ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បែក​គួរ​ថែរក្សា​បែបណា​ទើប​មើលទៅ​នៅតែ​ក្មេង​?
01, Oct 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្បែក​របស់​មនុស្ស​យើង​ប្រហែលជា​រង​ការប៉ះពាល់​ច្រើន ដែល​អាចធ្វើ​ឲ្យ​វា​មើលទៅ​កាន់តែ​ចាស់​ជាង​មុន​ដូចជា ពន្លឺព្រះអាទិត្យ ការបំពុល​បរិយាកាស និង​ផលិតផល​ថែរក្សា​ស្បែក​ដែល​គ្រោះថ្នាក់​។ 



ប៉ុន្តែ​មានរឿង​ជាច្រើន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ថែរក្សា​ស្បែក​ឲ្យ​នៅ​មើលទៅ​ក្មេង​ជាង​មុន​បាន​ដូចជា​៖
 
•​ ​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ជា​រៀងរាល់ថ្ងៃ ទោះបីជា​អ្នក​មិន​ទៅលេង​សមុទ្រ ឬ​ហែល​ទឹក​ក៏ដោយ​
•​ ​កុំ​ជក់បារី កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​
•​ ​ហាត់ប្រាណ​ទៀងទាត់​
•​ ​ចូរ​ចៀសវាង​ការធ្វើ​ទឹកមុខ​ដដែលៗ​ច្រើនដង​ដូចជា ធ្វើ​មុខ​ជ្រួញ ឬ​គេ​ច្របាច់​មុខជា​ដើម​
•​ ​លាង​សម្អាត​ស្បែក​ថ្នមៗ និង​ចៀសវាង​ការប្រើ​ផលិតផល​ដុស​ស្បែក​ដែល​គ្រោះថ្នាក់​។ ចូរ​លាង​សម្អាត​មុខ​នៅពេល​ព្រឹក មុនពេល​គេង និង​ក្រោយពេល​បែកញើស​ខ្លាំង និង​ត្រូវ​លាប​ជាមួយនឹង​ក្រែ​ម​ផ្តល់​សំណើម​ជានិច្ច​ផង​
•​ ​ចូរ​ចៀសវាង​ផលិតផល​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​រមាស់ៗ ឬ​ក្រហាយៗ ព្រោះ​វា​ច្រើនតែ​ធ្វើ​ឲ្យ​ស្បែក​រលាក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com