អត្ថបទពាណិជ្ជកម្ម
ទឺកលាងបន្លែ Acta Bio ទទួលបានការពេញនិយមខ្លាំង និងត្រូវបានចែកចាយលក់ស្ទើរទូទាំងប្រទេស
× ភ្នំពេញ៖ សុវត្ថិភាពចំណីអាហារ ជាប្រធានបទដ៏រស៊ើបមួយ ដែលប្រជាពលរដ្ឋខ្មែរមិនអាចមើលរំលង។ បន្លែ និងផ្លែឈើ មានផ្ទុកនូវសារធាតុគីមី ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានធ្វើឲ្យប្រជាពលរដ្ឋរអាក្នុងការទទួលទាន។ ទឹកលាងបន្លែ អាកតាបាយអូ (Acta Bio) អាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ Acta Bio គឺជាទឹកសម្រាប់លាងសម្អាតសារធាតុគីមី និងមេរោគដែលមាននៅលើបន្លែផ្លែឈើទាំងនោះឲ្យស្អាត ហើយមានសុវត្ថិភាពក្នុងការទទួលទាន។
ប្រជាពលរដ្ឋខ្មែរ នឹងលែងមានក្តីបារម្ភទៀតហើយចំពោះសារធាតុគីមីដែលមាននៅលើបន្លែ និងផ្លែឈើ ដោយគ្រាន់តែជ្រើសរើសយកទឹកលាងបន្លែ Acta Bio យកទៅប្រើប្រាស់។ ទឹក Acta Bio មានសមត្ថភាពជួយសម្អាតមេរោគដូចជា ពពួកពងព្រូន មេរោគរាក គ្រុនពោះវៀន រលាកក្រពះ និងក្រុមមេរោគផ្សិត។ លើសពីនេះ វាជួយសម្អាតសារធាតុគីមីនៅលើបន្លែ ផ្លែឈើ រក្សាវីតាមីន និងសោភ័ណភាពដូចដើម ហើយធ្វើឲ្យអាហាររបស់លោកអ្នកមានសុវត្ថិភាព។
បច្ចុប្បន្ន ទឹកលាងបន្លែ Acta Bio កំពុងទទួលបានពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន ជាពិសេសស្ត្រីមេផ្ទះគ្រប់រូប និងគ្រប់ទីកន្លែង ដោយត្រូវបានចែកចាយលក់ នៅតាមបណ្តារាជធានី-ខេត្តនានាស្ទើរទូទាំងប្រទេសកម្ពុជា។
បណ្តាខេត្ត-រាជធានីទាំងនោះមានដូចជា ទីក្រុងភ្នំពេញ,ខេត្តសៀមរាប,តាកែវ,កំពង់ចាម,ត្បូងឃ្មុំ,ស្វាយរៀង,កំពត,កោះកុង,កំពង់ធំ,បាត់ដំបង,ពោធិ៍សាត់,មណ្ឌលគីរី និងខេត្តរតនគីរី។
លើសពីនេះ អតិថិជនអាចស្វែងរក ទឹកលាងបន្លែ Acta Bio បាននៅតាមបណ្តាផ្សារទំនើបល្បីៗមួយចំនួនក្នុងរាជធានីភ្នំពេញដូចជា Lucky supermarket , Chip Mong Supermarket , Bayon Supermarket , Aliments Market, Wang Wang Supermarket. និងមានលក់តាម ឱសថស្ថានមួយចំនួនផងដែរ។
ទឹកលាងបន្លែ ផ្លែឈើ Acta Bio ត្រូវបានផលិតឡើងស្របតាមបច្ចេកវិទ្យាប្រទេសជប៉ុន និងត្រូវបានទទួលស្គាល់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មរបស់កម្ពុជាផងដែរ។ ទឹកលាងបន្លែ Acta Bio អាចសម្អាតជាតិពុល និងមេរោគជាង៩៩% ដោយលោកអ្នកដាក់លាយជាមួយទឹក និងត្រាំរយៈ ១៥ - ៣០នាទីប៉ុណ្ណោះ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០៩២ ៥៣១ ០០០/០៨៦ ៧៦០ ១២៧ ឬតាមគេហទំព័រ
www.actabio.com និងទំព័រហ្វេសប៊ុក Acta Bio៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com