អត្ថបទពាណិជ្ជកម្ម
រថយន្ត KIA SORENTO ស៊េរី2019 បង្ហាញវត្តមានដ៏អស្ចារ្យ ជាមួយនឹងឱកាសឈ្នះមាសសុទ្ធ១គីឡូក្រាម មិនធ្លាប់មាន
× ក្រុមហ៊ុន KIA MOTORS CAMBODIA ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,ltd បានរៀបចំកម្មវិធីបង្ហាញវត្តមានដ៏អស្ចារ្យ របស់រថយន្ត KIA SORENTO ស៊េរី 2019 កាលពីយប់ថ្ងៃទី ៥ ខែ តុលា។ ជាមួយនឹងវត្តមានរថយន្ត KIA SORENTO ស៊េរី 2019 នេះ ក្រុមហ៊ុន KIA MOTORS CAMBODIA ក៏បាននាំមកជាមួយនូវប្រូម៉ូសិនឈ្នះមាសសុទ្ធទម្ងន់១គីឡូក្រាម មិនធ្លាប់មានពីមុនមក និងការផ្តល់ជូនត្រឡប់ទឹកប្រាក់ ៨៨៨ ដុល្លារផងដែរ ដោយគ្រាន់តែទិញរថយន្តម៉ូឌែលណាក៏បាន។
អ្នកនាង ម៉ៅ សុខណេង ប្រធានគ្រប់គ្រងផ្នែកលក់របស់ ក្រុមហ៊ុន អេ & អេ អូតូ គ្រុប ខូអិលធីឌី និងជាតំណាងចែកចាយផ្តាច់មុខនូវរថយន្តម៉ាកKIAនៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា រថយន្ត KIA ជាប្រភេទរថយន្ត ដែលរចនាឡើងដោយ Designer ជាជនជាតិអាល្លឺម៉ង់ ហើយជារថយន្តដែលមានគុណភាពខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោកជាយូរមកហើយ ជាពិសេសនៅលើទីផ្សារអឺរ៉ុប។
អ្នកនាង ម៉ៅ សុខណេង បញ្ជាក់ទៀតថា៖« រថយន្ត KIA មានច្រើនម៉ូដែល ច្រើនជម្រើស សម្រាប់អតិថិជន ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងប្រពន្ធ័សុវត្ថិភាពខ្ពស់ ថែមទាំងផ្តល់នូវថាមពលខ្លាំង សន្សំសំចៃប្រេង និងកាត់បន្ថយការបញ្ចេញផ្សែងពុល ដែលធ្វើឲ្យការបើកបររបស់លោកអ្នក ពោរពេញទៅដោយភាពរីករាយ»។
សូមបញ្ជាក់ថា រថយន្ត KIA Sorento សេរីថ្មីឆ្នាំ២០១៩ មានបំពាក់ដោយម៉ាស៊ីនម៉ាសូត កម្លាំងម៉ាស៊ីន 2.2L រួមជាមួយនឹងប្រអប់លេខ៨ លេខអូតូ ដែលជំនួយក្នុងការបើកបរបានល្អ។ រថយន្តនេះ មានកៅអីអង្គុយចំនួនបីជួរ មានលក្ខណៈធំទូលាយ មានប្រពន្ធ័AWD ផ្តល់ការបើកបរងាយស្រួលក្នុងស្ថានភាពផ្លូវជាប់ផុង។
រថយន្ត KIA Sorento សេរីថ្មីឆ្នាំ២០១៩ មានបំពាក់នូវអំពូល LED Day Running Light ភ្លើងលម្អបើកបរពេលថ្ងៃ ជាមួយពូកស្បែក រំលេចពណ៌ស្រស់ស្អាតដំឡើងផ្ទាល់ពីរោងច្រនៅប្រទេសកូរ៉េ។ ចំណុចនីមួយៗនៃរថយន្ដ KIA សេរីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះ នាំមកនៅភាពសប្បាយរីករាយ ក្នុងការបើកបរ ភាពទាន់សម័យនិងកាន់តែមានសុវត្ថិភាព។
លោកអ្នកក៏អាចជ្រើសរើសយករថយន្ដ KIA ដែលមានគ្រប់ម៉ូដែល ដូចជា KIA Grand Carnival, Picanto និងប្រភេទរថយន្ដដឹកទំនិញ ចំណុះ1.4T គឺម៉ូដែល KIA K3000s។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com