ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានជំងឺរលាកថ្លើមប្រភេទ A គួរព្យាបាលដែរទេ?
× វាគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ A និងធ្វើឲ្យកើតជាជំងឺថ្លើម និងរលាកនៅក្នុងថ្លើម។ វីរុសនេះអាចធ្វើឲ្យមានជំងឺបាន។ មនុស្សយើងអាចចម្លងវីរុសនេះទៅវិញទៅមកបាន។
ការរលាកគឺជាការហើមដែលកើតឡើងនៅពេលជាលិការបស់រាងកាយទៅជាមានរបួស ឬមានការបង្ករោគ។ ការរលាកអាចធ្វើឲ្យសរីរាង្គជាច្រើនមិនអាចធ្វើការបានល្អឡើយ។
ជំងឺរលាកថ្លើមប្រភេទ A ច្រើនតែស្រួលបួលទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ យ៉ាងណាមិញ អ្នកខ្លះអាចនឹងមានរោគសញ្ញារហូតដល់ ៦ខែឯណោះ។ គ្រូពេទ្យប្រហែលជាណែនាំឲ្យប្រើថ្នាំដើម្បីបំបាត់រោគសញ្ញា។
ចូរទៅជួបគ្រូពេទ្យជាទៀងទាត់ដើម្បីប្រាកដថា រាងកាយអ្នកជាស្រួលបួលពេញលេញហើយ។ បើសិនជារោគសញ្ញាកើតឡើងជាប់ក្រោយពី៦ខែហើយនោះ ចូរទៅជួបគ្រូពេទ្យម្តងទៀត។
នៅពេលអ្នកជាហើយ រាងកាយនឹងចេះពីវិធីប្រឆាំងនឹងការបង្ករោគរលាកថ្លើមប្រភេទ A នេះដោយខ្លួនឯងនៅថ្ងៃក្រោយបាន។ យ៉ាងណាមិញ អ្នកនៅតែអាចឆ្លងជំងឺរលាកថ្លើមផ្សេងៗទៀតបានដដែល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com