ជាតិ
ក្រសួង​វប្បធម៌ នឹង​រៀប​ពិធី​ភ្ជុំបិណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង​
02, Oct 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​- ភ្ជុំបិណ្ឌ​នេះ នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង នៅ​ថ្ងៃទី​៣​និង​ទី​៤​ខែតុលា ឆ្នាំ​២០១៨​នេះ​។


 
​ពិធីបុណ្យ​កាន់បិណ្ឌ​- ភ្ជុំបិណ្ឌ​នេះ ធ្វើឡើង​ដើម្បី​រំ​ឮ​ក​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​បាត់​បង់ជីវិត នៅ​សារមន្ទីរ​ទួលស្លែង​(​ស​.២១) ក្នុង​របប​ប្រល័យពូជសាសន៍ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ញាតិ​ទាំង​៧​សន្ដាន​ផង​។​
 
​កម្មវិធី​បុណ្យ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ម៉ោង​១៤.៣០ នាទី​រសៀល​តទៅ ពិធី​នមស្ការ​ព្រះ​រតនត្រ័យ និង​សម្ដែង​ធម្មទេសនា​។ ថ្ងៃ​ព្រហស្បតិ៍​ទៅ​៤ ខែតុលា  ម៉ោង​៧.៣០​នាទី​ព្រឹក តទៅ ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​៣៩​អង្គ ជា​កិច្ច​បង្ហើយ​បុណ្យ​។​
 
​ចង្ហាន់​ត្រូវ​រាប់បាត្រ ក្រសួង​បានរៀបចំ​រួចជាស្រេច នៅ​សារមន្ទីរ​ទួលស្លែង​។ ប៉ុន្តែ​អ្នក​ដែលមាន​បំណង​ចង់​ចូលរួម ក៏​អាច​នាំយក​ចង្ហាន់ ឬ​ទេយ្យវត្ថុ​របស់ខ្លួន ចូលរួមបាន​ផងដែរ​៕ 

Tag:
 ភ្នំពេញ​
  ក្រសួង​វប្បធម៌​
  ភ្ជុំបិណ្ឌ​
  ទំនៀមទម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com