ផ្តល់ជូន​មាន​ចំនួន​២​រង្វាន់ គឺ​កាដូ​ឈុត​ធំ (​ដែលមាន​តម្លៃ​ស្មើនឹង $95.00) និង​កាដូ​ឈុត​តូច (​ដែលមាន​តម្លៃ​ស្មើនឹង $41.80)៕







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com