អត្ថបទពាណិជ្ជកម្ម
រចនា​ថ្មី​ដ៏​ល្អ​ឯក Honda DREAM125cc ស៊េរី​ថ្មី​សម្រិតសម្រាំង​យ៉ាង​ប្រណិត អង្រួន​ដួងចិត្ត​អតិថិជន​ទូទាំងប្រទេស (​មានវី​ដេ​អូ​...)
27, Oct 2018 , 4:15 pm        
រូបភាព
ដោយ:
​ដោយមាន​ការទន្ទឹងរង់ចាំ​ពី​សំណាក់​អតិថិជន​ជាច្រើន​នៅ​ទូទាំងប្រទេស និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ក្រុមហ៊ុន អិន​.​ស៊ី​.​អិ​ច ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​តម្លើង​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​ទោចក្រយានយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម 125cc ស៊េរី​ឆ្នាំ​២០១៩ នៅឯ​សាល​បុរី​កោះ​ពេជ្រ​។

​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​កម្មវិធី​នេះ​គឺ​ការ​រចនា​ថ្មី​របស់ Honda DREAM 125cc Golden Marble “TIME PROVES PRECIOUS” ធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំងមូល​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​រចនា​ម៉ូត​តែម​ថ្មី​លក្ខណៈ​ថ្ម​ម៉ាប​យ៉ាង​ប្រណិត រំលេច​ដោ​យស​សៃ​ពណ៌​មាស​ដ៏​ល្អ​ឯក ដែល​បញ្ជាក់​ពី​គុណ​តម្លៃ​ឋិត​ឋេ និង​ជា​និមិត្តសញ្ញា​នៃ​ភាពជោគជ័យ​ដែល​ស្ថិតនៅក្នុង​ដួងចិត្ត​របស់​យើង​គ្រប់ៗ​គ្នា ជាមួយនឹង​គុណ​តម្លៃពិតៗ​។​
 
​ក្នុងពេល​វេលា​ដ៏​មានតម្លៃ​បំផុត នា​រាត្រី​ដ៏​ស្រស់ត្រកាល នៃ​កម្មវិធី​សម្ពោធ Honda DREAM 125cc ស៊េរី​ថ្មី​នេះ លោក Ben Kiasrithanakorn អគ្គនាយក​ក្រុមហ៊ុន N. C. X. CO., LTD.  បាន​ថ្លែងអោយដឹងថា Honda DREAM 125cc មិន​ត្រឹមតែ​ជា​ម៉ូតូ​ហុងដា​ធម្មតា​នោះទេ វា​គឺ​ម៉ូតូ​ដែល​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ មោទនភាព និង​អ្វីដែល​យើង​ប្រាថ្នា​ចង់បាន​ពិតប្រាកដ​។​


 
​ហើយ​គុណសម្បត្តិ​ពិសេស​របស់ Honda DREAM 125cc នៅតែ​រក្សាបាន​ជាមួយ​ក​ម្លាំ​ង​ម៉ាស៊ីន​ខ្លាំង​ល្អ ប្រើប្រាស់​ធន និង​យូរអង្វែង ផ្សំ​ជាមួយ​កុង​ទ័​រ​ថ្មី​រចនា​ម៉ូត​យ៉ាង​សម្រិត​ស​ម្រា​ង​ទាក់ទាញ​គ្រប់​ក្រសែភ្នែក ដែល​រំលេច​ដោយ​សរសៃ​ពណ៌​មាស​ព័ទ្ធជុំវិញ ផ្ទៃ​កុង​ទ័​រ​ភ្លឺ​ច្បាស់​មិន​ចាំង​ភ្នែក​ងាយស្រួល​មើល​ក្នុងពេល​បើកបរ​គ្រប់​ស្ថានភាព 


 
​ព្រមទាំង​ផ្លាក​ក​ថ្មី​ល្អឥតខ្ចោះ​! គឺជា​មោទនភាព​នៃ​ការ​រចនា​របស់​យើង ដែល​បង្ហាញ​ពី​ការតុបតែង​ដោយ មាន​កិត្យានុភាព ជាមួយ​ស្ទា​យ​រូប​ត្រីកោណ​ថ្មី​ប្លែក​ដ៏​ប្រណិត ចាំង​ជាមួយនឹង​ពន្លឺ​ភ្លឺ​ផ្លេក​យ៉ាង​ស្រស់ស្អាត ។​


 
 
​បញ្ជាក់បន្ថែម​៖ 
​អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​2018 នេះ​តទៅ​។​
​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ​ចូលទៅ​កាន់​គេហទំព័រ www.ncxhonda.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com