ជាតិ
ឃាតក​សម្លាប់​ក្មេងស្រី​២​នាក់​នៅ​កំពង់ឆ្នាំង ជា​អ្នក​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ
21, Oct 2018 , 5:24 pm        
រូបភាព
​ឃាតក​ដែល​សម្លាប់​ក្មេងស្រី​២​នាក់ នៅក្នុង​ភូមិ​ថ្មី ឃុំ​ផ្សារ​ដែក ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ទៅធ្វើ​ត្រាប់​តាម នៅ​កន្លែងកើតហេតុ  នារ​សៀ​ស ថ្ងៃទី​២១​តុលា​នេះ​។ ឃាតក​នោះ​មាន​ឈ្មោះថា  ឆុំ ពយ ត្រូវជា​អ្នកជិតខាង​គ្រួសារ​ជនរងគ្រោះ​ទាំង​២​នាក់​។

 
​ឃាតក​វ័យ​ប្រមាណ​៣០​ឆ្នាំ​រូប បាន​សារភាព ថា​ខ្លួន​ពិតជា​បានសម្លាប់​ក្មេងស្រី​ទាំងពីរ​មែន នៅពេលដែល​ក្មេងស្រី​ជា​ប្អូន បានឃើញ និង​ស្រែក​ឲ្យ​គេ​ជួយ ពេល​ចាប់រំលោភ​ក្មេងស្រី​ជា​បង​។ ដោយ​ខ្លាច​បែកការណ៍​អំពី​រឿងនេះ ជនសង្ស័យ​នោះ បាន​យក​ខ្នើយ ទៅ​សង្កត់​ដង្ហើម​ក្មេងស្រី​ទាំង​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ រួចហើយ​លើកសព​ទាំងនោះ ចូលទៅក្នុង​ប្រអប់​ឈើ​មួយ នៅលើផ្ទះ​ជនរងគ្រោះ​។​
 
​សូមបញ្ជាក់ថា ក្មេងស្រី​ទាំង​២​នេះ  ដែលមាន​ឈ្មោះ អ៊ុ​ល លក្ខិណា អាយុ​១៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អ៊ុ​ល ធីតា អាយុ​៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​ឃាតករ​សម្លាប់​តាំងពី​ថ្ងៃទី​១៨​តុលា ខណៈដែល​ឪពុក​របស់​ជនរងគ្រោះ​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ម្ដាយ​ទៅធ្វើជា​កម្មករ​នៅ​ភ្នំពេញ​។​
 
​បើតាម​ឪពុកម្តាយ ជនរងគ្រោះ ឆុំ ពយ ក៏​ជាប់​សាច់ញាតិ​របស់ខ្លួន​ផងដែរ ហើយ​ឃាតក​រូបនោះ តែងតែ​ចេញចូល​ផ្ទះ និង​ហូបបាយ​ផ្ទះ​ខ្លួន​ជា​ញឹកញាប់​។ វា​ជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​សម្រាប់​ពួកគាត់ ដែល ឆុំ ពយ ហ៊ាន​ធ្វើបែបនេះ​៕
 
 
 
 

Tag:
 សង្គម​
  សម្លាប់​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com