ជាតិ
អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ហាង​បេ​ប៊ី អោត​ឡេ​ត មាន​មោទនភាព​ដែល​បានផ្តល់​សេវាកម្ម​ដ៏​ល្អ​បំផុត​ជូន​អតិថិជន
19, Oct 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាការ​ពិត​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​បុគ្គលិក​ម្នាក់ៗ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ផ្សេងៗ ដែល​ទាមទារ​ឲ្យ​បុគ្គលិក​ម្នាក់​ហ្វឹកហាត់​ការអត់ធ្មត់ តស៊ូ និង​ប្រឹងប្រែង ក្នុង​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដោយ​ផ្សារភ្ជាប់​ជាមួយ​ការទទួលខុសត្រូវ​រប​ស់​ពួកគេ​។ ជាក់ស្តែង នៅក្នុង​ហាង​បេ​ប៊ី អោត​ឡេ​ត បុគ្គលិក​គ្រប់ៗ​រូប គឺ​តែងតែ​ប្រកាន់​ភ្ជាប់​ជានិច្ច​នូវ​គោលការណ៍​សំខាន់ៗ​មួយចំនួន ដូចជា ភាពជា​អ្នកដឹកនាំ​,​ភាពស្មោះត្រង់​,​ក្រមសីលធម៌​ក្នុងការ​បំពេញការងារ​,​គំនិត​ច្នៃប្រឌិត និង​ការស្រឡាញ់​រាប់អាន​គ្នា​ដូច​ក្រុមគ្រួសារ​តែមួយ នៅក្នុង​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេក្នុងន័យ​បម្រើសេវា​កម្ម​ដ៏​ល្អ​បំផុត ទៅដល់​អតិថិជន​។​
 
​វីដេអូ​ខាងក្រោម​នេះ នឹង​បង្ហាញ​ពី​សកម្មភាព​ការងារ និង​ការទទួលខុសត្រូវ​ក្នុង​ការងារ​ប្រចាំថ្ងៃ របស់​បុគ្គលិក​បេ​ប៊ី អោត​ឡេ​ត នៅក្នុង​ផ្នែក​នីមួយៗ​៖

 
​ហាង​បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​ទំនិញ​កុមារ​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ហាង Baby Outlet បាន​បង្កើត​គេហទំព័រ​មួយ គឺ www.bbocambodia.com ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​លោកអ្នក ក្នុង​ការទិញ​សម្ភារ​គ្រប់​ប្រភេទ​សម្រាប់​កូនៗ  ពី​កន្លែង​ណា ម៉ោង​ណា ក៏បាន​ដែរ​។ សម្រាប់​ព័ត៌មាន​លម្អិត ទាក់ទង​តាម​លេខ​ទូរ​សព្ទ 017 222 978 ៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com