ពិសេសអស្ចារ្យ Nokia កំពុងផ្តល់ប្រូមូសិនពិសេស ដែលមិនធ្លាប់មានពីមុនមក។ ទិញទូរស័ព្ទ Nokia ឥឡូវនេះ នឹងទទួលបានការផ្តល់ជូនពិសេសដល់អតិថិជន។ ការផ្តល់ជូន ចាប់ផ្តើមពីថ្ងៃនេះតទៅ រហូតដល់អ្នកពីស្តុក។ ប្រញាប់ឡើង ក្នុងរដូវកាលប្រម៉ូសិនពិសេសនេះ រាល់ការទិញ ទូរសព្ទ័ Nokia 2 Nokia 6 (2017) Nokia 6 (2018) ទូទាំងប្រទេស។
ការថែមជូនពិសេសនេះ មានដូច្នេះ៖
• Nokia 2 តម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ នឹងមានការថែម Memory ស្រោមថ្លា ស្គ្រីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង
• Nokia 6 (2017) តម្លៃត្រឹមតែ 229 ដុល្លារ នឹងមានការថែម Nokia 105 (Nokia ចុចពិល)
• Nokia 6 (2018) តម្លៃត្រឹមតែ 249 ដុល្លារ នឹងមានការថែម Nokia 105 (Nokia ចុចពិល) ស្រោមថ្លា ស្គ្រីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង
លក្ខណះពិសេសៗ
• Nokia 2 ថាមពលថ្មខ្ពស់ដល់ទៅ 4100mAh កាន់បានយូររហូតដល់ទៅ 2 ថ្ងៃមិនមានការរំខានរឿងអស់ថ្មទៀតឡើយ។ ប្រើប្រព័ន្ធប្រតិបត្តិការ Android អាចដំឡើងទៅវឺសិនចុងក្រោយបានយ៉ាងងាយ (upgradeable to latest version)។ ប្រើបណ្តាញ 4G ធ្វើឲ្យល្បឿនអ៊ិនធឺណិតលឿន មានកាម៉ារាមុខ ក្រោយ និងអាចដាក់បានស៊ីមពីរ ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្ត ដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។
• Nokia 6 (2017) ផលិតឡើងដោយអាលុយមីញ៉ូម ប្រើប្រពន្ធ័ប្រតិបត្តិការ Android អាចដំឡើឡើងទៅវឺសិនចុងក្រោយបានយ៉ាងងាយ ( upgradeable to latest version)។ អេក្រង់ 5.5” រាងស្តើង 7.8 mm ងាយស្រួលកាន់ កាមេរ៉ាក្រោយទំហំ 16MP និង កាមេរ៉ាមុខទំហំ 8MP Qualcomm® SnapdragonTM 430 ។ មានទំហំ RAM/ROM 3GB/32GB ធ្វើឲ្យទូរស័ព្ទមានដំណើរការលឿន ជាមួយបណ្តាញ 4G ប្រើអ៊ិនធឺណិតបានលឿន។
• Nokia 6 (2018) ប្រព័ន្ធប្រតិបត្តិការថ្មីរបស់Google គឺAndroid One ដែលមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាព សុវត្ថិភាពជាប្រចាំ(always up to date) និងដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ដែលធ្វើឲ្យទូរស័ព្ទNokia 6 ស៊េរី2018 អាចធ្វើប្រតិបត្តិការលឿន។ មានអេក្រង់ទំហំ 5.5 អ៊ីញ មានប្រតិបត្តិការលឿន ជាមួយនឹងទំហំថ្ម3000mAh និងខ្សែសាក USB ប្រភេទ-C ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ 50% ក្នុងរយៈពេលតែ 30នាទី ប៉ុណ្ណោះ។ មានស្ក្រេនក្រយ៉ៅដៃខាងក្រោយ និងកញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash និង កាមេរ៉ាមុខទំហំ8MP មានបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie និងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។
បញ្ចាក់: ការផ្តល់ជូនពិសេសដល់អតិថិជនចាប់ពីថ្ងៃនេះតទៅរហូតដល់អ្នកពីស្តុក។