អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RF3 World Cambodia បានរៀបចំ​កម្មវិធី​«Thank you RF3 World»​យ៉ាង​អស្ចារ្យ​កាលពី​ថ្ងៃអាទិត្យ
10, Sep 2018 , 4:24 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រុមហ៊ុន RF3 World Cambodia បាន​ប្រារព្ធ​កម្មវិធី​«Thank you RF3 World»​យ៉ាង​ធំ​សម្បើម        អស្ចារ្យ កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែកញ្ញា នា​មជ្ឈមណ្ឌល និង​ពិព័រណ៍​កោះ​ពេជ្រ ដល់​ទៅ​៤​អគារ​ជាប់​គ្នា​តែម្ដង​។ កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក Dato Sri Nazeri Bin Omar ប្រធាន​ក្រុមហ៊ុន Rf3 World អន្តរជាតិ ដែល​លោក​អញ្ជើញ​មកពី​ប្រទេស​ម៉ាឡេស៊ី បុគ្គលិក RF3 World និង​ភ្ញៀវកិត្តិយស​ជាច្រើន​រយ​នាក់​ផ្សេងទៀត​។​
 
​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​បំណង​ប្រគល់​រង្វាន់​ជ័យលាភី​ដល់​ថ្នាក់ដឹកនាំ​ឆ្នើម របស់​ក្រុមហ៊ុន RF3 World Cambodia ដែលមាន​រថយន្ត​ដល់​ទៅ​២២​គ្រឿង និង​ការចាប់​ឆ្នោត​ផ្សងសំណាង​ជូន​ថ្នាក់ដឹកនាំ សមាជិក​ដែលជា​ម្ចាស់​ស្តុក (​តូច​-​ធំ​) ព្រមទាំង​ភ្ញៀវកិត្តិយស​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល មានឱកាស​ឈ្នះ​រង្វាន់​ដែលមាន​ដូចជា ម៉ូតូ​ហុងដា​ឌ្រី​ម ២០១៨ ចំនួន ២ គ្រឿង Laptop ចំនួន ២​គ្រឿង ស្មា​ត​ហ្វូ​ន ចំនួន ២០​គ្រឿង និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត​។ នៅ​កម្មវិធី​ពិសេស​នេះដែរ ក្រុមហ៊ុន Rf3 World Cambodia ក៏បាន​ចូល​ជា​សមាជិកសមាគម​ឱសថ​កម្ពុជា​ជា​ផ្លូវការ សម្រាប់​ការបម្រើ​សេវាកម្ម​សុខភាព​ប្រជាជន​បានល្អ និង​ទទួលបាន​នូវ​វិ​ញាប​ន​ប័ត្រ សេចក្តីប្រកាស មេដាយ និង​ពាន​កិត្តិយស​ផងដែរ​។​
 
​លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន RF3 World ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Rf3 World Cambodia បាន​បង្កើត​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ និង​នាំចូល​ផលិតផល​គ្រឿងសម្អាង ២​ប្រភេទ គឺ គ្រី​ម Firmax3 និង​ស៊ី​រ៉ូម O2max3 ពី​ក្រុមហ៊ុន Rf3 World អន្តរជាតិ ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រុមហ៊ុន RF3 World បាន​ចុះ​ប្រវេទន៍​ត្រឹមត្រូវ​នៅ​ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​បរិបទ​ផ្លូវច្បាប់​ត្រឹមត្រូវ​ផងដែរ​។​
 
​គ្រី​ម Firmax3 ជា​គ្រី​ម​លាប​លើ​ជីព​ចរនៃ​ដងខ្លួន​ដ៏​ពូកែ​ស័ក្តិសិទ្ធិ ជំនួយ​សុខភាព ការពារ​ជំងឺ​រ៉ាំរ៉ៃ និង​ជួយ    បណ្តុះ​កោសិកា​។ ឯ​ស៊ី​រ៉ូម O2max3 គឺជា​ផលិតផល​គ្រឿងសម្អាង ដែល​ផលិតផល​ទាំងពីរ​នេះ បាន​ផលិត​តាម​បច្ចេកវិទ្យា​ទំនើប​ថ្មី​មួយ ដោយ​រូបមន្ត​បច្ចេកវិទ្យា​ណា​ណូ (NaNo Technology) រួមមាន​សារធាតុ​ផ្សំ​ពី​រុក្ខ​ធម្មជាតិ​សុទ្ធសាធ ចំនួន​១៣​មុខ មកពី​៣​ទ្វីប​គឺ​ទ្វីបអាស៊ី អាហ្វ្រិក និង​អ៊ឺរ៉ុប ដែលមាន​តួនាទី សមត្ថភាព និង​ឧត្តមភាព​ខ្ពស់​។ ស៊ី​រ៉ូម O2max3 អាច​សម្រួល​ដល់​អ្នកមាន​បញ្ហា​សុខភាព​ស្បែក ជួយ​បន្តឹង​ស្បែ​កមុខ បំបាត់​អាចម៍រុយ បំបាត់​ភាព​ជ្រីវជ្រួញ ជួយ​បង្កើន​អ័រម៉ូន ជួយ​បញ្ហា​ជាំមុខ មុខ​កើតមុន ថែរក្សា​សុខភាព​ឲ្យ​ស្រស់ស្រាយ ព្រមទាំង​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ក្មេង​ជាង​វ័យ​។
 
​ជាមួយ​ការទទួលស្គាល់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល  Firmax3 និង​ស៊ី​រ៉ូម O2max3 មានការ​ធានា និង អះអាង​ពី ស្ថាប័ន​អន្តរជាតិ​ឱ្យ​ចែកចាយ​ជុំវិញ​ពិភពលោក ភ្ជាប់​ជាមួយ​អាជ្ញាប័ណ្ណ​ស្តង់ដា​អន្តរជាតិ HALAL, GMP, SATISFACTION GUARANTEEN, និង GREEN PRODUCT ។​
 
​គ្រី​ម Firmax3  និង​ស៊ី​រ៉ូម O2max3 មាន​វិសាលភាព​ចែកចាយ និង​ប្រើប្រាស់​ទូលំទូលាយ មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវបាន​ធ្វើចរាចរ​លើ​ពិភពលោក រហូតដល់​ទៅជា​ង​២០​ប្រទេស ក្នុងនោះ​រួមមាន ម៉ាឡេស៊ី កម្ពុជា សិង្ហ​បុរី  ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា បង់​ក្លា​ដែ​ស ឥណ្ឌា ប្រុយ​ណេ ថៃ វៀតណាម ឡាវ កេ​ន​យ៉ា បារាំង អាមេរិក កាណាដា រ៉ុ​ស្សី អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់​។​ល​។ ជាការ​គួរ​ឲ្យ​កត់សម្គាល់ ថ្វីបើ​ប្រទេស​កម្ពុជា​តូច និង​មាន​ប្រជាជន​តិច​ក៏ពិតមែន ប៉ុន្តែ​ការនាំ​ចូល​ផលិតផល​គ្រឿងសម្អាង គ្រី​ម Firmax3 និង ស៊ី​រ៉ូម O2Max3 មាន​វិសាលភាព និង​ទីផ្សារ​ទូលំទូលាយ គួរឱ្យ​ជាទី​មោ​ទក​បំផុត និង​មាន​ចំណាត់ថ្នាក់​លំដាប់​លេខ​២ ក្នុងចំណោម​ជាង​២០​ប្រទេស​ខាងលើ​។​
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន Rf3 World Cambodia បាន​ផ្គត់ផ្គង់​ជូន​អតិថិជន នូវ​ផ​លិ​ផល​ប្រើប្រាស់​ប្រកបដោយ​ភាពជឿជាក់ និង​ទំនុកចិត្ត គ្មាន​ការព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន Rf3 World Cambodia ក៏បាន​រួមចំណែក​ជួយ​ប្រទេសជាតិ កាត់បន្ថយ​ភាពក្រីក្រ និង​បញ្ហា​ចំណាកស្រុក តាមរយៈ​ការទទួលបាន​ឱកាស​បណ្តុះបណ្តាល​ចំណេះដឹង នៃ​ការប្រើប្រាស់​ផលិតផល និង​ឱកាស​ការងារ ដល់​សមាជិក​ជាច្រើន​រយ​នាក់ ដើម្បី​មានលទ្ធភាព​រកប្រាក់​ចំណូល បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com