អត្ថបទពាណិជ្ជកម្ម
អាន់​ឆ័​រ ចាប់​រង្វាន់​លើកចុងក្រោយ​បញ្ចប់​រដូវ​កាល​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៧-២០១៨ និង​ផ្តើម រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​
23, Oct 2018 , 3:23 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ​ទី ២១ ខែតុលា ឆ្នាំ​២០១៨  ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើកចុងក្រោយ ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៧-២០១៨​។ កម្មវិធី​ចាប់​រង្វាន់​នេះ ធ្វើ​ឡើ​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
 
​កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៧-២០១៨​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​បំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ  គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៥​គូ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅកាន់​កោះ​សាមុយ ប្រទេស​ថៃ គឺ​៖ 


 
​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោកអ្នក នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បានឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។ 
 
​ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់ សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី​។​
 




​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​! 

​ពិសា​ដោយ​ការទទួលខុសត្រូវ​!!!
 
​កម្មវិធី​អាពាហ៍ពិពាហ៍​សម្រាប់​រដូវ​កាល​ថ្មី ២០១៨-២០១៩ របស់​ស្រា​បៀ​អាន់​ឆ័​រ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៧-២០១៨ បានបញ្ចប់​ដោយ​ជោគជ័យ​។​« យើង​មាន​សេចក្តីសោមនស្ស​រីករាយ ប្រកាស​បើក​កម្មវិធី​អាពាហ៍ពិពាហ៍​សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ ២០១៨-២០១៩  ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី  ៣០ ខែកញ្ញា ឆ្នាំ ២០១៩»​។​
 



 
​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​នេះ​៖ 
 
-​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន ២០-៤៩ កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន ២ ក្បាល​។​
- រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន ៥០-៩៩ កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន ២ ក្បាល  ធុង​ទឹកកក​ដំណើរ​កម្សាន្ត ១ ធុង​។ 
-​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន ១០០ កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន ២ ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត ១ ធុង និង​ប័ណ្ណ​ផ្សងសំណាង ១ សន្លឹក​។ 
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ៥០​គូ នឹងមាន​ឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ រយៈពេល​បួន​ថ្ងៃ បី​យប់ នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប​។ មាន​ការចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ ចំនួន​បី​លើក​៖ 
 
១. ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩
២. ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩
៣. ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 011 222 400/011 333 500៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com