ជាតិ
កម្ពុជាប្រារព្ធទិវា«សំអាតពិភពលោក» ផ្តោតលើការបន្ថយការបំពុលបរិស្ថាន និងការប្រើសំណល់បា្លស្ទិក រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ អង្គការ Let’s do it និងអង្គការ GoGreen Cambodia នឹងប្រារព្ធទិវា«សំអាតពិភពលោក» (World Cleanup Day) ដោយផ្តោតលើការបន្ថយការបំពុលបរិស្ថាន និងការប្រើប្រាស់សំណល់បា្លស្ទិក។
ទិវានេះ ប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែកញ្ញា នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីអបអរសាទរទិវា «អូហ្សូនបរិស្ថានអន្តរជាតិ» និងដើម្បីបំផុសឲ្យមានការចូលរួមពីសាធារណជន និងភាគីពាក់ព័ន្ធ ដែលជាចលនាសាកលដោយផ្សារភ្ជាប់មនុស្ស និងស្ថាប័ន ក្នុងគោលដៅធ្វើឲ្យពិភពលោកស្អាតគ្មានសំរាម។
ក្រសួងបរិស្ថាន បានអំពាវនាវឲ្យសាធារណជន ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនទាំងអស់ ចូលរួមឲ្យបានច្រើនកុះករ។ សូមបញ្ជាក់ថា «ទិវាអូហ្សូនបរិសា្ថនអន្តរជាតិ» នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៦ ខែកញ្ញា ដែលមានបណ្តាប្រទេសជាច្រើនចូលរួម និងនាំគ្នាសំអាតបរិស្ថានផងដែរ។ សម្រាប់ប្រទេសកម្ពុជា នឹងប្រារព្ធទិវានេះ នៅថ្ងៃទី១៥ ខែកញ្ញា៕
Tag:
ក្រសួងបរិស្ថានសំណល់
សំរាម
ប្លាស្ទិក
ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com