ពីនេះ ពីនោះ
ចាស់ៗ វង្វេង​នឹង​ពាក្យ «​ខ​ប់ៗ​» ដែល​យុវវ័យ​ប្រើ​សព្វថ្ងៃ​
02, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្មីៗ​នេះ មាន​យុវវ័យ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និយម​ប្រើពាក្យ «​ខ​ប់ៗ​»​។



ភាគច្រើន ពួកគេ​ចូលចិត្ត​សរសេរ​ពាក្យ​នេះ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កដោយ ភ្ជាប់​ជាមួយនឹង​រូបថត ឬ​សម្រាប់​និយាយ​ឆ្លងឆ្លើយ​គ្នា​ទៅជា​វិញ​ទៅមក​ជាដើម​។ មនុស្ស​ចាស់​នៅតែមាន​ចម្ងល់​ទៅលើ​ពាក្យ​នេះ​នៅ​ឡើយនៃ​ពាក្យ​ដែល​បង្កើតឡើង​ដោយ​យុវវ័យ​សម័យ​ឌីជីថល​។ 
 
«​ខ​ប់ៗ​» ជា​ពាក្យថ្មី បង្កើតឡើង​ដោយ​យុវវ័យ​ដែល​ចូលចិត្ត​និយាយ​លេងសើច​ជាមួយ​មិត្តភក្តិ​នៅតាម​ហ្វេ​ស​ប៊ុ​ក ឬ​តាម​សាធារណៈ​ជាដើម ។ តាម​ការពិត​ពាក្យ​នេះ កើតចេញពី​ពាក្យ កប់ៗ មានន័យថា ឡូយ​,​អស្ចារ្យ​, ល្អ ដែល​យុវវ័យ​មិន​និយាយថា​ឡួ​យ ល្អ ស្អាត ឬ​អស្ចារ្យ នោះទេ តែ​បែរជា​និយាយថា «​កប់ៗ​» ឬ​«​ខ​ប់ៗ​»​ទៅវិញ​។ ឧទាហរណ៍​៖ ថ្ងៃនេះ ឡូយ​កប់ ឬ​ឡួ​យខ​ប់​តែម្តង ដែលមាន​សំណាង​ចាប់ឆ្នោត​ត្រូវបាន​ទូរ​សព្ទ​ដៃ​ទំនើប​មួយគ្រឿង​។ 
 
​មិនមែន​មានតែ​ពាក្យ ខ​ប់ៗ​នោះទេ នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​ចាស់ៗ​មិនទាន់​យល់ថា​ក្មេងៗ​សម័យ​ឥឡូវ​ចង់​និយាយ​ពីអ្វី​ឲ្យ​ច្បាស់​នោះទេ​។ ពាក្យ​ទាំងនោះ​មានដូចជា ឃ្យូ​ត​សន្លប់​, ឃ្យូ​ត​កិប​,​ឃ្យូ​តណ​ព្វ​,  លក់​សណ្តែកដី​, សា​អាត​(​ស្អាត​), ញ៉ុ​ម​(​ខ្ញុំ​), មិច​(​ម៉េច​), យាយ​(​និយាយ​),​ហាន់​នី​ប៊ូ​គូក​, កប់​លូ​, ហាន់​នី​ជប់ៗ​, Bae,  Bro and Sis ជាដើម​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com