អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់​ប្រចាំឆ្នាំ នៅលើ​ភ្នំ​បូកគោ កាន់តែ​ខិតជិត​មកដល់​
23, Oct 2018 , 2:17 pm        
រូបភាព
ដោយ:
​កំពត​៖ ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុន និង​ប្រណាំង​កង់ លើក​ទី​៥ លើ​ភ្នំ​បូកគោ កាន់តែ​កៀក​មកដល់​ហើយ ពោលគឺ​ព្រឹត្តិការណ៍​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ​។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ រៀបចំឡើង​ដោយ​សណ្ឋាគារ ឋានសួគ៌ សុខា ដែលជា​ព្រឹត្តិការណ៍​កីឡា​សប្បុរសធម៌​ប្រចាំឆ្នាំ​។ ថវិកា​ទាំងអស់ ដែល​ប្រមូលបាន​ពី​ការរត់​ប្រណាំង នឹងត្រូវ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
 
​ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​គិត​ចាប់ពី​២១​គីឡូម៉ែត្រ រហូតដល់​ការរត់​ប្រណាំង​បែប​កម្សាន្ត​សប្បាយ ៣​គីឡូម៉ែត្រ ឬ​ការប្រណាំង​កង់កុមារ សុទ្ធសឹងតែ​ជា​ឱកាស​ដ៏​ល្អឥតខ្ចោះ សម្រាប់​បង្កើត​នូវ​អនុស្សាវរីយ៍ ដែល​មិនអាច​បំភ្លេចបាន​ជាមួយ​ក្រុម​គ្រូ​សារ និង​មិត្តភក្តិ​។ ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​មាន​អត្ថន័យ​មួយ ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព ភាពសប្បាយ​រីករាយ និង​សប្បុរសធម៌​។​

 
 
​ភ្ញៀវ​អាច​ជ្រើសរើស​ស្នាក់នៅ សណ្ឋាគារ​ដ៏​ប្រណិត ឡឺ បូកគោ ផា​ឡេស ឬ​សណ្ឋាគារ ឋានសួគ៌ សុខា​។ ការបោះ​ជំរំ​លក្ខណៈ​ជា​ក្រុម ឬ​បុគ្គល ក៏ត្រូវ​បានផ្តល់​ជូន​ជា​ជម្រើស ដែល​ភ្ញៀវ​អាច​ជ្រើសរើស​បាន​។ ក្រៅពីនេះ ក៏មាន​ការប្រគំ​តន្ត្រី​ពេល​ល្ងាច ក្រោម​ដួងតារា​នៅលើ​ភ្នំ​បូកគោ​ដ៏​ស្រស់ស្អាត នៅក្នុង​ខេត្តកំពត ដែលជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដែលមាន​ទស្សនីយភាព​ដ៏​ស្រស់ត្រកាល នៃ​តំបន់​ទេសចរណ៍​គួរអោយ​ទាក់ទាញ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​។​














 
​សូម​ទំនាក់ទំនង​ចុះឈ្មោះ​ឥឡូវនេះ ដើម្បី​ទទួលបាន​តម្លៃ​ពិសេស ៖
 
​លេខ​ទូរ​សព្ទ ០16 616 126/ 088 33 555 35
 
​អ៊ី​ម៉ែ​ល [email protected]
 
​ហ្វេ​ស​ប៊ុ​ក  https://www.facebook.com/PreahMonivongBokorMarathon/
 
​គេហទំព័រ www.bokormarathon.com/
 
​សណ្ឋាគារ ឋានសួគ៌ សុខា ផ្តល់ជូន​នូវ​សេវាកម្ម​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​សណ្ឋាគារ ឋានសួគ៌ សុខា ប្រកបដោយ​ផាសុក​ភាពជា​រៀងរាល់ថ្ងៃ​។​
​ចេញដំណើរ​ជា​រៀងរាល់ថ្ងៃ​៖
 
​ពី​ភ្នំពេញ​ទៅ​សណ្ឋាគារ ឋានសួគ៌ សុខា ម៉ោង 7:00 ព្រឹក​។​
 
​ពី​សណ្ឋាគារ ឋានសួគ៌ សុខា​ទៅកាន់​ភ្នំពេញ ម៉ោង 1:45 នាទី​រសៀល​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com