ភ្នំពេញ៖ ក្រុមហ៊ុន Epson ទើបតែបានចេញលក់ជាផ្លូវការ ម៉ាស៊ីនព្រីន EcoTank ប្រភេទថ្មី និងទំនើបបំផុតរបស់ខ្លួន នាពេលថ្មីៗនេះ ដើម្បីបង្ហាញពីគោលជំហរ ក្នុងនាមជាម៉ាកយីហោដ៏ល្បីលេខ១ នៅលើទីផ្សារ ខាងផលិតផលម៉ាស៊ីនព្រីន ដែលផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។ ក្រុមហ៊ុន បានបញ្ចេញលក់ម៉ាស៊ីនព្រីនម៉ូឌែល L និង M ស៊េរីក៏ដូចជា ម៉ាស៊ីន Projector ខា្នតមធ្យម ប្រភេទឡាស៊ែរ ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់ស្ថាប័ន និងសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោក Yunyong Muneemongkoltorn នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Epson ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Epson គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិតម៉ាស៊ីនព្រីនដំបូងគេ ដែលបានដាក់បង្ហាញម៉ាស៊ីនព្រីន ប្រភេទ Genuine Ink Tank ដំបូងគេបង្អស់ នៅលើទីផ្សារតាំងពីឆ្នាំ២០១០ មកម្ល៉េះ។
ចាប់តាំងពីពេលនោះមក ម៉ាស៊ីនព្រីនស៊េរី L និងស៊េរី M ទទួលបាននូវការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់អតិថិជនទាំងអស់ ដោយសារតែភាពធន់ និងការដំណើរការបានយ៉ាងល្អ របស់ម៉ាស៊ីនព្រីនប្រភេទនេះ រួមជាមួយនឹងការខិតខំអភិវឌ្ឍបច្ចេកទេសរបស់យើងជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនគ្រប់ទិសទី»។
បើតាមលោក Yunyong Muneemongkoltorn ក្រុមហ៊ុន Epson បានក្លាយទៅជាក្រុមហ៊ុន ផលិតម៉ាស៊ីនព្រីនប្រភេទ Ink Tank ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។ ជាមួយនឹងចំណែកទីផ្សារដ៏ធំបំផុត ក្រុមហ៊ុន Epson បានលក់ម៉ាស៊ីនព្រីន Ink Tank អស់ជាង ៣០ លានគ្រឿង រួចទៅហើយ នៅក្នុងបណ្តាប្រទេសចំនួន ១៥០ ប្រទេស នៅទូទាំងពិភពលោក។
ចំណែកឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន Epson បានដាក់លក់ម៉ាស៊ីនព្រីនយ៉ាងច្រើនប្រភេទដែលមានរហូតដល់ទៅ ១៩ ប្រភេទឯណោះ។ ក្នុងចំណោមម៉ូឌែលទាំងអស់នោះ មាន ១៥ ម៉ូឌែល ជាស៊េរី L និង ៤ ម៉ូឌែលផ្សេងទៀត ជាប្រភេទស៊េរី M។ នេះបើតាមលោក លោក Yunyong Muneemongkoltorn ដដែល ដោយលោកបានបន្តថា៖« ការផ្តល់នូវជម្រើសជាច្រើននេះ មានន័យថា អតិថិជនទាំងអស់អាចរកជាវបានយ៉ាងងាយស្រួលបំផុតនូវម៉ូឌែលណាមួយ ដែលពួកគេពេញចិត្ត ទៅតាមតម្រូវការជាក់ស្តែង ដោយអាស្រ័យទៅនឹងទំហំថវិកា និងទំហំនៃការបោះពុម្ពរបស់ពួកគេ។ អតិថិជនរបស់យើង មានគ្រប់ប្រភេទទាំងអស់ រាប់ចាប់ពីសហគ្រាសធុនតូច និងមធ្យម រហូតដល់បណ្តាក្រុមហ៊ុនសាជីវកម្មធំៗនានា»។
លោកបានបន្តថា៖«ថ្ងៃនេះ យើងបានកំណត់យកម៉ាស៊ីនព្រីន EcoTank ឬអាចហៅម្យ៉ាងទៀតថា ម៉ាស៊ីនព្រីន Economical Tank ដែលមានលក្ខណៈសន្សំសំចៃខ្ពស់ មកបង្ហាញជូនដល់អតិថិជន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃការចំណាយតិច តែទទួលបានផលចំណេញច្រើន។ នៅក្នុងឱកាសនេះ យើងក៏បានសម្រេចចិត្តដាក់លក់ម៉ាស៊ីនព្រីន ចំនួន ពីរស៊េរី គឺ L និង M ដែលមានចំនួន ៥ ម៉ូឌែល ហើយម៉ូឌែលទាំងអស់នោះមានដូចជា EcoTank L3110, L3150, M1100, M1120 និង M2140 ។
លោក Yunyong Muneemongkoltorn បញ្ជាក់ថា ម៉ាស៊ីនទាំងអស់នេះ គឺជាប្រភេទម៉ាស៊ីន មិនប្រើប្រាស់ cartridge ដោយរួមបញ្ចូលប្រអប់ទឹកថ្នាំនៅខាងក្នុង អមជាមួយរូបរាងតូច ល្មម សាកសមជាមូយកន្លែងតូចចង្អៀត។ ជាមួយនឹងការរចនាម៉ូដយ៉ាងពិសេស ម៉ាស៊ីន ព្រីនម៉ូឌែលនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបញ្ចូលទឹកថ្នាំប្រភេទ Spill-free ការពារមិនឲ្យកំពប់។ សម្រាប់ការរចនាបច្ចេកវិទ្យាក្បាលដប នៃពណ៌ទឹកថ្នាំវិញ គឺមានភាពល្អឥតខ្ចោះដែលធានាថា ទឹកថ្នាំពណ៌ណា អាចដាក់ចូលទៅក្នុងប្រអប់ទឹកថ្នាំពណ៌ហ្នឹង បានដោយមិនច្រឡំពណ៌គ្នានោះឡើយ។ ដើម្បីជៀសវាងពីការកំពប់ទឹកថ្នាំម៉ាស៊ីនព្រីនទាំងនេះ ធានាបានថា ទឹកថ្នាំហូរចេញពីដប តែនៅពេលដែលទឹកថ្នាំត្រូវបានដាក់បញ្ចូល ទៅក្នុងប្រអប់ទឹកថ្នាំរបស់ម៉ាស៊ីនតែប៉ុណ្ណោះ។
លោកបានបន្ថែមថា៖«ម៉ាស៊ីនព្រីនថ្មីទាំង ៥ម៉ូឌែលនេះ គឺមានភាពស័ក្តិសមល្អឥតខ្ចោះបំផុតសម្រាប់ SOHO (ការិយាល័យតូច និងការិយាល័យនៅផ្ទះ) និងសហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការបោះពុម្ពឯកសារច្រើន និងចង់គ្រប់គ្រងការចំណាយ ទៅលើការបោះពុម្ពដោយខ្លួនឯងផ្ទាល់។ EcoTank ស៊េរី L មានភ្ជាប់មកជាមួយទឹកថ្នាំចំនួន ៤ ពណ៌។ ពណ៌ទឹកថ្នាំនីមួយៗ អាចបោះពុម្ពបានរហូតដល់ទៅ ៤,៥០០ ទំព័រ ចំពោះឯកសារ ស-ខ្មៅ និងឯកសារពណ៌រហូតដល់ទៅ ៧,៥០០ ទំព័រ ។ ហើយផ្តល់ជូននូវការធានារយៈពេល ២ ឆ្នាំ ឬការព្រីនរហូតដល់ ៣០,០០០ ទំព័រ។ ចំពោះ EcoTank ស៊េរី M វិញ វាអាចបោះពុម្ពបានរហូតដល់ទៅ ៦,០០០ ទំព័រ ចំពោះឯកសារ ស-ខ្មៅ និងផ្តល់ជូននូវការធានារយៈពេល ៤ ឆ្នាំ ឬការព្រីនរហូតដល់ ៥០,០០០ ទំព័រ។»
បច្ចុប្បន្ន ក្រុមហ៊ុន Epson មានគម្រោងផ្សព្វផ្សាយម៉ាស៊ីនព្រីនរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ទៅដល់ការិយាល័យ និងស្ថាប័នរដ្ឋាភិបាលជាច្រើន ដោយហេតុថា ស្ថាប័នទាំងអស់នោះ នៅតែប្រើម៉ាស៊ីនព្រីន ប្រើបច្ចេកវិទ្យា ទ្បែស៊ែរនៅឡើយ។ លោក Yunyong បានពន្យល់ថា៖ «យើងបានដាក់បង្ហាញនូវម៉ាស៊ីនព្រីនជាច្រើនប្រភេទរួចមកហើយ នៅទីផ្សារក្នុងប្រទេសកម្ពុជា ដូច្នេះ អ្នកប្រើប្រាស់ទាំងអស់ បានមើលឃើញយ៉ាងច្បាស់ អំពីដំណើរការយ៉ាងមានប្រសិទ្ធភាពបំផុត នៃម៉ាស៊ីនព្រីនទាំងអស់នោះ»។
បើតាម លោក Yunyong រហូតមកដល់ពេលនេះ អ្នកប្រើបានដឹងរួចហើយថា ម៉ាស៊ីនព្រីន inkjet ដំណើរការបានយ៉ាងល្អ ហើយរាល់ការចំណាយក៏កាន់តែមានប្រសិទ្ធភាព ជាង ប្រភេទម៉ាស៊ីនព្រីន ទ្បាស៊ែរ ផងដែរ។ ម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុន Epson ផ្តល់ជូននូវតម្លៃសមរម្យក្នុងការព្រីនមួយទំព័រៗ ងាយស្រូលក្នុងការធ្វើតំហែរទំ ហើយការប្រើប្រាស់ថាមពលអគ្គិសនីទៀតសោត ក៏អស់តិចផងដែរ។
ការចាប់ផ្តើមដាក់លក់ EcoTank គឺជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់យើង ដែលស្របតាមយុទ្ធសាស្ត្រជំនួញរបស់ក្រុមហ៊ុន ដែលម៉ាស៊ីនព្រីន EcoTank ស៊េរី M នឹងប្រកួតប្រជែងជាមួយម៉ាស៊ីនព្រីន ទ្បែស៊ែរ ពណ៌ស-ខ្មៅដទៃទៀត។ EcoTank ស៊េរី M ប្រើប្រភេទទឹកថ្នាំម្យ៉ាង ដែលផ្តល់នូវពណ៌ច្បាស់ល្អ និងត្រជាក់ភ្នែក។
នៅពេលប្រៀបធៀបម៉ាស៊ីនព្រីន EPSON EcoTank ស៊េរី M ទៅនឹងម៉ាស៊ីនព្រីន ទ្បាស៊ែរ ប្រភេទម៉ាស៊ីនទាំងពីរនេះ ផ្តល់នូវគុណភាពបោះពុម្ពដូចគ្នា ប៉ុន្តែ EPSON EcoTank ស៊េរី M វាមានភាពសន្សំសំចៃជាង បានរហូតដល់ទៅ ១៦ ដង ឯណោះក្នុងមួយទំព័រ ហើយ កាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនី បានរហូតដល់ទៅ ២៧ ដង។
សរុបមក រាល់ការព្រីនមួយទំព័រៗ តាមរយៈការប្រើប្រាស់ EcoTank ស៊េរី M របស់ Epson ចំណាយត្រឹមតែ ១០ រៀល ក្នុង ១ទំព័រ ឬ ១០ទំព័រ ក្នុង ១០០ រៀលតែប៉ុណ្ណោះ។ EcoTank ស៊េរី M នេះ មានពីរជម្រើស នៃទំហំទឹកថ្នាំ សម្រាប់អតិថិជនដើម្បីជ្រើសរើសប្រើប្រាស់។ មួយគឺសម្រាប់ចំនួន ២,០០០ ទំព័រ និងមួយទៀតសម្រាប់ ចំនួន ៦,០០០ទំព័រ ។ ជម្រើសទាំងពីរនេះ គឺល្អប្រសើរជាងម្សៅថ្នាំរបស់ម៉ាស៊ីន Laser ដែលអាចបោះពុម្ពបានតែ ១,០០០ ទំព័រ និង ១,៦០០ ទំព័រប៉ុណ្ណោះ»
ក្នុងចំណោមម៉ូឌែលទាំងអស់ ដែលយើងបញ្ចេញលក់ក្នុងថ្ងៃនេះ គឺ M2140 ជាម៉ូឌែលដែលមានលក្ខណៈពិសេសជាងគេ។ អ្នកប្រើប្រាស់អាច ព្រីន ស្គែន និងថតចម្លង បានក្នុងម៉ាស៊ីនតែមួយ។ វាត្រូវបានបំពាក់ដោយ បច្ចេកវិទ្យា Print Head ជាមួយប្រព័ន្ធ Precision Core ដែលអាចព្រីនក្រដាសខ្នាតធំក្នុងល្បឿនលឿន និងចំណាយតិច។ ម៉ាស៊ីនព្រីន M2140 អាចបោះពុម្ពបាន ២០ ឯកសារក្នុងមួយនាទី (20 ipm) ដែលមានគុណភាពកម្រិតច្បាស់ 1,200 x 2,400 dpi ។
លើសពីនេះទៅទៀតម៉ាស៊ីនព្រីនម៉ាកនេះ មានមុខងារព្រីន ឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសន្សំសំចៃក្រដាស។ មុខងារនេះបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងនិន្នាការប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ដែលត្រូវបានមើលឃើញថា ការិយាល័យភាគច្រើនតែងតែខិតខំកាត់បន្ថយការប្រើប្រាស់ក្រដាស ។
បន្ថែមពីនេះទៀត M2140 មានបំពាក់នូវមុខងារ BarcodePrinting Function ដែលផ្តល់ការព្រីនឯកសារប្រភេទបញ្ឈរ ដែលមានគុណភាពល្អដូចម៉ាស៊ីនព្រីន ទ្បាស៊ែរ ដែរ ។ សម្រាប់ម៉ូឌែលថ្មីពីរផ្សេងទៀតរបស់ EcoTank ស៊េរី M គឺ M1100 និង M1120 ដែលអាចបោះពុម្ពបាន ១៥ ឯកសារក្នុងមួយនាទី (15 ipm) ។ ម៉ូឌែលទាំងនេះ ក៏អាចព្រីនដោយប្រើ Wi-Fi បានផងដែរ។
នៅពេលនេះ EcoTank ស៊េរី L ក៏បានបង្ហាញពីម៉ូឌែលថ្មីចំនួន ពីរផងដែរ។ ទាំង L3110 ទាំង L3150 សុទ្ធតែជាឧបករណ៍ពហុមុខងារ (ព្រីន ស្កែន និងថតចំលង) ជាមួយនឹងការប្រើរប្រាស់ទឹកថ្នាំចំនួន ៤ ពណ៍ និង ព្រីនរហូតដល់ទំហំ 4R សម្រាប់រូបថត និងរូបភាព ។ L3150 ក៏មានភាពឆ្លាតវៃផងដែរ ដែលអាចព្រីនតាមរយៈ Wi-Fi ពីឧបករណ៍ផ្សេងៗរហូតដល់ ៨ គ្រឿង ដោយប្រើប្រាស់ប្រព័ន្ធ Wi-Fi Direct ។
«ក្រុមហ៊ុន Epson រំពឹងថា EcoTank នឹងអាចផ្លាស់ប្តូរទំលាប់ និងឥរិយាបថរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់ម៉ាស៊ីនព្រីនប្រភេទ Laser Printer ។ នេះគឺដោយសារតែម៉ាស៊ីន EcoTank ស៊េរី L និង M ដំណើរការបានយ៉ាងល្អទាំងល្បឿននៃការព្រីន និង ទាំងគុណភាព។ EcoTank ផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ពោលគឺការចំណាយតិចជាងមុនបើប្រៀបធៀបទៅនឹងម៉ាស៊ីន Laser Printers ក៏ដូចជាម៉ាស៊ីនព្រីន Inkjet Printers ដែលផលិតដោយដៃគូប្រកួតប្រជែងរបស់ Epson ។
លើសពីនេះទៅទៀតម៉ាស៊ីនព្រីនរបស់ Epson អាចប្រើប្រាស់បានយូរអង្វែងជាងម៉ាស៊ីនព្រីនរបស់ក្រុមហ៊ុនដទៃទៀត។ នេះគឺជាចំណុចខ្លាំងដែលគ្មានដៃគូប្រកួតប្រជែងណាមួយអាចប្រកួតប្រជែងជាមួយ Epson បានឡើយ។ ជាមួយនឹងភាពខ្លាំងនេះហើយ Epson ក៏ផ្តល់ជូននូវការធានារយៈពេលយូរជាងគេផងដែរ។ ជាឧទាហរណ៍ EcoTank ស៊េរី M គឺយើងផ្តល់ជូននូវការធានារយៈពេលរហូតដល់ទៅ ៤ ឆ្នាំ ឬការព្រីនរហូតដល់ទៅ ៥០,០០០ ទំព័រឯណោះ ខណៈដែល ម៉ាស៊ីនព្រីន ទ្បាស៊ែរ ផ្តល់ជូនការធានាត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។»
លើសពីនេះទៅទៀត Epson កំពុងតែបង្កើនការផលិត និងដាក់លក់នូវម៉ាស៊ីន 3LCD Projector ប្រភេទ ឡាស៊ែររបស់ខ្លួនជាមួយនឹងការបង្ហាញនូវ ម៉ូឌែលថ្មីចំនួន ៣ ដែលមានពន្លឺភ្លឺច្បាស់ចាប់ពី ៥,០០០ lumen រហូតដល់ ៦,០០០ lumen។ សម្រាប់ម៉ូឌែលដែលត្រូវបានបញ្ចេញលក់នៅថ្ងៃនេះគឺ EB-L510U, 5000 lumen WUXGA projector; EB-L610W, 6000 lumen WXGA projector, និង EB-L610U, 6000 lumen WUXGA projector។
ម៉ូឌែលទាំង បីនេះ មានទំហំតូច និងមានទម្ងន់ស្រាលជាងឧបករណ៍ដូចគ្នា បើប្រៀបធៀបនឹង គូប្រកួតប្រជែងរបស់ខ្លួន ។ កាន់តែអស្ចារ្យទៅទៀតនោះ ម៉ូដែលថ្មីរបស់ Epson ទាំងបីនេះ មានមុខងារល្អរលើសគេ ដោយវាអាចបញ្ចេញពន្លឺបានខ្ពស់ ហើយអាចសំរបខ្លួនគ្រប់ស្ថានការណ៏ និង កាលៈទេសៈនៃទីតាំងនៃការតំឡើង។ ពោលគឺ វាអាចបង្វិលបាន 360 ដឺក្រេ និងមានសមត្ថភាពពេញលេញសម្រាប់ចាប់នៅទីតាំងណាមួយក៏បាន។
មន្ថែមពីនេះ លក្ខណៈពិសេសនៃ Projector ទាំងអស់នេះ គឺអាចបញ្ចាំងបានលើគ្រប់ស្ថានភាពនៃផ្ទៃរាបស្មើទាំងអស់ រួមបញ្ចូលទាំងមុខងារពិសេស ដូចជា មុខងារ Edge Blending, Curve Projection និង Corner Wall។ ម៉ូឌែលទាំងបីនេះ មានកម្រិតពណ៌នៃការបញ្ចេញរូបភាព Contrast Ratio 2,500,000:1 ដែលបង្ហាញនូវរូបភាពច្បាស់ល្អ និងបង្ហាញភាពលម្អិតនៃរូបភាពនីមួយៗ ។ Projector ទាំងអស់នេះ ផលិត មកភ្ជាប់ទៅនឹងប្រព័ន្ធ HDBaseT ដោយប្រើប្រាស់ ប្រព័ន្ធខ្សែរ Network តាមរយះផត LAN ដែលអាចតំឡើងនៅទីតាំងឆ្ងាយពីឧបករណ៍បញ្ចួនរូបភាព បានចម្ងាយឆ្ងាយរហូតដល់ ១០០ ម៉ែត្រ ឬ ៣២៨ ហ្វីត។
«ម៉ាស៊ីន Projector ថ្មីទាំងបីម៉ូឌែលនេះ ផ្តោតលើការិយាល័យ ស្ថាប័នអប់រំ និងអាជីវកម្មកម្សាន្ត ដូចជាក្លិបកម្សាន្ត ខារ៉ាអូខេជាដើម ដែលបច្ចុប្បន្នកំពុងតែមានការរីកលូតលាស់ គួរឲ្យកត់សម្គាល់ ដែលកំពុងត្រូវការប្រភេទ Projector ទាំងឡាយណា ដែលមានពន្លឺកម្រិតមធ្យម នៅក្នុងការប្រកបអាជីវកម្មរបស់ពួកគេ។
ផលិតផលរបស់ Epson នឹងផ្តល់ឱ្យពួកគេមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់បានយូរអង្វែងទៀតផង។ យើងនឹងផ្តល់ជូននូវការធានារប្រើប្រាស់ ដោយរាប់បញ្ចូល ទាំងចំនួនម៉ោងរបស់ បច្ចេកវិទ្យា ឡេស៊ែរ ហូតដល់ ២០,០០០ ម៉ោង ឬរយៈពេល ៣ ឆ្នាំ។
ដូច្នេះ អតិថិជនទាំងអស់នឹងទទួលបានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការចំណាយ នៅពេលដែលពួកគេទិញម៉ាស៊ីន Projector ពីក្រុមហ៊ុន Epson។» ទាំងអស់នេះ ជាការអះអាងរបស់លោក Yunyong៕
(អត្ថបទពាណិជ្ជកម្ម)