អត្ថបទពាណិជ្ជកម្ម
កាន់តែ​ពិសេស​! តារា​ផេ និង​ធនាគារ​ប្រៃសណីយ៍​កម្ពុជា សហការគ្នា​ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​អតិថិជន
26, Oct 2018 , 2:56 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែលមាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម តារា​ផេ បាន​ចាប់​ដៃគូ​សហការ​ជាមួយ  ធនាគារ​ប្រៃសណីយ៍​កម្ពុជា អនុញ្ញាត​ឲ្យ​អតិថិជន​ផ្ទេរប្រាក់​ទៅវិញទៅមក រវាង កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទដៃ CP Bank Mobile Banking App និង  DaraPay App ។ កាន់តែ​អស្ចារ្យ​បំផុត គឺ​ការ ផ្ទេរប្រាក់ រវាង​គណនី​ទាំងពីរ មិនមាន​គិតថ្លៃ​សេវា រហ័ស និង​សុវត្ថិភាព​ខ្ពស់​។
 
​ការដាក់បញ្ចូល​មុខងារ​ថ្មី របស់  DaraPay App នេះ នឹង​ជួយ​ឲ្យ​អតិថិជន​ទាំងអស់ ដែល​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ប្រៃសណីយ៍​កម្ពុជា អាច​ដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ​តារា​ផេ ដែលមាន​ច្រើនជាង ២០០០ កន្លែង ទូទាំងប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ  កម្មវិធី DaraPay App មាន​សេវាកម្ម​ជាច្រើន​ដូចជា ការ​ស្កែ​ន​ចាយលុយ តាម​ដៃគូ​ពាណិជ្ជករ ដែលមាន​ច្រើនជាង ១០០០ ហាង​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ។​
 
​ព្រមទាំង​ការ​ស្កេ​ន QR តាមរយៈ​កម្មវិធី តារា​ផេ App ដើម្បី​ជិះ​ម៉ូតូ​កង់​បី​របស់​ក្រុមហ៊ុន CamGo ការទូទាត់​វិក្កយបត្រ​ទឹក ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បញ្ចូល​លុយ​ទូរស័ព្ទ បង់​បុព្វលាភ ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង និង​មុខងារ​ជាច្រើន​ទៀត ដែល​នឹងដាក់​ប​ញ្ជូ​ល​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888 ឬ 023 989 809 ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​នេះ​៖ https://goo.gl/7tvY1E ៕ 

តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com